មេដឹកនាំ​តាលីបង់​ប្រទេស​អាហ្វហ្គានីស្ថាន​ បាន​ចាប់​ផ្តើម​​​អនុវត្ត​បទបញ្ជា​ថ្មី​មួយ ដែល​តម្រូវ​​ឱ្យ​អ្នក​ផ្សាយ​ព័ត៌មាន​​​ទូរទស្សន៍​ស្ត្រី​ទាំង​អស់​នៅ​ក្នុង​ប្រទេស​​នេះ​ ​បិទ​មុខ​របស់​ពួក​គេ​​ពេល​កំពុង​ផ្សាយ​។​ នេះ​បើ​តាម​ឱ្យ​ដឹង​ពី​សារព័ត៌មាន​ Al Jazeera។

បន្ទាប់​ពី​ការ​បញ្ជា​ ​ត្រូវ​​បាន​ប្រកាស​កាល​​ពី​​ថ្ងៃ​ព្រហស្បតិ៍ មាន​​តែ​​សារព័ត៌មាន​​មួយ​​ចំនួន​​​តូច​​ប៉ុណ្ណោះ​ ដែល​បាន​​អនុវត្ត។ ប៉ុន្តែ កាល​ពី​ថ្ងៃ​អាទិត្យ ស្ត្រី​ធ្វើ​ការ​​តាម​មុខ​កញ្ចក់​ទូរទស្សន៍​ភាគ​​ច្រើន ត្រូវ​បាន​គេ​ឃើញ​បិទ​មុខ បន្ទាប់​​ពី​ក្រសួង​អនុ និង​គុណធម៌​របស់​តាលីបង់​ចាប់​​ផ្តើម​អនុវត្ត​ក្រឹត្យ​នេះ​។ ក្រសួង​​ព័ត៌មាន ​និង​វប្បធម៌ ​ធ្លាប់​​​​​ប្រកាស​​ថា ​គោលការណ៍​​​នេះ​​​ គឺ​ជា​​​ការ​សម្រេច​​​ហើយ​ ​​មិន​​អាច​ចរចា​បាន​ទេ​​​។

អ្នកស្រី Sonia Niazi ដែល​ជា​អ្នក​អាន​ព័ត៌មាន​នៅ​ឯ​ទូរទស្សន៍ TOLOnews របស់​ប្រទេស​អាហ្វហ្គានីស្ថាន​ បាន​និយាយ​ថា​៖​ «វា​គ្រាន់​តែ​ជា​វប្បធម៌​ខាង​ក្រៅ ដែល​ដាក់​មក​លើ​យើង​ប៉ុណ្ណោះ ​ដោយ​បង្ខំ​​​ឱ្យ​យើង​ពាក់​ម៉ាស់​ ហើយ​វា​អាច​បង្កើត​បញ្ហា​សម្រាប់​យើង​នៅ​ពេល​ដែល​បង្ហាញ​កម្មវិធី​របស់​យើង»។

អ្នកស្រី Niazi បាន​ប្រាប់​មក​បណ្ដាញ​សារព័ត៌មាន​ Al Jazeera ថា ​ជា​លើក​ដំបូង ដែល​អ្នកស្រី​មាន​អារម្មណ៍​មិន​ល្អ​ទាល់​តែ​សោះ​​ ខណៈ​ពេល​​បង្ហាញ​កម្មវិធី​។ អ្នកស្រី ​Niazi បាន​និយាយ​ថា៖ «ក្រឹត្យ​នេះ មិន​​អាច​ទាយ​ទុក​​ជាមុន​បាន​សម្រាប់​ពិធីការិនី​ទាំង​អស់​​នោះ​ឡើយ ពី​ព្រោះ​សាសនា​អ៊ិស្លាម មិន​បាន​បញ្ជា​ឱ្យ​យើង​បិទ​មុខ​របស់​យើង​ទេ។ រាល់​អ្នក​ប្រាជ្ញ​អ៊ិស្លាម និង​ឥស្សរជន​​នយោបាយ ក៏​បាន​ប្រឆាំង​នឹង​ក្រឹត្យ​នេះ​ដែរ»៕

វីដេអូ៖