
ការធ្វើតេស្តកាំជ្រួច Cruise Zircon របស់រុស្ស៊ី។ រូបថត AFP
ក្រសួងការពារជាតិរបស់ប្រទេសនេះ បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសរុស្ស៊ី បានធ្វើតេស្តដោយជោគជ័យនូវកាំជ្រួច Cruise Zircon ដែលជាកាំជ្រួចមានល្បឿនលឿនជាងសំឡេង។
កាំជ្រួចនេះត្រូវបានគេសរសើរថា ជារបកគំហើញដ៏សំខាន់ក្នុងការអភិវឌ្ឍសព្វាវុធ ដោយការបាញ់បង្ហោះ នៅថ្ងៃសៅរ៍ បានចម្ងាយផ្លូវ ៦២៥ ម៉ាយល៍ (១ ០០៥,៨៤ គ.ម)។
«ថ្ងៃនេះ នាវាចម្បាំងនាំមុខនៃគម្រោង 22350 របស់ឧត្តមនាវីឯកនៃកងនាវារបស់សហភាពសូវៀត Gorshkov បានបាញ់កាំជ្រួចបើកបរល្បឿនលឿន Tsirkon នៅទីតាំងគោលដៅសមុទ្រ ក្នុងសមុទ្រសពីសមុទ្រ Barents»។ នេះជាការប្រកាសរបស់ក្រសួងការពារជាតិ និងយោងតាមសារព័ត៌មានរដ្ឋរុស្ស៊ី គឺទីភ្នាក់ងារ TASS។
កាំជ្រួច zircon អាចធ្វើដំណើរលឿនជាងសំឡេង ៩ ដង។ នេះបើយោងតាមការស៊ើបការណ៍សម្ងាត់លើអាវុធថ្មី។ រុស្ស៊ីទើបបានបញ្ចប់ការបាញ់សាកល្បងមីស៊ីល Sarmat ដែលជាមីស៊ីលអន្តរជាតិ ផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ។
ខណៈពេល ដែលប្រទេសនានា រួមទាំងសហរដ្ឋអាមេរិក ចិន អ៊ីស្រាអែល និងប្រទេសផ្សេងទៀត ក៏មានកម្មវិធីនុយក្លេអ៊ែរយ៉ាងទូលំទូលាយ ជាមួយនឹងអាវុធវិវត្តន៍ដែរនោះ បច្ចុប្បន្ន រុស្ស៊ីនៅតែរក្សាឃ្លាំងស្តុកក្បាលគ្រាប់នុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោកក្នុងបរិមាណដ៏ច្រើន។
ទោះបីជាមានការបាញ់បង្ហោះ និងការសាកល្បងដ៏គួរឱ្យចាប់អារម្មណ៍នៃគ្រាប់ផ្លោងដ៏ទំនើបក៏ដោយ ក៏យោធារុស្ស៊ី កំពុងតស៊ូក្នុងការផ្តល់អាវុធប្រកបដោយគុណភាពដល់កងទ័ពរបស់ខ្លួន នៅលើសមរភូមិមុខ ក្នុងតំបន់មួយចំនួនរបស់ប្រទេសអ៊ុយក្រែន៕
វីដេអូ៖