The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អ៊ុយក្រែន​​នឹង​​បើក​​សវនាការ​​កាត់​ទោស​​ឧក្រិដ្ឋកម្ម​​សង្គ្រាម​​លើក​​ដំបូង​​ លើ​​ជន​ជាតិ​​រុស្ស៊ី​​ដែល​​ត្រូវ​​បាន​​ចាប់​​ខ្លួន​

អ៊ុយក្រែន​​នឹង​​បើក​​សវនាការ​​កាត់​ទោស​​ឧក្រិដ្ឋកម្ម​​សង្គ្រាម​​លើក​​ដំបូង​​ លើ​​ជន​ជាតិ​​រុស្ស៊ី​​ដែល​​ត្រូវ​​បាន​​ចាប់​​ខ្លួន​

Content image - Phnom Penh Post
រដ្ឋអាជ្ញា​អ៊ុយក្រែន អ្នក​ស្រី Venediktova ធ្វើ​ដំណើរ​ទៅ​តំបន់ប៊ូចឆា នៅជាយ​ទីក្រុង​កៀវ កាលពីថ្ងៃ ១៣ ខែ​មេសា​។

អ៊ុយក្រែន​​នឹង​​បើក​​សវនាការ​​កាត់​ទោស​​ឧក្រិដ្ឋកម្ម​​សង្គ្រាម​​លើក​​ដំបូង​​ លើ​​ជន​ជាតិ​​រុស្ស៊ី​​ដែល​​ត្រូវ​​បាន​​ចាប់​​ខ្លួន​

រដ្ឋអាជ្ញា​កំពូល​​អ៊ុយក្រែន​បាន​បង្ហាញ​ផែនការ ​កាល​ពី​ថ្ងៃ​ពុធ​ ចំពោះ​ការ​កាត់​ទោស​ឧក្រិដ្ឋកម្ម​សង្គ្រាម​លើក​ដំបូង​លើ​ទាហាន​រុស្ស៊ី​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​។​

អគ្គ​រដ្ឋ​អាជ្ញា ​Iryna Venediktova​ ​និយាយ​ថា​ ការិយាល័យ​របស់​អ្នក​ស្រី ចោទ​ប្រកាន់​ពល​ទាហាន​រុស្ស៊ី​វ័យ ​២១ ​ឆ្នាំ​ លោក​ Vadin Shyshimarin ​​ក្នុង​ការ​សម្លាប់​ជន​ស៊ីវិល​អាយុ ៦២​ឆ្នាំ ដែល​គ្មាន​អាវុធ​ម្នាក់ និង​​ដែល​ត្រូវ​គ្រាប់​កាំភ្លើង​ ពេល​កំពុង​ជិះ​កង់ ​​ពេល​ប្រតិបត្តិការ​យោធា​របស់​រុស្ស៊ី​ ចាប់​ផ្ដើម​បើក​ថ្មី​ៗ​។​

លោក​​ Shyshimarin ​ដែល​បម្រើការ​ជាមួយ​អង្គភាព​រថក្រោះ ​រង​ការ​ចោទ​ប្រកាន់​ថា​ បាន​បាញ់​តាម​កញ្ចក់​រថយន្ត​ទៅ​លើបុ​រស​រូប​នោះ​ នៅ​ក្នុង​ភូមិ ​Chupakhivka ​ក្នុង​ខេត្ត​ភាគឦ​សាន​ Sumy ​របស់​អ៊ុយក្រែន​។​ អ្នក​ស្រី​ Venediktova បា​ន​និយាយ​ថា ​ទាហាន​រូប​នេះ​ ត្រូវ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រហូត​ដល់​ ១៥​ ឆ្នាំ​ ប៉ុន្តែ​មិន​និយាយ​ថា ​តើ​​ការ​​ជំនុំ​​ជម្រះ​​នឹង​​ចាប់​​ផ្តើម​​នៅ​​ពេល​​​ណា​​នោះ​​ទេ។​​

