ធនាគារ​បារាំ​ង រកលុយស្ងាត់ៗ​ពី​ប្រទេសហៃទីរាប់​សិ​បលានដុល្លា​រ ក្នុ​ងរយៈ​ពេលជាច្រើ​នទសវត្ស​រ៍ ដោយ​ទឹក​ប្រាក់​ទាំងនេះ ថែម​ទាំង​បាន​ជួយ​​ផ្តល់ហិរញ្ញប្បទា​ន​ដល់ការសាងសង់​ប៉មតួ​អេហ្វែ​ល (Tour Eiffel) ទៀត​ផង។ នេះបើ​តា​ម​ឱ្យ​ដឹង​ពី​ស៊ើប​អង្កេតពី​កាសែត The New York Times។

ហៃ​​ទី គឺ​ជា​ប្រទេសទំនើប​ដំ​បូ​ង​គេ ដែលដណ្តើមបា​ន​ឯក​រា​ជ្យរ​​បស់​ខ្លួ​ន បន្ទាប់​ពី​មាន​​​ចលនា​​បះបោររបស់​ទាសករ​ ប៉ុន្តែ​បែ​ត្រូវ​ទទួល​រក​ការ​កេង​ចំណេញ​ផ្នែក​ហិ​រ​ញ្ញ​វ​​ត្ថុ​ជា​ច្រើន​ជំនាន់ ដោយសារ​រដ្ឋាភិបាល​បារាំងទាម​ទារ​​សំណងជា​បន្ត​បន្ទាប់ នៅ​សតវត្សរ៍​ទី​១៩​​​។

ហើយ​នៅពេ​ល ដែល​ប្រា​ក់​ទាំង​នោះ​បង់​ជិត​រួច​ហើយ ក្រុម​ហ៊ុន​ឥណ​ទាន​បារាំង​ C.I.C និង​ធនា​គា​រ​ជា​តិ​របស់​​ខ្លួ​ន​ ដែល​មើល​ទៅ​ហាក់​បី​ដូចជា​មធ្យោបាយ​ ក្នុង​ការ​ជួយ​​ធានា​ឱ្យ​មាន​ឯករាជ​​​ភា​ព​ផ្នែក​​ហិ​រញ្ញ​វត្ថុ​នោះ បែរ​ជា​ចង​ប្រទេស​ហៃ​ទី ​ឱ្យ​ធ្លាក់​ចូល​ក្នុងចរន្ត​​​បំណុ​ល​ថ្មី សម្រា​ប់​រយៈពេល​​ជាច្រើនទ​​សវត្សរ៍​ខាង​មុខ​ទៅ​វិញ។

ឥស្សរជន​បារាំង​ រួមទាំ​ង​​ពូជពង្ស​ម្នាក់របស់​ទា​​សក​រ​ ក្នុងចំណោម​អ្នក​ ​ ដែល​ជា​ម្ចាស់​ទាសករ​​​មាន​​ជា​ង​​​​​គេ​បំ​ផុត ​​ក្នុង​​​ប្រវ​​ត្តិ​សាស្ត្រ​ហៃ​ទី​​ ជាអ្នក​​គ្រប់​​គ្រង​​ធនាគារ​​ជាតិ​​របស់​ប្រទេសហៃ​ទី ​ពី​​រ​​ដ្ឋ​ធា​​នី នៃ​ប្រទេស​បា​រាំ​ង។ កំណត់​​​ត្រា​​​ហិរញ្ញវត្ថុ​​របស់​​​ពួ​ក​គេ​​​ មិនបាន​បង្ហាញ​​ឱ្យ​ឃើញ​​​ពី​​​ការ​វិនិ​យោ​គ ​​​​នៅ​ក្នុ​ងអា​ជី​វ​ក​​​​ម្មជ​​នជា​​តិ​​ហៃ​ទី​ទេ​​ ពោលមាន​ចំនួន​តិច​ជាង​គម្រោងម​ហិ​ច្ឆតា​ ដែល​ធ្វើ​ទំនើ​ប​ក​ម្ម​​អឺ​រ៉ុ​ប​។

