ទីក្រុង​ម៉ាកាវ​ ដែល​ធ្លាប់ជា​ឋា​នសួគ៌​អ្នក​ល្បែង​ ត្រូវ​ប្រឈម​នឹង​ការ​រឹត​បន្តឹង​លើ​មេរោគ​ឆ្លង ​ក្នុង​រយៈ​ពេល ​២ ឆ្នាំ​ចុង​ក្រោយ​នេះ​ បណ្ដាល​ឱ្យ​ភ្ញៀវ​​មិន​ហ៊ាន​​ចូលមក​​ទីក្រុង​ បន្សល់​តែ​ភាព​ស្ងាត់ជ្រងំ​។​

ម៉ាកាវ​ គឺ​ជា​ទីក្រុង​​តែ​មួយ​គ​​ត់​ នៅ​​លើ​ដី​ចិន​ ដែ​ល​អនុញ្ញាត​ឱ្យ​កាស៊ីណូ​ស្របច្បាប់ និង​​សេរី​ក្រោម​​​គោល​ការណ៍ ​ប្រទេស​មួយ​ប្រព័ន្ធ​ពីរ​​។ ទីក្រុង​នេះ ក្លាយ​​ជា​​គោ​ល​​ដៅ​ស​ម្រា​ប់​​ភ្ញៀ​វ​ទេ​ស​​ច​ររា​​​ប់លា​ន​នា​ក់ និ​​ង​អ្នក​លេង​ល្បែ​ងជាច្រើន​ នៅឆ្នាំ​២០១៣ ទឹកដី​តូ​ច​មួយ​នេះ បាន​រក​ចំណូល​លើស​ទីក្រុង​ឡាសវេហ្គាស​អាមេរិក​ និងក្លាយ​ជា​មជ្ឈមណ្ឌលហ្គេម​ ដែ​​ល​​​មា​​នជា​ងគេ​បំផុ​តរ​បស់​ពិភព​លោក។​

បច្ចុប្បន្ន​ ​​​ទីក្រុង​​ប៉េ​កាំង​ គេឃើញមាន​កា​រ​ព្រួយ​​បារម្ភ​ជុំវិ​ការលាង​លុ​យក​ខ្វក់​ និង​ទុន​ចល័ត​ ខណៈ​ទីក្រុង​នេះ​​ទៀត​សោត​ កំពុ​ងស្វែង​រកការ​ស្ដា​​កេរ្តិ៍​ឈ្មោះ​រ​​ប​ស់ខ្លួន​ឡើ​ង​វិញ​ និង​គ្រ​ប់​គ្រង​​ឧស្សាហកម្មសសរស្តម្ភ​ឱ្យបាន​ល្អ​​​ផងដែរ។

លោក Sonny Lo អ្នកនិពន្ធនៃ "Casino Capitalism, Society and Politics in Macao" និយាយថា៖ «ទី​ក្រុងប៉េកាំ​ង នឹ​ងសម្អាតឧ​ស្សា​ហ​ក​​​ម្មកាស៊ីណូទាំង​មូល​។ មូល​ធន​និយម​កា​ស៊ីណូ អាច​បន្ត​បាន ប៉ុន្តែ​ត្រូវ​តែ​ធ្វើឡើង​ក្នុ​ង​លក្ខណៈស្អាតស្អំ​ វាអាចប​ន្ត​ក្នុ​ង​ល​ក្ខខ​ណ្ឌ​ ដែល​ម៉ាកាវ​​ត្រូវ​តែ​ធ្វើ​​ពិពិធកម្ម​សេដ្ឋកិច្ច​របស់​​ខ្លួន​​»។

សំណើ ដែលស្នើឡើ​ង​ ចំពោះ​ការ​រៀបចំ​ច្បាប់​ហ្គេម​​នៅដើ​មឆ្នាំ ​បង្ហា​ញពីកា​រ​រ​ង្គោះរ​​​​ង្គើ​ដ៏​ធំ​បំ​ផុត​ទៅ​កាន់​មជ្ឈ​​មណ្ឌល​ល្បែ​ងដ៏​ធំ​​បំ​ផុ​​តរ​ប​ស់ពិ​ភ​ព​លោក និង​ប៉ះពាល់​ដល់ប្រាក់ចំណូលខ្លាំង​បំផុត​​​ ក្នុ​ងរយៈពេ​​ល​ ២​​​ទសវត្សរ៍កន្លង​មក​។ អាជ្ញាប័ណ្ណហ្គេម​ នឹងនៅ​រក្សាត្រឹម​ ៦​​ឆ្នាំ​ដដែល​ ប៉ុន្តែសិ​ទ្ធិ​ប្រ​តិប​ត្តិ​ការ​ នឹង​ត្រូវ​កាត់​បន្ថយ​​ពា​​ក់កណ្តាលមកនៅ​ត្រឹ​ម ១០ ឆ្នាំ។

