The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បាតុករ​ស្រីលង្កា​ដុត​ផ្ទះអ្នក​នយោបាយ​ ខណៈ​ពេល​ដែល​ប្រទេស​បន្ត​ធ្លាក់ក្នុង​ភាព​ចលាចល

បាតុករ​ស្រីលង្កា​ដុត​ផ្ទះអ្នក​នយោបាយ​ ខណៈ​ពេល​ដែល​ប្រទេស​បន្ត​ធ្លាក់ក្នុង​ភាព​ចលាចល

Content image - Phnom Penh Post
ទាហានស្រីលង្កា កំពុង​បើក​រថពាសដែក ដើម្បី​ធ្វើ​ការល្បាត ក្នុង​ក្រុង​កូឡុំបូ បន្ទាប់​ពី​​បាតុកម្ម​ហិង្សា កើន​ឡើង​កាន់​តែ​ខ្លាំង​។​

បាតុករ​ស្រីលង្កា​ដុត​ផ្ទះអ្នក​នយោបាយ​ ខណៈ​ពេល​ដែល​ប្រទេស​បន្ត​ធ្លាក់ក្នុង​ភាព​ចលាចល

បាតុករ​នៅ​ក្នុង​ប្រទេស​ស្រីលង្កា​ បាន​ដុត​បំផ្លាញ​ផ្ទះ​របស់​អ្នក​នយោបាយ​ចំនួន​ ៣៨ នាក់​ ខណៈ​ពេល​ដែល​​ប្រទេស​ដែល​រង​គ្រោះ​ដោយ​វិបត្តិ​ កាន់​តែ​ធ្លាក់​ចុះ ​ក្នុង​ភាព​ចលាចល​ ដោយ​រដ្ឋាភិបាល​បាន​បញ្ជា​ឱ្យ​ទាហាន​បាញ់​ប្រហារ​មនុស្ស​ណា ដែល​គេ​មើល​ឃើញ​ថា បាន​ធ្វើ​បែប​នេះ​។

ប៉ូលិស​នៅ​លើ​កោះ​នេះ បាន​រាយការណ៍​ថា ​បន្ថែម​ពី​លើ​គេហដ្ឋានទាំងនោះ ផ្ទះ​​ចំនួន​ ៧៥​ ផ្សេង​ទៀត​ បាន​រង​ការ​បាក់បែក​ ខណៈ​ពេល​ដែល​បាតុករ​បន្ត​រំលោភ​បម្រាម​គោចរ នៅ​ទូទាំង​ប្រទេស ​ដើម្បី​ធ្វើ​បាតុកម្ម​តវ៉ា​នូវ​អ្វី ​ដែល​ពួកគេ​និយាយ​ថា​ ជា​គោលនយោបាយ​ខុស​របស់​រដ្ឋាភិបាល ​ដែល​បង្ក​ឱ្យ​មាន​វិបត្តិ​សេដ្ឋកិច្ច​អាក្រក់​បំផុត ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​នេះ​ ចាប់​តាំង​ពី​ទទួល​ឯករាជ្យ​កាល​ពី​ឆ្នាំ ១៩៤៨​។

កាល​ពី​ថ្ងៃ​អង្គារ​ មានការ​​បញ្ជា​ឱ្យ​បាញ់​នរណា​ ដែល​ត្រូវ​បាន​រក​ឃើញ​ថា ​បាន​វាយ​​កម្ទេច​ទ្រព្យសម្បត្តិ​សាធារណ​ ឬ​វាយ​ដំ​មន្ត្រី បន្ទាប់​ពី​ការ​ផ្ទុះ​អំពើ​ហិង្សា​ កាល​ពី​ថ្ងៃ​ចន្ទ ​ដែល​បាន​ធ្វើ​ឱ្យ​មនុស្ស ៩ នាក់​ បានស្លាប់ និង​​យ៉ាង​ហោច​ណាស់​ ២០០ នាក់ ​រង​របួស​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