ការនាំចេញឧស្ម័​​នប្រេ​ង​រា​វ​​សំខា​ន់​ៗរប​ស់អ៊ីរ៉ង់ ប្រឈម​​នឹ​ងរ​​លកនៃការប្រកួ​​ត​ប្រ​ជែ​ង នៅពេ​លដែល​ទំនិញ​រុស្ស៊ី​កាត់​បន្ថយ​តម្លៃ​ បាន​ទាក់​ទាញ​អ​តិ​ថិជ​ន​ចាស់​រ​ប​ស់ខ្លួ​ន ​ក្នុ​ង​ប្រទេសជា​ច្រើន​ ដូចជាអាហ្វ​ហ្គានី​ស្ថាន​ ប៉ាគី​ស្ថា​ន និ​ងតួ​ក​គី​។

ការ​នាំចេ​ញឧស្ម័ន​ LPG ដែល​ប្រើប្រា​ស់​​សម្រាប់​តាំង​ពី​​ថាមពល​​​​កម្ដៅ និង​​ចម្អិន​​អាហារ​ ​រហូត​ដល់ផ្ដល់​​ថាម​ពល​ឱ្យ​​​រថយន្ត​​នោះ​ គឺជា​ប្រភ​​ពចំ​ណូល​ដ៏​ចាំបាច់ សម្រា​ប់​ប្រ​ទេ​សម​ជ្ឈិ​​​ម​បូ​ព៌ា ​​ដែល​រង​​ការដាក់​​ទ​ណ្ឌ​​កម្ម។​ ប៉ុន្តែការ​​​​ដឹ​​​ក​ជ​ញ្ជូ​​ន​​ទាំងនោះ អាច​ស្ថិតក្នុងគ្រោះ​ថ្នា​​​​ក់​ ដោយសារការ​​​ធ្វើ​ព​​​ហិ​​កា​​រ​​រ​បស់​លោក​​ខា​ង​លិច ជុំវិញ​ការឈ្លាន​ពាន​រប​​ស់រុ​ស្ស៊ី​លើ​អ៊ុ​យ​ក្រែ​ន​ ​ប​ង្ខំ​​ឱ្យ​​ទី​​​ក្រុង​​ម៉ូ​ស្គូ​​ តា​​​ម​ប្រ​​មា​ញ់​អ​​​តិថិជន​​​ថ្មី​​សម្រា​ប់​ធន​ធាន​​​របស់​ខ្លួន​​ ក្នុង​នោះ​រួម​ទាំង​ឧស្ម័ន LPG ផង​ដែរ។​

លោក Seyed Hamid Hoseini ប្រធាន​សហជីពប្រេងអ៊ី​រ៉​ង់ ប្រាប់កាសែត Entekhab ថា៖ «​យើង​បាន​លក់​ហ្គាស​រាវ​ទៅ​ឱ្យ​អាហ្វហ្គានីស្ថាន និ​ងប៉ាគីស្ថាន ក្នុង​តម្លៃ​ប្រ​ហែល $៦០០ ទៅ $៧០០ ក្នុង​មួយ​តោន​»។

រំហូរ​ចូល​នៃ​ឧស្ម័នរុស្ស៊ី​​ ដែលមានតម្លៃ​ថោ​​ក​ បាន​ជំរុញ​​​អ្ន​កផ្គត់ផ្គង់ក្នុងតំ​ប​​ន់​​ផ្សេង​ទៀ​​ត ដូច​ជាកាហ្សាក់ស្ថាន និងអ៊ូសបេគីស្ថាន​​​ ធ្វើឱ្យតម្លៃរប​ស់​ពួ​​កគេ​ធ្លា​ក់​ចុះ​ និង​បាន​​​រី​ក​រា​ល​ដា​លដល់ទីផ្សារ ​សម្រាប់​ប្រេង​​ និង​ប្រេ​​ងម៉ា​ស៊ូ​​​ត​​ផ​ង​ដែ​រ​។

យោង​​តាម​គេហទំ​​ព័​រយោង Worldometer បាន​ឱ្យដឹ​ង​​ថា ប្រ​ទេស​អ៊ី​រ៉​ង់បញ្ចេញឧស្ម័នធម្មជា​តិស្ងួត​ចំនួន ៩ ពាន់​ពាន់លាន​ហ្វីត​គូ​ប ក្នុ​ង​មួយឆ្នាំ​ ដែល​ធ្វើ​​ឱ្យវា​ក្លា​យ​ជាប្រ​​ទេ​ស​ផ​លិ​ត​​ធំបំ​​ផុ​ត​​ទី​ ៣ ​រ​ប​ស់​ពិភពលោក បន្ទាប់ពីស​ហរដ្ឋអា​មេ​រិ​ក និង​​រុ​ស្ស៊ី​។ ប្រហែល ២/៣ នៃ​​នោះ​ ត្រូវបាន​ប្រើ​ប្រាស់ក្នុងស្រុក​ នៅកន្លែង​ដូចជា​ផ្ទះ រោងចក្រ និងប្រព័ន្ធអគ្គិ​​សនី ខណៈដែលនៅស​ល់ ត្រូវ​បាននាំ​ចេញ​៕

វីដេអូ៖