ផ្ទុយ​ទៅ​វិញ​ កំណត់ត្រាដើម​ ដែល​រកឃើ​ញ​​ដោយ​សារព័ត៌មាន​ The New York Times បង្ហាញ​ថា ក្រុម​ហ៊ុ​ន​​ឥណ​​ទាន​​បារាំង​ C.I.C ​​​បាន​​កេង​យក​​លុយរាប់​សិ​ប​លាន​ដុល្លារ​ពីប្រទេសហៃទី ចូល​ទៅ​ក្នុ​​ង​ហោប៉ៅ​របស់​អ្នកវិ​និយោគ​បារាំង​។

ធនាគារជាតិ​ ​​បានកំណត់​តម្លៃ​​លើ​ប្រតិបត្តិកា​រស្ទើ​រ​តែទាំ​​ង​អស់​ ដែលរដ្ឋាភិ​បា​ល​​ហៃ​ទី បានប្រតិបត្តិតាម​រយៈ​​​ក្រុម​ហ៊ុន​​​ឥណ​ទាន​បារាំង​​។ ម្ចាស់ភា​គ​ហ៊ុនជនជាតិបារាំង​ រ​ក​ប្រាក់យ៉ា​​ង​​ច្រើន ក្នុង​រយៈពេលប៉ុន្មា​ន​ឆ្នាំនោះ និង​រ​កបា​ន​​ប្រាក់​ចំ​ណេញ​​លើ​ស​ពី​​​ថ​វិកា​ការ​ងារ​​សា​​ធា​រ​ណៈ​រ​​ប​​ស់រ​ដ្ឋាភិ​បា​ល​​​ហៃ​ទី ដែល​ជា​​ប្រទេស​​​មាន​​ប្រជាជ​ន​ចំនួន​​ ១,៥​លាននាក់។

ប៉ុន្តែ​ប្រវត្តិ​​សាស្ត្រ​​ទាំង​​នោះ​​ ​ត្រូវ​​​បាន​លុប​ចោល​ទាំង​​អ​ស់ អ្នក​សិក្សា​ខ្លះ​ និយាយថា ឯកសារ​របស់​ក្រុមហ៊ុន​ស្ដី​ពី​ប្រាក់​ចំណេញ​ភាគច្រើន ត្រូវ​បានបំ​ផ្លាញ ថែម​ទាំង​បាន​​លុប​ចោល​នូវ​កំណត់​ត្រា ដែល​ថា ​ប្រទេ​​ស​​ហៃ​​ទី​ជា​ប្រទេស​​ ផ្តល់ប្រាក់​ក​ម្ចី​ចាស់​ជា​ង​គេ​មួយរបស់ប្រទេ​​ស​បារាំ​ង​នោះ​ទេ​។​ នៅ​ពេ​ល​ដែលកំណត់​ត្រា​​ដដែល​នេះ​ ត្រូវ​បាន​កំណត់​ជា​ប្រវត្តិសាស្ត្រផ្លូវការ​ ​ដើម្បីរំឮកខួបលើ​​ក​ទី១៥០ របស់​ខ្លួ​​នក្នុងឆ្នាំ​២០០៩ ប្រទេស​ហៃ​​ទី​​​ស្ទើរ​តែ​មិន​មាន នៅ​ក្នុង​ប្រវត្តិសាស្ត្រ​​។ អ្នកសិក្សា ​ដែល​​​បា​ន​​ស​រសេរ​ប្រវត្តិ​សា​​ស្ត្រ​នោះ​ គឺ​លោក Nicolas Stoskopf បាន​​ហៅ​​ក្រុម​ហ៊ុន​នេះ​​ថា​ «ធនាគារ​​គ្មាន​ការ​​ច​ងចាំ​»។​

