ការ​កើន​ឡើង​នូវ​តម្លៃ​នៃ​ថាមពល និង​អាហារ​ ដែល​បណ្ដាល​មក​ពី​ការ​លុកលុយ​​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន នឹង​បង្ក​ឱ្យ​ពិភព​លោក​ប្រឈម​នឹង​​​ហានិភ័យ​នៃ​វិបត្តិ​សេដ្ឋកិច្ច។​ នេះ​បើ​យោង​តាម​ការ​ព្រមាន​ពី​ប្រធាន​ធនាគារ​ពិភព​លោក។

យោង​តាម​​លោក Robin Brooks ប្រធាន​សេដ្ឋវិ​ទូនៃ​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​អន្តរជាតិ​បាន​និយាយ​ថា៖​ «បញ្ហា​ដែល​យើង​មើល​ឃើញ​ពេល​បច្ចុប្បន្ន​​បង្ហាញ​ថា​ សេដ្ឋកិច្ច​ពិភព​លោក​ កំពុង​មាន​បញ្ហា​រួច​​ទៅ​ហើយ​។ យើង​ស្ថិត​ក្នុង​ភាព​ភ័យ​ខ្លាច​ដែល​ថា ពិភព​លោក​កំពុង​ជួប​ប្រទះ​នឹង​វិបត្តិ​សេដ្ឋកិច្ច​មួយ​ទៀត​ហើយ​គ្រាន់​តែ​ថា លើក​នេះ​ យើង​គិត​​ថា​ វា​ជា​ការ​ពិត​មែនទែន​ហើយ»។

លោក​បាន​បន្ថែម​ថា៖ «រឿង​វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក​នេះ មិនមែន​ជា​រឿង​មិន​អាច​ចៀស​រួច​​រហូត​នោះ​ទេ​ តួយ៉ាង​អ្នក​បង្កើត​​គោល​នយោបាយ​នឹង​ធ្វើ​យ៉ាង​ណា​ឱ្យ​​អតិផរណា​ធ្លាក់ចុះ ទោះ​កិច្ចការ​នេះ​ជា​រឿង​​លំបាក​​ខ្លាំង​យ៉ាងណា​ក៏​ដោយ​»។

លោក John Authers និពន្ធ​នាយក​ជាន់​ខ្ពស់​​លើ​ស្ថានភាព​ទីផ្សារ និង​ជា​អ្នក​សរសេរ​អត្ថបទ​នៅ​សារព័ត៌មាន Bloomberg និយាយ​​ថា៖​ «ដើម្បី​កាត់​បន្ថយ​អតិផរណា​ ដោយ​មិន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ធ្លាក់ចុះ​ យើង​ត្រូវ​ពិនិត្យ​មើល​ទិន្នន័យ​ឱ្យ​វា​កើន​ឡើង​ជា​លំដាប់​តិច​ជា​វិជ្ជមាន​ ដោយ​​​មិនត្រូវ​ចាំ​ឱ្យ​វា​​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​ដល់​ដី​នោះ​ទេ​។ បើ​ចាំ​ ១ ​ខែ​​ទៀត​ ក៏​យើង​នៅ​តែ​អាច​ធ្វើ​បាន»។

ការ​ស្ទង់​មតិ​របស់​ស្ថាប័ន​គ្រប់គ្រង​ការ​ផ្គត់ផ្គង់ ​(ISM) ចុង​ក្រោយ​បង្អស់​បាន​បង្ហាញ​ថា​ វិស័យ​សេវាកម្ម​បាន​ចុះ​យ៉ាង​ខ្លាំង​។​ ប៉ុន្តែ​ទាំង​ការ​ផលិត ​និង​សេវាកម្ម​នៅ​​តែ​មាន​សុវត្ថិភាព​​លើស​ពី​កម្រិត​ ៥០ ដែល​បង្ហាញ​ពី​ភាព​ខុស​គ្នា រវាង​ការ​ពង្រីក និង​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​​ច្បាស់​នៅ​ឡើយ​។​

