បន្ទាប់​ពី​អាជ្ញាធរ​បាន​ចាប់​មេដឹកនាំ​សហ​ជីព​ពាណិជ្ជ​កម្ម ការិយាល័យ​ប្រធានា​ធិបតី ដែល​ទើប​ឈ្នះ​ការបោះឆ្នោត ក្នុង​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ប្រធានា​ធិបតី​ថ្មី​របស់​ប្រទេស​ស្រីលង្កា លោក Ranil Wickremesinghe បាន​អញ្ជើញ​សមាជិក​សភា​ជា​ផ្លូវការ​ឱ្យចូល​រួម​ជាមួយ​រដ្ឋា​ភិបាល​ឯកភាព​គ្រប់ភាគី ដើម្បី​ស្តារ​សេដ្ឋកិច្ច ដែល​ក្ស័យធន​ដោយ​ធ្វើ​កំណែ​ទម្រង់​ដោយ​បង្ខំ​ចិត្ត​។

យោងតាម​ការចេញ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ប្រធានាធិបតី​ថ្មី​របស់​ស្រីលង្កា លោក Wickremesinghe បាន​ចូលកាន់​តំណែង​នៅ​ដើមខែ​នេះ បន្ទាប់​ពី​កំហឹង​ជា​សាធារណៈ ចំពោះ​វិបត្តិ​សេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុត​របស់​ប្រទេស​កោះ​នេះ បាន​បង្ខំ​ឱ្យ​អ្នក​កាន់​តំណែង​មុន លោក Gotabaya Rajapaksa ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​ទៅ​កាន់​ប្រទេស​ម៉ាល់ឌីវ និង​សិង្ហបុរី ដើម្បី​រម្ងាប់​កំហឹង​មហា​ជន​។

លោក Wickremesinghe ត្រូវ​បាន​ដកស្រង់​សម្តី ដែល​ទូល​ប្រគេន​ដល់​ព្រះសង្ឃ ក្នុង​ការជួប​ជា​លើក​ដំបូង​របស់​លោក​ជាមួយ​បព្វជិត​ពុទ្ធ​សាសនា​ដ៏​មាន​ឥទ្ធិពល ចាប់​តាំងពី​ឡើង​កាន់តំណែង​ថា ៖«​ក្នុងនាម​ជា​ប្រធានាធិបតី ខ្ញុំ​ព្រះករុណា​ចង់​ចាប់​ផ្តើម​ដំណើរ​ផ្លូវ​ថ្មី​»។

លោក​ប្រធានា​ធិបតី បាន​បន្ត​ថា​៖ «​ខ្ញុំ​ព្រះ​ករុណា ខ្ញុំ​បាទ ចង់​ឱ្យ​គ្រប់ភាគី​រួមគ្នា​ធ្វើដំណើរ ក្នុង​ផ្លូវ​នោះ ព្រម​ទាំង​បង្កើត​រដ្ឋាភិបាល​ពី​គ្រប់​ភាគី​»។

លោក​បាន​សរសេរ​ទៅកាន់​សមាជិកសភា​ទាំងអស់​សុំ​ឱ្យ​ចូលរួម​ក្នុង​រដ្ឋាភិបាល​ឯកភាព​។ អតីត​សមា​ជិក​សភា​បក្ស​ប្រឆាំង​លោក Wickremesinghe វ័យ ៧៣​ឆ្នាំ បាន​ឡើង​កាន់​តំណែង​នាយក​រដ្ឋ​មន្ត្រី​ជា​លើក​ទី៦ នៅក្នុង​ខែ​ឧសភា បន្ទាប់​ពី​បងប្រុស​របស់​លោក Rajapaksa លោក Mahinda បាន​លាលែង​ពី​តំណែង។

លោក Wickremesinghe បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី បន្ទាប់ពី​លោក Gotabaya បាន​រត់​គេច​ខ្លួន កាល​ពី​ថ្ងៃ​ទី​៩ ខែ​កក្កដា នៅពេល​ដែល​ក្រុមបាតុករ​រាប់ម៉ឺន​នាក់ ដែល​ខឹងសម្បា ចំពោះ​វិបត្តិ​សេដ្ឋកិច្ច បាន​សម្រុក​ចូល​វិមាន​ប្រធានា​ធិបតី​។

គាត់​បាន​ភៀសខ្លួន​ទៅ​សិង្ហ​បុរី​ពី​កន្លែង ដែល​គាត់​បាន​លាលែង​ពី​តំណែង នៅ ៥​ថ្ងៃ​ក្រោយ​មក ហើយ​លោក Wickremesinghe បាន​ក្លាយ​ជា​ប្រធានា​ធិបតី​បណ្តោះ​អាសន្ន និង​ក្រោយ​មក​បាន​ឈ្នះ​ការ​បោះឆ្នោត​នៅ​ក្នុង​សភា ដែល​បញ្ជាក់​អះ​អាង​ពី​ការ​ឡើង​កាន់​អំណាច​របស់​លោក​។

ប្រជាជន​ចំនួន ២២​លាន​នាក់​របស់​ប្រទេស​ស្រីលង្កា បាន​ស៊ូទ្រាំ​នឹង​ការ​ដាច់​ភ្លើង​រយៈពេល​ជាច្រើន​ខែ អត្រា​អតិ​ផរណា និង​កង្វះខាត​ស្បៀងអាហារ ប្រេងឥន្ធនៈ និង​ថ្នាំពេទ្យ​។ ចាប់តាំង​ពី​ចុងឆ្នាំ​មុន ប្រទេស​នេះ​បាន​អស់​ការដោះដូរ​រូបិយប័ណ្ណ​បរទេស ដើម្បី​ផ្តល់​ហិរញ្ញប្ប​ទាន សូម្បី​តែ​ការនាំ​ចូល​ដ៏​សំខាន់​បំផុត​ក៏ដោយ​។

កាលពី​ខែមេសា ប្រទេស​ស្រីលង្កា​បាន​ជំពាក់​បំណុល​បរទេស​ចំនួន $​៥១ពាន់​លាន ហើយ​បាន​បើក​កិច្ច​ពិភាក្សា​ថវិកា​សង្គ្រោះ​ជាមួយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​៕

វីដេអូ៖