The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីល​​​ ៣ ​គ្រាប់​ប៉ុន្មាន​ម៉ោង​ ក្រោយ​លោក ​បៃដិន ​បញ្ចប់​ដំណើរ​ទស្សនៈកិច្ច​នៅ​អាស៊ី​​

កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីល​​​ ៣ ​គ្រាប់​ប៉ុន្មាន​ម៉ោង​ ក្រោយ​លោក ​បៃដិន ​បញ្ចប់​ដំណើរ​ទស្សនៈកិច្ច​នៅ​អាស៊ី​​

Content image - Phnom Penh Post
រូបថត កាល​ពី​ថ្ងៃទី ២៥ ខែឧសភា នៅ​ក្រុង​សេអ៊ូល បង្ហាញ​ពី​កូរ៉េខាងត្បូង ធ្វើ​ការសាកល្បង​បាញ់​មីស៊ីល Hyunmu-2 អំឡុង​ពេល​ធ្វើ​សម​យុទ្ធ​គ្រាប់ពិត ជាមួយ​សហរដ្ឋ​អាមេរិក​។

កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីល​​​ ៣ ​គ្រាប់​ប៉ុន្មាន​ម៉ោង​ ក្រោយ​លោក ​បៃដិន ​បញ្ចប់​ដំណើរ​ទស្សនៈកិច្ច​នៅ​អាស៊ី​​

កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីល​ចំនួន​ ៣ ​គ្រាប់ ​ដោយ​មាន​ ១ ​​គ្រាប់ ​ត្រូវ​បាន​គេ​សង្ស័យ​ថា ​ជា​មីស៊ីល​ផ្លោង​អន្តរទ្វីប​ (ICBM)​ កាល​ពី​ថ្ងៃ​ពុធ ពោល​គឺ​តែ​ប៉ុន្មាន​ម៉ោង បន្ទាប់​ពី​ប្រធានាធិបតី​អាមេរិក​លោក​ ចូ បៃដិន ​បញ្ចប់​ដំណើរ​ទស្សនៈ​កិច្ច​នៅ​អាស៊ី​​ ដែល​លោក​យល់​ព្រម​លើ​វិធានការ​ថ្មី​ ដើម្បី​រារាំង​រដ្ឋ​ផ្ដាច់​ការ​ប្រដាប់​អាវុធ​នុយក្លេអ៊ែរ​។​

អគ្គសេនាធិការ​ចម្រុះ​របស់​កូរ៉េ​ខាង​ត្បូង​ (JCS) ​​និយាយ​ថា មីស៊ីល​ទាំង​ ៣ គ្រាប់ ត្រូវ​បាន​បាញ់ ក្នុង​ចន្លោះ​​ពេល​តិច​ជាង ១ ​ម៉ោង ​ពី​តំបន់ ​Sunan ​នៃរ​ដ្ឋ​ធានី​ព្យុងយ៉ាង​​ ជា​កន្លែង​ដែល​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​របស់​ខ្លួន​​ក្លាយ​ជា​មជ្ឈមណ្ឌល​នៃ​ការ​សាក​ល្បង​មីស៊ីល​។​ អង្គភាព​ដដែល​ឱ្យ​ដឹង​ទៀត​​ថា ​មីស៊ីល​ទី ​១​ ដែល​​បាញ់​បង្ហោះ​ហាក់​​ដូច​ជា​ប្រភេទ​មីស៊ីល​ ICBM ​ខណៈ​​ដែល​មីស៊ីល​មិន​ស្គាល់​អត្តសញ្ញាណ​ទី​ ២ ​ទំនង​​ជា​បរាជ័យ ពេល​ហោះ​បាន​ពាក់​កណ្តាល​​ ហើយ​​​ទី ​​​៣​ គឺ​ជា​​មីស៊ីល​​ផ្លោង​​រយៈ​​ចម្ងាយ​​​ខ្លី​ (SRBM)​។