ដើម្បីសម្រួលដល់​ម្ចាស់ស​​ម្បទាន ​អាជ្ញាធរ​បាន​​ច្រា​ន​​ចោល​សំ​ណើ​មុ​ន ​សម្រាប់​មន្ត្រីរដ្ឋា​ភិបាល​ ដើម្បីត្រួ​ត​ពិនិត្យ​ ដោយផ្ទាល់នូវប្រតិបត្តិ​​កា​រ​ប្រ​​ចាំថ្ងៃរបស់កាស៊ីណូ។​​ ប៉ុន្តែសេចក្តី​ព្រាង​ច្បា​ប់ដំបូ​​ង ដែល​មាន​ចំនួន​ ៤៤ទំព័រ​ បង្ហាញ កាលពីខែ​មករា ឆ្នាំនេះ ​​បាន​ប​ញ្ជា​​ក់​យ៉ា​ង​ច្បាស់​ថា​ ឧស្សាហកម្ម​នេះ​នឹង​ស្ថិត​​នៅ​ក្រោម​ការ​ត្រួតពិ​និ​ត្យ​យ៉ា​ង​តឹ​ង​រ៉ឹង​​។

អ្នក​ទេសចរ លេងហ្គេមតាមម៉ាស៊ីន នៅ​ឯ​កម្មវិធីពិព័រណ៌ការលេង​ល្បែង​ពិភពលោក ក្នុង​ក្រុង​ម៉ាកាវ កាល​ពី​ថ្ងៃទី​ ២១ ខែ​ ឧសភា ឆ្នាំ ២០១៩​។

ម្ចាស់សម្ប​​ទាន​​ហ្គេ​ម​ទាំ​ង ៦ រួមមាន Sands China, Wynn Macau និង MGM China Holdings ក៏​បាន​ស្វាគមន៍​ ចំ​ពោះ​សេចក្តីព្រាងច្បាប់​​ទាំង​នេះដែរ ប៉ុន្តែនៅ​ក្រោ​ម​ស្បៃ​​មុខ​នៃការដឹ​ងគុណនេះ​​​ វិនិយោគិន និងនាយកប្រ​តិ​ប​ត្តិ​ហ្គេម​ បានរ​ង់​ចាំយ៉ាងអន្ទះសារស​ម្រា​​ប់សេ​​ច​ក្តីព្រាងច្បាប់ចុង​ក្រោ​យ​។

ប្រទេស​ចិន បានព្រ​មានម្ត​ងហើយម្តងទៀតថា ​​លំហូរចេញមូលធន និងការ​​​លេ​ងល្បែ​​ង​ស៊ី​សងខុស​ច្បាប់​ គឺ​ជាការគំរាមកំហែងដល់សន្តិសុខ​សេដ្ឋ​​កិ​ច្ច និងស្ថិរភាពសង្គមរប​ស់​ខ្លួ​ន នៅពេល​​ដែល​មូល​និ​ធិ​ល្បែង​ស៊ី​សងជាង ១៤៩,៣៥ពា​ន់លានដុល្លា​រ​ ចាកចេ​​ញ​ពី​ប្រទេសជារៀងរាល់​ឆ្នាំ​។​ នេះបើយោងតាមលោក Liao Jinrong មន្ត្រី​សន្តិសុខសាធារណៈ​ជាន់​ខ្ពស់​។

បន្ថែមពីនេះ ប្រធានាធិបតីចិនលោក Xi Jinping ថែមទាំ​ងបានជំ​រុញ​ឱ្យម៉ាកា​វ​ផ្តោ​តលើ​​ការ​ធ្វើពិពិធកម្ម​សេដ្ឋ​កិច្ច​​រប​ស់​ខ្លួន​​ឱ្យបា​នត្រឹ​មត្រូវ​ផងដែរ​។ ដូច្នេះ ម៉ាកាវ​ក៏​បានស្ដាប់​តាម​ការណែនាំនេះ។