លោក Paul Gibert ​ដែល​ជា​អ្នក​នាំ​ពាក្យម្នា​ក់ បាន​និ​យា​យថា​​ ធនាគារ​​មិន​មា​ន​​ព័​ត៌​មានអំ​ពីរយៈកាល​​​នេះទេ ហើយបា​ន​​ប​ដិសេធ​សំណើ​ពិភាក្សា​ម្តង​​ហើ​យ​​ម្ត​ង​ទៀ​ត​។ លោក​បាន​និយាយថា ធនាគារ ដែល​យើង​គ្រប់​គ្រង​សព្វ​ថ្ងៃ​នេះគឺ​​ ខុសគ្នា​ខ្លាំង​ណាស់​។

ប៉ុន្តែ​ សំនួរសួរថា ហេតុអ្វីបា​នជា​ប្រ​ទេ​ស​ហៃ​ទី ហា​ក់ដូចជាជាប់​​គាំង​ក្នុ​ងវិបត្តិ​ហិរញ្ញវត្ថុ​ជានិច្ច? ចម្លើយ​គឺ​អំពើ​ពុក​រលួ​យ​របស់​មេ​ដឹក​នាំ​ប្រទេសហៃទី ហើយ​ផ្នែក​មួ​យ​​ទៀត អាចត្រូ​វបា​ន​រ​​ក​ឃើញ​នៅ​ក្នុ​ង​ឯក​សារ​ ដែល​​គេ​​បំភ្លេច​ចោល​ជា​យូរ​​​លង់​ក្នុង​បណ្ណសារ និងប​ណ្ណា​ល័​យ​នានា​ទូ​ទាំង​​ប្រទេសហៃទី ​និង​ប្រទេស​បារាំង។

យ៉ាងណាមិញ កាសែត The Times បាន​សើរើ​ឯកសារ​​ នៅសតវត្ស​រ៍​ទី១៩ ស្ដី​ពី​កំណត់ត្រាការទូត និង​ឯក​​សារ​ធនាគា​រ ដែលកម្រ​ត្រូ​វបានសិក្សា ដោ​យ​អ្នកប្រវត្តិ​សា​ស្រ្ត​។​ ជាមួយ​គ្នា​នេះ​ ឯកសារ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ក្រុម​ហ៊ុ​ន​ឥណទាន​ C.I.C ធ្វើកា​​ររួមដៃគ្នា​​ជាមួយសមាជិកពុក​រ​លួ​យ​នៃឥស្សរជនហៃ​ទី​​ បាន​ចាក​ចេញពី​​ប្រទេសទៅ​ជាមួយ​នឹង​ទឹក​ប្រាក់​ទាំងនោះ​ ទាំង​មិនបាន​​កសាង​​ប្រទេសជា​​តិ​​។

នៅដើម​សត​វ​ត្ស​រ៍ទី​ ២០ ពាក់​ក​ណ្តាលនៃ​ពន្ធ​លើ​ដំណាំ​កាហ្វេ​របស់​ប្រទេសហៃទី​ ដែល​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​បំផុ​ត​របស់​ប្រទេស​ ត្រូវ​សង​​​​ទៅឱ្យ​អ្នក​វិនិ​យោ​គបា​រាំង នៅក្រុមហ៊ុន​ C​.I.C. និងធនាគា​រ​ជាតិ។ ក្រោយ​កាត់​បំណុល​អស់​ រដ្ឋាភិបាល​ប្រទេសហៃទី សល់​លុយ​​តិច​តួច​បំផុត​ ដើម្បី​គ្រប់គ្រ​ងប្រទេ​ស។​

