
លោកស្រី Michelle Bachelet អំឡុងពេលធ្វើដំណើររយៈពេល ៦ ថ្ងៃ ទៅកាន់តំបន់ស៊ីនជាំង ប្រទេសចិន។ រូបថត AFP
ក្រុមទទួលបន្ទុកខាងសិទ្ធិមនុស្ស និងជនជាតិអ៊ុយហ្គ័រ នៅក្រៅប្រទេស បានអំពាវនាវឱ្យមានការថ្កោលទោសគោលនយោបាយរបស់ប្រទេសចិន ចំពោះជនជាតិនេះ។
មន្ត្រីសិទ្ធិមនុស្សកំពូលរបស់អង្គការសហប្រជាជាតិបានរិះគន់ស្រាលៗ ចំពោះទង្វើរបស់ប្រទេសចិន លើជនជាតិភាគតិចមូស្លីម និងបានលើកឡើងនៅចុងបញ្ចប់នៃការធ្វើដំណើររយៈពេល ៦ ថ្ងៃ ទៅកាន់ប្រទេសនេះនូវសំណួរអំពីការអនុវត្តវិធានការប្រឆាំងភេរវកម្ម និងការលុបបំបាត់រ៉ាឌីកាល់សេរី ប៉ុន្តែក៏បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះមិនមែនជាការស៊ើបអង្កេតទេ។
ការអធិប្បាយរបស់លោកស្រី Michelle Bachelet ដែលជាស្នងការជាន់ខ្ពស់ដំបូងរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សទៅទស្សនកិច្ចនៅចិនតាំងពីឆ្នាំ ២០០៥ មក ត្រូវបានរិះគន់យ៉ាងខ្លាំងពីជនជាតិអ៊ុយហ្គ័រ នៅក្រៅប្រទេស និងអ្នកតស៊ូមតិសិទ្ធិមនុស្ស ដោយអំពាវនាវឱ្យលោកស្រីថ្កោលទោសគោលនយោបាយចិនឱ្យខ្លាំងជាងនេះ។
លោកមេធាវី Rayhan Asat ដែលប្អូនប្រុសរបស់គាត់ កំពុងជាប់ពន្ធនាគារនៅស៊ីនជាំងនិយាយថា ការអធិប្បាយរបស់លោកស្រី Bachelet ជាការបង្ហាញពីការមិនយកចិត្តទុកដាក់ទាំងស្រុងចំពោះការឈឺចាប់របស់ជនជាតិអ៊ុយហ្គ័រ។
លោកនិយាយថា៖ «វិបត្តិនេះ បានបន្តអស់រយៈពេល ៦ ឆ្នាំ ហើយវាមិនត្រូវការការពិនិត្យបន្ថែមក្រៅពីការថ្កោលទោស ទេ។ យើងមិនបានឃើញអ្វីជាដុំកំភួន សម្រាប់សកម្មភាពរបស់លោកស្រីឡើយ»។
លោកស្រី Bachelet ដែលបាននិយាយតាមវីដេអូជាមួយលោក ស៊ី ជីនភីង មេដឹកនាំរបស់ចិន អំឡុងពេលធ្វើដំណើររបស់លោកស្រីប្រាប់ថា ដំណើរទស្សនកិច្ចនេះ គឺជាអាទិភាពក្នុងការចូលរួមជាមួយរដ្ឋាភិបាលរបស់ចិនលើបញ្ហាសិទ្ធិមនុស្សដោយបន្ថែមថា ប្រទេសនេះមានតួនាទីសំខាន់ក្នុងការដើរតួជាស្ថាប័នពហុភាគីក្នុងការប្រឈមនឹងការគំរាមដល់សន្តិភាពការប្រែប្រួលអាកាសធាតុ និងវិសមភាពសង្គម។
ក្រុមសិទ្ធិមនុស្សរិះគន់ចំពោះការសង្កត់ធ្ងន់របស់លោកស្រី Bachelet លើការចូលរួមជាមួយរដ្ឋាភិបាលចិន។ លោក Sophie Richardson មកពីអង្គការឃ្លាំមើលសិទ្ធិមនុស្សបាននិយាយថា ដំណើរការនេះ តម្រូវឱ្យមានការស៊ើបអង្កេតដ៏គួរឱ្យជឿជាក់មួយ នៅចំពោះមុខភ្នំនៃភ័ស្តុតាងឧក្រិដ្ឋកម្មដ៏ឃោរឃៅមិនមែនជាការសន្ទនា ដែលមិនមានមូលដ្ឋានទេ។
អ្នករិះគន់បាននិយាយថា ការកើនឡើងឥទ្ធិពលចិន ជាសកលជះឥទ្ធិពលលើអង្គការសហប្រជាជាតិ ហើយកង្វះខាតការដាក់សម្ពាធលើចិន គ្រាន់តែជាឧទាហរណ៍ចុងក្រោយបង្អស់នៃភាពជោគជ័យ ក្នុងការជះឥទ្ធិលរបស់ខ្លួននៅក្នុងអង្គការចម្រុះជាតិសាសន៍ ដែលខ្លួនបានកំណត់រួមទាំងអង្គការសុខភាពពិភពលោកផងដែរ។
ក្រុមសិទ្ធិមនុស្ស និងអ្នកសិក្សាបានឱ្យដឹងថា ចិនបានឃុំឃាំងមនុស្ស ១ លាននាក់ ឬច្រើនជាងនេះ ក្នុងជំរំអប់រំផ្នែកមនោគមន៍វិជ្ជាជាញឹកញាប់ និងការធ្វើដំណើរទៅកាន់ប្រទេសមូស្លីម ឬការលះបង់សាសនានានា។ អាជ្ញាធរក៏បានបំផ្លាញវិហារអ៊ិស្លាម និងទីសក្ការបូជាចាប់ដាក់គុកអ្នកប្រាជ្ញ និងបញ្ញវន្ត និងបង្ខំមនុស្សឱ្យចូលរួមក្នុងកម្មវិធីការងារដែលអ្នកជំនាញនិយាយថា ជាការធ្វើពលកម្មដោយបង្ខំ។
ដំបូងឡើយ ចិនបានបដិសេធរាល់យុទ្ធនាការបែបនេះ តែក្រោយមកបានកំណត់វាថា ជាកម្មវិធីវិជ្ជាជីវៈ ដែលត្រូវរចនាឡើង ដើម្បីបង្អាក់មនុស្សពីអំពើភេរវកម្ម និងលទ្ធិជ្រុលនិយម។
នៅមុនដំណើររបស់លោកស្រី Bachelet ជនជាតិអ៊ុយហ្គ័រនៅបរទេសជាច្រើនអំពាវនាវឱ្យលោកស្រីទៅសួរសុខទុក្ខសមាជិកគ្រួសារ ដែលជាប់ពន្ធនាគារ ឬមិនបានទទួលដំណឹង ពីប៉ុន្មានឆ្នាំមក។ ក្រុមដដែលនេះក៏បានអំពាវនាវឱ្យលោកស្រី ជួបនឹងមេដឹកនាំចិនជុំញគោលនយោបាយក្នុងតំបន់ ដែលសហរដ្ឋអាមេរិក និងរដ្ឋាភិបាលមួយចំនួនផ្សេងទៀត ចាត់ទុកជាអំពើប្រល័យពូជសាសន៍៕
វីដេអូ៖