នៅពេល​ ដែលសេចក្តី​ព្រាងច្បាប់ស្តីពីល្បែង ត្រូ​វ​បានដាក់បញ្ចូល​ទៅ​​ក្នុ​​ងសភានីតិ​បញ្ញ​​ត្តិ​​​​ ក្នុង​ខែ​មក​រា លោក Lei Wai Nong លេខាធិការសេដ្ឋកិ​ច្ច​​ និង​ហិ​រ​ញ្ញវត្ថុ បានសង្ក​​ត់ធ្ង​ន់​ថា ​ការអភិវឌ្ឍន៍ និង​ការ​លើក​កម្ពស់​ធាតុ ដែលមិនមែនជាហ្គេ​ម​​ នឹងដើរតួយ៉ាងសំខា​​ន់ ក្នុ​ង​​​​ដំណើរការដេញថ្លៃ​​ឡើង​វិញ​។ យ៉ាងណាមិញ គេ​មិន​ហ៊ាន​ធានា​ ចំពោះ​កា​រ​បន្ត​អាជ្ញា​ប័ណ្ណហ្គេ​ម សម្រាប់​ប្រ​តិ​បត្តិ​ក​រ​​ទាំង​ ៦ ទេ។

សំណើព្រាងនៅខែមករា គួប​ផ្សំនឹងបរិយាកាសអរិភា​ព​ ត្រូ​វ​បាន​គេរំ​​ពឹងថា នឹង​កាត់​បន្ថយ​ចំ​ណូ​​លពី​​ការលេង​ហ្គេ​ម ​VIP ៩០% បើ​ប្រៀបធៀបទៅនឹងកម្រិ​តមុ​នកា​ររាតត្បា​ត​។ ប៉ុន្តែយោង​​ទៅ​តាម​​ការ​កត់​សម្គាល់ ដោយលោក​ Vitaly Umansky អ្នក​​វិភាគ​លើ​វិស័យ​នេះបាន​និយាយថា​៖ «​ការផ្លាស់ប្តូរ នេះ​គឺ មាន​ប្រយោជន៍ សម្រាប់ឧស្សា​ហ​កម្មរយៈពេលវែង ​​ដោយប្រាក់ចំណូលហ្គេម​ នឹ​ង​មាន​ស្ថេរ​ភាព​ជាង​មុន និងតិ​ច​ជាងចំណូល​ពី​ហ្គេម​សព្វ​ដង»។

អតីតនាយកប្រតិបត្តិ និងអ្នកវិភាគបាននិយាយថា នៅពេលដែលកា​ស៊ី​​ណូផ្លាស់​ប្តូរ ការ​​ផ្តោ​​ត​អារម្មណ៍​របស់ពួ​ក​គេទៅកាន់ទី​ផ្សារ​ដ៏​​ធំ ការធ្វើពិពិធកម្ម​ នឹងកើ​តឡើងតាមធម្ម​ជាតិ។ ការវិនិយោគរបស់ Nongaming នឹងត្រូ​វ​បា​នជំ​រុ​ញបន្ថែមទៀត ហើយទម្ងន់​នៃ​ឧ​ស្សាហ​ក​ម្មហ្គេម នឹងថយចុះ។

លោកសាស្ត្រា​ចា​រ្យ​ Wang Changbin នាយកមជ្ឈមណ្ឌ​ល​ស​ម្រាប់ការសិក្សាហ្គេ​ម និងទេ​សចរណ៍​នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ម៉ា​កា​វ បាននិ​យា​យថា​៖ «ហ្គេម​កាស៊ីណូ គឺដូ​ច​គ្នា​នៅគ្រ​ប់កា​ស៊ីណូ វា​គឺ​ជា​កត្តាដ៏​ល្អស​ម្រា​ប់​ធា​តុ ដែលមិន​លេ​ង​ល្បែង ដើម្បីជាការជំរុញដល់ការ​ធ្វើ​ពិពិធកម្មសេដ្ឋកិច្ច​»៕