លោក​បាន​បន្ថែម​ថា ទីផ្សារ​ការងារ​នៅ​តែ​ក្តៅ​គគុក ហើយ​ហាក់​ដូច​ជា​មាន​ភាព​ស៊ី​ចង្វាក់​គ្នា​ជាមួយ​អ្នក​បង្កើត​គោល​នយោបាយ​សេដ្ឋកិច្ច​ នៅ​​ទី​បំផុត​​វា​នឹង​ធ្វើ​ឱ្យ​គេច​ផុត​ពី​វិបត្តិ​ម្ដង​បន្តិចៗ​។ ចំនួន​អ្នក​ចូល​ធ្វើ​ការ​នៅ​សហរដ្ឋអាមេរិក​​កាល​​ពី​ថ្ងៃ​សុក្រ គឺ​ខ្លាំង​​ជាង​ការរំ​​ពឹង​ទុក​បន្តិច ​ប៉ុន្តែ​ក៏​បាន​បង្ហាញ​ពី​កំណើន​យឺត​បន្តិច។

ក្នុង​ទិន្នន័យ​អ្នក​អត់​ការងារ​ធ្វើ​ តួលេខ​ដែល​ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ជាង​គេ​នោះ​ គឺ​អតិផរណា​ទាក់ទង​នឹង​ប្រាក់​ចំណូល​។​ អ្វី​ដែល​សហព័ន្ធ​ទុន​បម្រុង​​ (Federal Reserve) ត្រូវ​ចៀស​វាង​នោះ​ គឺ​ការ​ឡើង​ថ្លៃ​​នៃ​ប្រាក់​ឈ្នួល​ ​ពោល​គឺ​ប្រសិន​បើ​​ប្រាក់​ខែ​ឡើង​ខ្ពស់​ វា​នឹង​ជំរុញ​ឱ្យ​មាន​ការ​បង្កើន​ការ​ចំណាយ និង​តម្រូវការ​សម្រាប់​ផលិតផល ​ដែល​នឹង​បណ្ដាល​ឱ្យ​​តម្លៃ​ផលិតផល​ក៏​កើន​ឡើង​តាម​នេះ​ដែរ​។ អត្រា​កំណើន​ប្រាក់​ចំណូល​​ជា​មធ្យម​ប្រចាំ​ឆ្នាំ​​កើន​លើស​ ៥%​ ប៉ុន្តែ​ក៏​ត្រូវ​​បាន​​ធ្លាក់​ចុះ​បន្តិច​ក្នុង​រយៈពេល ២ ខែ​​ជាប់​គ្នា។

យោង​តាម​លោក Mark Haefele នៃ​ក្រុមហ៊ុន​ UBS Global Wealth Management ស្ថានភាព​បច្ចុប្បន្ន​នេះ​នៅ​ស្រប​នឹង​ទស្សនៈ​របស់​យើង​ដែល​ថា​ ​អតិផរណា​នឹង​ថយ​​ចុះ​ ប៉ុន្តែ​នៅ​តែ​ស្ថិត​ពី​​លើ​​គោលដៅ​​របស់​​ធនាគារ​កណ្តាល​ កំណើន​សេដ្ឋកិច្ច​​គួរ​តែ​ថយ​មក ​នៅ​ក្រោម​កំណើន​និន្នាការ ប៉ុន្តែ​​ឱ្យ​លើស​ចំណុច​សូន្យ​។

លោក​បាន​បន្ថែម​ទៀត​ថា បើ​ទោះបី​ជា​​អតិផរណា​មិន​ធ្លាក់​​ចុះ​ទាន់​ត្រឹម​ដំណាច់​ឆ្នាំ​ក៏​ដោយ ក៏​យើង​​នៅ​តែ​​មើល​ឃើញ​ពី​​លទ្ធភាព​នៃ​ការ​ដំឡើង​ទុន​បម្រុង​​បន្ថែម​ទៀត​លើស​ពី​ចំនួន​​ ដែល​បាន​កំណត់។ កត្តា​ទាំង​អស់​នេះ​​ ជា​ការ​ជំរុញ​ឱ្យ​មាន​ការ​លំបាក​ជា​ច្រើន​ខែ​ថែម​ទៀត សម្រាប់​អ្នក​ធ្វើ​ពាណិជ្ជកម្ម (Trade)​ ដោយ​ក្នុង​នោះ​តម្លៃ​ភាគហ៊ុន និង​វិស័យ​ផ្សេង​ទៀត​ប៉ុណ្ណោះ ដែល​មាន​​អំណោយ​ផល​។