ជា​ការ​ឆ្លើយ​តប​សហរដ្ឋ​អាមេរិក​ និង​កូរ៉េ​ខាង​ត្បូង ​បាន​ធ្វើ​សម​យុទ្ធ​បាញ់​គ្រាប់​ពិត​រួម​គ្នា​ រួម​ទាំង​ការ​សាក​ល្បង​មីស៊ីល​ផ្តក់ ដែល​ពាក់​ព័ន្ធ​នឹង​ប្រព័ន្ធ​មីស៊ីល​យុទ្ធសាស្ត្រ​កង​ទ័ព​ (ATACMS) ​របស់​សហរដ្ឋ​អាមេរិក និង Hyunmoo-2 SRBM របស់​កូរ៉េ​ខាង​ត្បូង​។​ នេះ​បើ​តាម​សេចក្ដី​ការណ៍​ពី​យោធា​នៃ​ប្រទេស​ទាំង ​២​។​

JCS ​​បាន​បញ្ជាក់​​​ក្នុង​សេចក្តីថ្លែ​ងការណ៍​មួយ​ថា​៖ «​ការ​បង្ហាញ​កម្លាំង​​យោធា​របស់​យើង​​ មាន​បំណង​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង ​ក្នុង​ការ​ឆ្លើយ​តប​យ៉ាង​ម៉ឺង​ម៉ាត់​ ចំពោះ​ការ​បង្ក​ហេតុ​របស់​កូរ៉េ​ខាង​ជើង​ រួម​ទាំង​ការ​បាញ់​បង្ហោះ​ ICBM ​និង​​ការ​ត្រៀម​ខ្លួន​របស់​យើង ដើម្បី​ធ្វើ​កា​រវាយ​ប្រហារ​​លើ​ប្រភព​ដើម ​នៃ​ការ​បង្ក​ហេតុ​»​។​

ការ​បាញ់​បង្ហោះ​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ បៃដិន ​ចាក​ចេញ​ពី​ប្រទេស​ជប៉ុន​ ឆ្ពោះ​ទៅ​សហរដ្ឋ​អាមេរិក​វិញ​ ក្រោយ​បញ្ចប់​ដំណើរ​ទស្សនៈ​កិច្ច ​នៅ​អាស៊ី​របស់​ខ្លួន​។ ​គិត​តាំង​ពី​ដើម​ឆ្នាំ​​កូរ៉េ​ខាង​ជើង ​បាន​ធ្វើ​ការ​បាញ់​បង្ហោះ​មីស៊ីល​ចំនួន​ ១៧​លើក​ ចាប់​ពី​អាវុធ​​លឿន​ជាង​សំឡេង​ ដើម្បី​បាញ់​សាក​ល្បង​មីស៊ីល ​ICBMs ដ៏​ធំ​បំផុត​របស់​ខ្លួន​ជា​លើក​ដំបូ​ង តាំង​ពី​ឆ្នាំ​ ២០១៧​។​​

នៅ​ទីក្រុង​សេអ៊ូល​កាល​ពី​ចុង​សប្តាហ៍​ លោក​ បៃដិន ​និង​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ថ្មី​លោក​ Yoon Suk-yeol ​យល់​ព្រម​ពង្រីក​សមយុទ្ធ​យោធា​ និង​ដាក់​ពង្រាយ​ធនធាន​​​យុទ្ធសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក​បន្ថែម​ទៀត​ ប្រសិន​បើ​ចាំ​បាច់​ ដើម្បី​រារាំង​ការ​សាក​ល្បង​អាវុធ​កាន់​តែ​ខ្លាំង​របស់​កូរ៉េ​ខាង​ជើង​។

យ៉ាង​ណា​មិញ​ កូរ៉េ​ខាង​ជើង​ កន្លង​មក ​មើល​ឃើញ​រូប​ភាព​បែប​នេះ​ថា ​ជា​ការ​គំរាម​កំហែង​ដល់​សន្តិសុខ​ជាតិ​របស់​ខ្លួន ដែល​ប្រទេស​ទាំង ២ ​ហាក់​ដូច​ជា​កំពុង​ហាត់​សម ដើម្បី​ធ្វើ​សង្រ្គាម​។​ មន្ត្រី​អាមេរិក​ កូរ៉េ​ខាង​ត្បូង​ និង​ជប៉ុន​ឯណោះ​វិញ ​និយាយ​ថា​ ក្នុង​ពេល​ឆាប់​ៗ​នេះ​ កូរ៉េ​ខាង​ជើង​អាច​ធ្វើ​ការ​សាក​ល្បង​នុយក្លេអ៊ែរ​លើក​ដំបូង​របស់​ខ្លួន ​ក្នុង​រយៈ​ពេល​ជិត​ ៥​ឆ្នាំ​​​៕​

ហួន ឌីណា

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