កូនស្រី​ពៅ​របស់​លោក ថាក់​ស៊ីន ស៊ីណា​វ៉ាត្រា កំពុង​ឡើង​កូដ​ខ្លាំង ក្នុងការ​ប្រជែង​យក​តំណែង​នាយក​រដ្ឋ​មន្ត្រី​ថៃ​ សម្រាប់​ការ​បោះឆ្នោត​លើក​ក្រោយ បន្ទាប់ពី​ប្រទេស​នេះ បាន​ឆ្លងកាត់​ការ​ធ្វើ​រដ្ឋ​ប្រហារ​ជា​ច្រើន​លើក ដើម្បី​ទម្លាក់​លោក​ថាក់ស៊ីន ក៏​ដូចជា​រដ្ឋា​ភិបាល ដែល​ដឹកនាំ​ដោយ​អ្នក​ស្និទ្ធ​នឹង​អតីត​នាយក​រដ្ឋ​មន្ត្រី​ដ៏​មាន​ប្រជាប្រិយ​ភាព​រូប​នេះ​កន្លងមក​។

ការស្ទង់មតិ​ថ្មី​ ១ ដែល​ត្រូវបាន​ដកស្រង់​ដោយសារ​ព័ត៌មាន BLOOMBERG បាន​លើកឡើង​ថា អ្នកនាង Paetongtarn Shinawatra ដែល​ជា​កូន​ស្រី​របស់​លោក​ថាក់ស៊ីន គឺជា​ជម្រើស​កំពូល​នៃ​អ្នក​បោះឆ្នោត ដើម្បី​កាច់ចង្កូត​ព្រះរាជា​ណាចក្រ​ថៃ បន្ទាប់ពី​ថៃ​រៀបចំ​ការ​បោះឆ្នោត​ទូទៅ​ក្នុង​រយៈពេល​មិន​ដល់ ១ ​ឆ្នាំ។

អ្នកនាង Paetongtarn ដែល​ត្រូវបាន​គេ​ប្រាប់​យ៉ាង​ទូលំទូលាយ​ថា ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​នៃ​គណបក្ស​ប្រឆាំង​ធំ​បំផុត​របស់​ប្រទេស គឺ​បក្ស​ភឿ​ថៃ ដោយ​ទទួល​បាន​សំឡេង​គាំទ្រ ២៥ % ​ពី​អ្នកឆ្លើយ​សំណួរ នៅក្នុង​ការស្ទង់មតិ កាលពី​ថ្ងៃ​ទី​ ២០-២៣ ខែ​មិថុនា ដែល​រៀប​ចំ​ឡើង​ដោយ​វិទ្យាស្ថាន​ជាតិ​រដ្ឋបាល​អភិវឌ្ឍន៍ Nida​។

Nida បាន​និយាយ​ថា ខណៈពេល​ដែល អ្នកនាង Paetongtarn ឡើង​ដល់​កំពូល​តារាង​ប្រជាប្រិយភាព ពី​ចំណាត់ថ្នាក់​លេខ ៣ របស់នាង ក្នុង​ការ​ស្ទង់មតិ កាលពី​ខែមីនា នាយក​រដ្ឋមន្ត្រី​ដែល​កំពុង​កាន់​អំណាច​លោក ប្រាយុធ ចាន់អូចា (Prayut Chan-o-cha) បាន​ឃើញ​ការគាំទ្រ​របស់​គាត់ សម្រាប់​ត្រី​មាស​ទី​ ៤ ជាប់​គ្នា​ធ្លាក់​មក​នៅ​តែ ១២​% ប៉ុណ្ណោះ​។

ចំនួន​អ្នកចូលរួម ដែល​និយាយថា ពួកគេ​មិនអាច​ស្វែងរក​បេក្ខជន​សមរម្យ បាន​ធ្លាក់​ចុះមកនៅ ១៩% ពី ២៨​% ក្នុង​ខែមីនា​។

លោក Pita Limcharoenrat ដែល​ជា​មេដឹកនាំ​គណបក្ស​ប្រឆាំង Move Forward ត្រូវ​បាន​មើល​ឃើញ​ថា មាន​ការ​ផ្លាស់​ប្ដូរ​តិចតួច សម្រាប់​ការគាំទ្រ ចំពោះ​រូប​លោក គឺ​នៅ​ចំនួន ១៣%​។

អ្នកនាង Paetongtarn ដែលជា​កូនស្រី​ពៅ​ក្នុងចំណោម​កូន​ទាំង​ ៣ របស់លោក​ថាក់ស៊ីន ដែល​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​គ្រួសារ​នៃ​បក្ស​ភឿ​ថៃ កាល​ពីដើម​ឆ្នាំ​នេះ បាន​បង្កើន​យុទ្ធនាការ និង​កម្មវិធី​ផ្សព្វផ្សាយ ក្នុង​ប៉ុន្មាន​ខែថ្មីៗ​នេះ ដើម្បី​ដឹកនាំ​គណបក្ស​ឱ្យទទួល​បាន​ជ័យជម្នះ​ភ្លូកទឹក​ភ្លូកដី ក្នុង​ការបោះឆ្នោត ដែល​អាច​ត្រូវគេ​ដាក់ កាល​ពី​ខែមីនា​។

Nida បាន​ឱ្យ​ដឹង​ថា អ្នកគាំទ្រ​របស់​អ្នកនាង Paetongtarn បាន​លើក​ឡើង​ពី​តម្រូវការ ក្នុងការ​ផ្តល់​ឱកាស​ឱ្យក្មេងៗ​ជំនាន់​ក្រោយ ដើម្បី​បាន​គ្រប់គ្រង​ប្រទេស ដោយ​គោល​នយោបាយ​របស់​គណបក្ស​របស់​នាង និង​ការងារ​អតីតកាល​របស់​គ្រួសារ​លោក​ថាក់ស៊ីន ជា​ហេតុផល ចំពោះ​ការគាំទ្រ​នាង​៕

វីដេអូ៖