អាជ្ញាធរ​នៅក្នុង​ខេត្ត​មួយ​ចំនួន​របស់​ប្រទេស​អេស្ប៉ាញ បាន​បង្កើត​ក្រុម​អ្នកឯកទេសនិង​អ្នក​សេដ្ឋកិច្ចក្នុង​គោលបំណង​ស្វែងរក​ប្រភព​ជំនួស​ទីផ្សារ​អាល់ហ្សេរីនៅ​អាហ្វ្រិក​ខាងជើង ដែលមាន​ទំនាស់​លើ​ការ​នាំចេញ​ផលិត​ផលដែល​ទីផ្សារ​អេស្ប៉ាញ​ត្រូវការ​។

ប្រភព​អេស្ប៉ាញ​បានចង្អុល​បង្ហាញ​ថារដ្ឋាភិបាលក្នុង​តំបន់​ Murcia បាន​បើក​ឱ្យ​មាន​ច្រក​ទំនាក់ទំនង​មួយ​ជាមួយ​ក្រុមហ៊ុន​ដែល​រង​ផលប៉ះពាល់ដើម្បី​ផ្តល់ឱ្យ​រដ្ឋាភិបាល​នូវ​ព័ត៌មាន​ចាំបាច់​អំពី​ទីផ្សារនិង​ការវិវឌ្ឍ​នៃ​វិបត្តិ​ជាមួយ​​អាល់​ហ្សេ​រី។នេះ​បើ​យោងតាម​ការចេញ​ផ្សារ​របស់​ middleeastmonitor។

បណ្តាញ​ផ្សព្វផ្សាយ​របស់​អេស្ប៉ាញ បាន​កត់​សម្គាល់​ថាក្រសួង​ការងារនិង​សេដ្ឋកិច្ច​សង្គមរួម​ទាំង​សាកល​វិទ្យាល័យនិង​វិទ្យាស្ថាន​មួយ​ចំនួនបាន​បង្កើត​ក្រុម​ការងារ​ប្រតិបត្តិការដែលមាន​ឯកទេស​ខាង​ពាណិជ្ជកម្ម​ជាមួយ​ទីផ្សារ​អាហ្វ្រិក​ខាងជើងដើម្បី​ដោះស្រាយ​វិបត្តិ​ពាណិជ្ជកម្ម​បច្ចុប្បន្ន​ជាមួយ​អាល់ហ្សេរី​។

យោងតាម​កាសែត​អេស្ប៉ាញLa Verdadបណ្តា​ខេត្ត​មួយ​ចំនួន​របស់​អេស្ប៉ាញកំពុង​ស្វែងរក​ទីផ្សារ​ជំនួស​អាល់ហ្សេរីនៅក្នុង​ប្រទេស​ម៉ារ៉ុកទុយនីស៊ីអេហ្ស៊ីបនិង​សេណេហ្គាល់​។

យោងតាម​នាយក​ប្រតិបត្តិ​ប្រចាំ​តំបន់ក្រុម​នេះ​កំពុងធ្វើការ​ដើម្បី​បង្កើត​បណ្តាញ​ទំនាក់​ទំនង​ដើម្បី​សិក្សា​ពី​ស្ថានភាពនិង​ផ្តល់​ទិន្នន័យ​អំពី​ក្រុមហ៊ុន​ដែល​រង​ផលប៉ះពាល់​ពិតប្រាកដមុនពេល​ចាប់ផ្តើម​វាយតម្លៃ​ស្ថានភាព​នៃ​វិបត្តិ នាពេល​នេះ​។

លោកស្រីValle Miguelezទីប្រឹក្សា​រដ្ឋាភិបាល​ក្នុង​តំបន់​បាននិយាយ​ថា៖«បញ្ហា​ចម្បង​សម្រាប់​ពេលនេះគឺ​ថា ទំនិញ​ដែលបាន​ចេញពី​តំបន់នៅតែ​មិនទាន់​ច្បាស់​ថាតើ​អាជ្ញាធរ​អាល់ហ្សេរីនឹង​អនុញ្ញាតឱ្យ​ពួកគេ​ចូល​ដែរឬទេ​»។

ប្រទេស​អាល់ហ្សេរីបានប្រកាស​ផ្អាក​កតិកាសញ្ញា​មិត្តភាពដែលមាន​អាយុកាល២​ទសវត្សរ៍ជាមួយ​ប្រទេស​អេស្ប៉ាញដែល​ទទួល​ស្គាល់​ទឹកដី​មាន​ជម្លោះ​ទៅ​ឱ្យ​ប្រទេស​ម៉ារ៉ុក។នេះ​បើ​យោងតាម​បណ្តាញ​សារព័ត៌មានAljazeeraរបស់​ប្រទេស​កាតា​។

ក្រុម​ត្រួតពិនិត្យ សម្រាប់​ដំណើរការ​ទំនាក់ទំនង​ជាមួយ​ពាណិជ្ជករ​នៅ​ទីផ្សារ​អាហ្វ្រិក​ខាងជើងកំពុង​មាន​គោលបំណង​ស្វែងរក​ជម្រើស​ជំនួស​ទំនិញ​អាល់ហ្សេរីជាពិសេស​នៅ​ប្រទេស​ម៉ារ៉ុកសេណេហ្គាល់និង​អេហ្ស៊ីប​។

ផ្ទុយទៅវិញរដ្ឋមន្ត្រី​ការបរទេស​អាល់​ហ្សេរី លោកRamtaneLamamraបាន​ថ្កោលទោសកាលពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​មុន​ ចំពោះ​សេចក្តីថ្លែង​ការណ៍​របស់សហភាព​អឺរ៉ុបដែល​បាន​ព្រមាន​អាល់ហ្សេរីពី​ផលប៉ះពាល់​នៃ​ការ​រឹត​បន្តឹង​ពាណិជ្ជកម្ម ដែល​ខ្លួន​បានដាក់​លើ​អេស្ប៉ាញ​នេះ បន្ទាប់ពី​ខ្លួន​បាន​ផ្អាក​សន្ធិសញ្ញា​មិត្តភាពភាព​ជិតខាង​ល្អនិង​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ទីក្រុង​ម៉ាឌ្រីដ​៕