
ប្រធានាធិបតីតួកគីលោក Erdogan លើកដៃស្វាគមន៍ ពេលលោកចូលរួមកិច្ចប្រជុំនៅឯសភាជាតិតួកគី ក្នុងក្រុងអង់ការ៉ាកាលពីថ្ងៃទី ១ ខែមិថុនា។AFP
សមាជិកសភាកំពុងមានការប្រុងប្រយ័ត្នកាន់តែខ្លាំងឡើងថា ប្រធានាធិបតីតួកគីលោក RecepTayyip Erdogan កំពុងលេងល្បែងមុខ ២ នៅក្នុងការចរចាអាវុធ ខណៈដែលគាត់សម្លឹងរកផលប្រយោជន៍នយោបាយជាថ្នូរនឹងសន្តិសុខអឺរ៉ុប។ នេះបើតាមប្រភពមួយ ប្រាប់សារព័ត៌មាន Fox News នៅថ្ងៃព្រហស្បតិ៍។
មនុស្សមួយចំនួន នៅក្នុងសភាកាន់តែស្ទាក់ស្ទើរ ក្នុងការចូលចរចាជាមួយទីក្រុងអង់ការ៉ា បន្ទាប់ពីលោក Erdogan បានចាត់វិធានការ ដើម្បីទប់ស្កាត់ការពង្រីករបស់អង្គការណាតូ នៅពេលដែលអឺរ៉ុប កំពុងប្រឈមនឹងការគំរាមកំហែងផ្នែកសន្តិសុខដ៏ធំបំផុតរបស់ខ្លួន ចាប់តាំងពីសង្គ្រាមលោកលើកទី២ មក។
ប្រធានាធិបតីអាមេរិក លោក JoeBiden នៅដើមខែនេះបានជំរុញឱ្យសភាអនុម័តកិច្ចព្រមព្រៀងសព្វាវុធចំនួន$៤០០លានដែលនឹងជួយជាជំនួយដល់កងនាវា F-16 (មានទង់ជាតិរបស់ប្រទេសតួកគី) ដោយការផ្តល់នូវកាំជ្រួចរ៉ាដា និងឧបករណ៍ដទៃទៀត។ សំណើទី ២ក៏ត្រូវបានគេរំពឹងថា ជួយជាជំនួយដល់កងនាវាអាកាសរបស់ទីក្រុងអង់ការ៉ា ដោយការផ្គត់ផ្គង់យន្តហោះ F-16 ថ្មី នៅចុងឆ្នាំនេះ។
ចំណាត់ការ ដែលទំនងជាត្រូវបានគាំទ្រដំបូង ដោយសមាជិកសភា នៅផ្នែកទាំងភាគីសងខាងនេះ នឹងជួយការពារដែនអាកាសរបស់តួកគី។
បន្ថែមពីនេះ វាក៏នឹងជួយបម្រើឱ្យមានការប្រសើរឡើងនូវទំនាក់ទំនងរបស់ទីក្រុងវ៉ាស៊ីនតោនជាមួយសម្ព័ន្ធមិត្តណាតូ បន្ទាប់ពីទំនាក់ទំនងនៃភាគី ធ្លាក់ក្នុងស្ថានភាពឈាមត្រជាក់ក្នុងឆ្នាំ ២០១៩ នៅពេលដែលសហរដ្ឋអាមេរិក បានរារាំងការលក់យន្តហោះចម្បាំង F-35 ទៅឱ្យប្រទេសតួកគី ក្រោយកិច្ចព្រមព្រៀងមួយ ដែលទីក្រុងអង់ការ៉ា បានធ្វើដើម្បីទិញប្រព័ន្ធការពារ S-400 ដែលផលិតដោយរុស្ស៊ីកន្លងមក។
ប៉ុន្តែតិចជាង ២ សប្តាហ៍ បន្ទាប់ពីការបែកធ្លាយពីសំណើស្ដីពីការគាំទ្រ ដោយលោក Biden មក លោក Erdogan បាននិយាយថា តួកគីនឹងរារាំងការដេញថ្លៃរបស់អង្គការណាតូ ដែលចេញដោយស៊ុយអែត និងហ្វាំងឡង់ជុំវិញការចោទប្រកាន់ប្រទេសទាំង ២ ដែលបានដាក់ទណ្ឌកម្មពលរដ្ឋតួកគីម្នាក់ថា ជាភេរវករ។
បុគ្គលិកជាន់ខ្ពស់នៃសភា ដែលមានចំណេះដឹងអំពីសំណើដដែលនេះ បានប្រាប់សារព័ត៌មាន Fox News កាលពីថ្ងៃព្រហស្បតិ៍ថារដ្ឋបាល Biden ចាញ់បោកតួកគី ១ ក្បាច់ហើយ។
ប្រភពដដែលបាននិយាយថា៖ «ពួកគេមិនមែនជាឈ្មួញកណ្តាលដ៏ស្មោះត្រង់ទេ ហើយពួកគេមិនមានអាកប្បកិរិយា ដូចប្រទេសសម្ព័ន្ធមិត្តណាតូដទៃដែរ។ ពួកគេកំពុងធ្វើសកម្មភាពយ៉ាងគឃ្លើន ក្នុងផលប្រយោជន៍ផ្ទាល់ខ្លួន ប្រទេសតួកគី បានថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយបានអំពាវនាវឱ្យដកចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងព្យាយាមសម្របសម្រួលកិច្ចចរចាសន្តិភាព រវាងរុស្ស៊ីនិងអ៊ុយក្រែនទៀតផង»។
ទោះយ៉ាងណា លោក Erdogan តែងបដិសេធមិនដាក់ទណ្ឌកម្មទីក្រុងម៉ូស្គូហើយអ្នកខ្លះចាត់ទុកការបិទផ្លូវរុស្ស៊ីពីសំណាក់អង្គការណាតូថា ជាជ័យជម្នះ សម្រាប់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ទៀតផង។
ប្រភពដែលដឹងអំពីបញ្ហានេះបាននិយាយថា ការចរចាជាមួយតួកគីលើការអនុញ្ញាតឱ្យស៊ុយអែត និងហ្វាំងឡង់ចូលជាសមាជិកណាតូ គឺជាការគិតខ្លី៕
វីដេអូ៖