ការិយាល័យ​របស់​អ្នក​ស្រី​ Venediktova​ ​និយាយ​ថា​ ខ្លួន​​កំពុង​ស៊ើប​អង្កេត​ឧក្រិដ្ឋកម្ម​សង្រ្គាម​ ដែល​រង​ការ​ចោទ​ប្រកាន់​ជាង ​១០ ៧០០ក​រណី​ ដែល​​ប្រព្រឹត្ត​ដោយ​កង​កម្លាំង​រុស្ស៊ី​ និង​បាន​កំណត់​អត្តសញ្ញាណ​ជន​សង្ស័យ​ជាង​ ៦០០ ​នាក់​។​

អំពើ​ឃោរឃៅ​ជា​ច្រើន​ បាន​កើត​ឡើង​ កាល​ពី​ខែ​មុន ​ដោយ​ក្រោយ​​កង​កម្លាំង​របស់​ទីក្រុង​ម៉ូស្គូ​ ដក​ទ័ព​ចេញ​ពី​តំបន់​ក្បែរ​ខាង​​រដ្ឋ​​ធានី​​កៀវ​​ សាក​សព​ជន​ស៊ី​វិល​ជា​ច្រើន​ត្រូវ​ បាន​បន្សល់​ទុក​នៅ​តាម​ដង​ផ្លូវ​ ក្នុង​របង​ផ្ទះ​ប្រជាជនជន​ ដូច​ជា​នៅ​ទីក្រុង​ប៊ូចឆា​ជា​ដើម​។ ​អ្នក​​ស្រុក​រស់​នៅ​តំបន់ ​ដែល​អំពើ​ឃោឃៅ​កើត​ឡើង​ បាន​រាយការណ៍​ថា​ មាន​​ការ​​សម្លាប់​មិន​រើស​មុខ​ ការ​​ដុត​ ការ​​ចាប់​​រំលោភ​ ការ​​ធ្វើ​​ទារុណ​កម្ម​ និង​​ការ​​ផ្តាច់​​ខ្លួន​មនុស្ស​ជា​ដើម​។​

យ៉ាង​ណា​មិញ ​លោក ​Volodymyr Yavorskyy ​នៃ​មជ្ឈមណ្ឌល ​សម្រាប់​សេរីភាព​ស៊ីវិល​ ​និយាយ​ថា ​ក្រុម​សិទ្ធិ​មនុស្ស​អ៊ុយក្រែន​នឹង​តាម​ដាន​យ៉ាង​យកចិ​ត្តទុ​ក​ដាក់​លើកា​រ​កាត់ក្តី​ ចំពោះលោ​ក Shyshimarin ដើ​ម្បី​​មើល​​ថា ​តើវា​​មាន​ភាពយុត្តិធម៌ ឬ​​អត់​។​ លោក​និយាយ​​​ថា​​​៖ «​​​​វា​​ពិបាក​​ណាស់​​ក្នុង​​ការ​​គោរព​​ច្បាប់​ បទដ្ឋាន​ និង​​អព្យាក្រឹតភាព ​​នៃ​​ដំណើរការ​​របស់​​តុលាការ ​​ក្នុង​​សម័យ​​សង្គ្រាម​»​។​​

កន្លង​មក​ រុស្ស៊ី​តែង​ច្រាន​ចោទ​ការ​ចោទ​ប្រកាន់​នានា​ពី​ឧក្រិដ្ឋក​ម្ម​សង្រ្គាម​។​ ចំពោះ​ករណី​នៅ​ក្រុង​ផ្សេងៗ​ ដូច​ជា​ប៊ូចឆា​ រុស្ស៊ី​និយាយ​ថា​ វា​ជា​ការ​រៀប​ចំ​សម្ដែង​របស់អ៊ុ​យក្រែន​ ខណៈ​លោក​ខាង​លិច​​ ដែល​ចុះ​ទៅ​មើល​ដល់​កន្លែង​កើត​ហេតុ​ផ្ទាល់​ ថ្កោល​ទោស​រុស្ស៊ី​យ៉ាង​ដាច់​អហង្កា​​៕

ហួន ​ឌីណា​

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