ទីផ្សារ​ហិរញ្ញវត្ថុ​បច្ចុប្បន្ន​ បាន​បង្ក​ឱ្យ​មាន​ការ​​ភ័យ​ខ្លាច​ជា​ខ្លាំង​ ដោយ​សន្ទស្សន៍​ភាគហ៊ុន​របស់​ពិភព​លោក​បាន​ធ្លាក់ចុះ​ជាង ១,៥​% ​កាល​ពី​សប្តាហ៍​មុន​ ​បើ​ធៀប​នឹង​ស្ដង់ដា MSCI world ​ហើយ​បាន​ធ្លាក់​ចុះ​ច្រើន​ជាង ៥% ​នៅ​ក្នុង​ខែ​​ឧសភា និង​ធ្លាក់​ច្រើន​​ជាង ១៨% ក្រោយ​ការ​​កើន​ឡើង កាល​ពី​ដើម​​ខែ​មករា។

លោក Dhaval Joshi ដែល​ជា​ប្រធាន​​​អ្នក​យុទ្ធសាស្រ្ត​នៅ BCA Research ធ្វើ​ការ​កត់​សម្គាល់​ថា​ ខណៈ​ពេល​ដែល​​មាន​​ការ​​​ភ័យ​​ខ្លាច ចំពោះ​ទីផ្សារ​ភាគហ៊ុន​ ​គេ​ឃើញ​មាន​ការ​លក់​ចេញ​នូវ​មូលបត្រ​បំណុល​ ​សញ្ញាបណ្ណ​ការពារ​អតិផរណា លោហធាតុ​ឧស្សាហកម្ម​ ​មាស និង​ទ្រព្យ​សម្បត្តិ​គ្រីបតូ​ផង​ដែរ​។

ទោះ​យ៉ាងណា​ ការ​កំណត់​​វិបត្តិ​សេដ្ឋកិច្ច​​សកល​​ ​មិនមែន​​ជា​​កិច្ចការ​ងាយ​ស្រួល​​នោះ​ទេ​។ សម្រាប់​ប្រទេស​នីមួយ​ៗ​ ​​អ្នក​សេដ្ឋកិច្ច​មួយ​​ចំនួន ​​កំ​ណត់​ថា​ ​«​វិបត្តិ​បច្ចេកទេស»​ ជា​ការ​​ធ្លាក់​ចុះ​ ២ ត្រីមាស​ជាប់ៗ​​គ្នា​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប។ ​​យ៉ាងណា​មិញ កាសែត Financial Times ចូលចិត្ត​និយមន័យ ដែល​អាច​បត់បែន​បាន​ដូច​នឹង​អ្វី​ដែល​​សហរដ្ឋ​អាមេរិក​កំណត់​​និយមន័យ​​ពី​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​​​ថា ជា​ «ការ​ថយ​ចុះ​គួរ​​ឱ្យ​កត់​សម្គាល់​នៃ​សកម្មភាព​សេដ្ឋកិច្ច ដែល​រីក​រាលដាល​ពាសពេញ​សេដ្ឋកិច្ច​សកល និង​មាន​រយៈពេល​ច្រើន​ជាង ២-៣ ខែ»។​

លោក Jay Powell ដែល​ជា​ប្រធាន​សហព័ន្ធ​​ទុន​បម្រុង​បាន​បង្ហាញ​ភាព​ច្បាស់​លាស់​របស់​សហព័ន្ធ​នៅ​ក្នុង​សប្តាហ៍​នេះ​ថា​ ធនាគារ​កណ្តាល​ នឹង​បន្ត​ដំឡើង​អត្រាការ​ប្រាក់ រហូត​ដល់​​​កម្រិត​សុវត្ថិភាព​ និង​គួរ​ឱ្យ​ជឿជាក់​ដែល​ថា​ អតិផរណា​នឹង​​ត្រឡប់​ទៅ​កម្រិត​គោលដៅ​ត្រឹម​ ២% វិញ​។

យ៉ាងណា​មិញ​ លោក​មិនមាន​ការ​ព្រួយ​បារម្ភ​អំពី​​ភាព​អត់​ការងារ​ធ្វើ​ដែល​កើន​ឡើង​មក​ពី​​កម្រិត​អតិផរណា​​ ៣,៦​% បច្ចុប្បន្ន​ទេ​៕

វីដេអូ៖