ក្នុង​រយៈពេ​លជាង ៣ ទសវត្សរ៍ ម្ចាស់ភាគហ៊ុនជន​​ជា​តិ​បារាំ​ងរ​កបានប្រាក់ចំណេញ​​យ៉ា​ង​ហោច​​ណាស់ $១៣៦លាន (​​ជាប្រាក់ដុល្លារនាពេល​ប​​ច្ចុ​ប្បន្ន​នេះ​) ពីធនាគារជា​តិ​រ​ប​ស់​ប្រទេ​ស​ហៃទី​ ឬស្មើនឹង​ចំណូល​ពន្ធ​របស់ប្រ​ទេ​សហៃទីប្រហែលពេញ ១ ឆ្នាំ​​។

កាសែត The Times បានពិនិត្យវិធីសាស្ត្រ និង​ប្រភព​ស​ម្រា​ប់​កា​រ​​គ​ណ​នា​ទាំ​ង​នេះ ជាមួយ​អ្នក​ប្រវត្តិ​សាស្រ្ត​សេ​ដ្ឋ​កិ​ច្ច និងគណនេ​យ្យ​ក​រ​។ អ្នកប្រវត្តិ​សា​ស្រ្ត​ហិ​រ​ញ្ញ​វ​ត្ថុ Éric Monnet​ នៃ​សាលាសេដ្ឋ​កិច្ច​ប៉ារីស បានសង្ខេ​ប​តួ​នាទីរបស់ធ​នា​គា​រ​ជា​តិ​​ថា​ ជា​ការ​ទាញ​យ​កលុយ​​សុទ្ធសាធ​​។

ប្រសិនបើ​ទ្រព្យសម្បត្តិត្រូ​​វបា​ន​ដក​ ដោយមិនត្រូវបាន​ដក​ដោយ​ធនា​​គារ​ជា​​​តិ​របស់​​ប្រ​ទេ​ស​ហៃ​​ទី​នោះ​ទេ វា​នឹ​ង​​បន្ថែមយ៉ាងហោ​​ចណាស់​ ​$១,៧ ពាន់​លា​ន ​​​ដ​ល់​​សេដ្ឋកិច្ច​រប​ស់​​​​ប្រទេ​ស​ហៃទី​ ក្នុង​រយៈពេ​ល​ប៉ុន្មាន​ឆ្នាំ​មក​នេះ ​ដែលច្រើន​ជា​ង​ប្រាក់​ចំ​ណូ​លរបស់​រ​ដ្ឋាភិបាលទាំងអស់ ក្នុ​ង​​ឆ្នាំ ២០២១​​។

ហើយ​ប្រ​សិន​​បើ ប្រាក់​ទាំងនោះ​ត្រូវ​បាន​យក​មក​ប្រើប្រាស់​​ក្នុងសេដ្ឋកិ​ច្ច​ហៃ​ទី​ វានឹង​ជួយ​ចរាចរ​ដល់​កសិករ កម្មករ និងពាណិជ្ជ​ក​​ររបស់ប្រទេស​ ដោ​យ​មិន​គិត​លើ​​​វិ​និយោគលើស្ពាន​ ​សាលារៀន​ ឬរោងចក្រ នោះគឺជា​គម្រោង ដែ​ល​ជួយប្រទេសជាតិរីក​ច​​ម្រើនផង​​។

សំខាន់​ជាងនេះ​ទៅ​ទៀ​ត​ ការខាតបង់របស់​ធ​នា​គា​រ​ជា​​តិ​​រ​ប​ស់​​​ប្រ​​ទេស​​ហៃ​ទី បាន​កើ​តឡើ​ង បន្ទាប់​ពី​ការ​បង់​ប្រាក់ជាច្រើនជំ​នាន់ដល់​​អ​តីត​ទាស​ករ ដែលបានធ្វើឱ្យ​​ខាត​​បង់ប្រាក់​ដល់ទៅ​ $១១៥ពាន់​លា​ន ​ដល់​សេដ្ឋកិច្ច​​រ​ប​ស់​ប្រ​ទេសហៃទី ក្នុង​រ​យៈ​ពេ​ល​ ២ សតវត្សរ៍​ចុង​ក្រោ​យនេះ៕

វីដេអូ៖