​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន អំឡុង​ព្រឹត្តិ​ការណ៍ Navy Day នៅ​ក្រុង St Petersburg. ប្រកាស​ពី​គោលបំណង​ចង់​ក្លាយជា​មហាអំណាច​ដែនសមុទ្រ ដោយ​កំណត់​ចំណុច​យុទ្ធ​​សាស្ត្រ​សំខាន់ៗ ជាពិសេស​ជុំវិញ​តំបន់​អាក់​ទិ​ក ឬ​ប៉ូល​​ខាងជើង ព្រមទាំង​បរិវេណ​តំបន់​សមុទ្រ​ខ្មៅ ហើយ​ក្នុងខណៈ​ជាមួយគ្នា ចង្អុល​ទៅ​សហរដ្ឋអាមេរិក និង​អង្គការ​​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង (NATO) ថា ជាការ​គំរាម​​កំហែង​ចម្បង សម្រាប់​ប្រទេស​របស់ខ្លួន​។​

​ក្នុងឱកាស​នេះ លោក ពូ​ទីន បាន​ចុះហត្ថលេខា​លើ​ទ្រឹស្តី​របស់​កងទ័ពជើងទឹក​ច្បាប់​ថ្មី​ចំនួន ៥៥​ ទំព័រ ដែល​កំណត់​ពី​គោលដៅ​យុទ្ធសាស្ត្រ​នៃ​ការ​​វិលត្រឡប់​ទៅកាន់​អំណាច​ដែនសមុទ្រ​វិញ ដោយ​មើលឃើញ​ពី​ការគំរាមកំហែង​ដ៏​ធំៗ​របស់​រុស្ស៊ី គឺជា​គោ​លន​យោ​​បាយ​យុទ្ធសាស្ត្រ​អាមេរិក ដែល​ចង់​គ្រប់គ្រង​ដែនទឹក និង​មហាសមុទ្រ​ជុំវិញ​ពិភពលោក រួមទាំង​សម្ព័ន្ធមិត្ត NATO រំកិល​កងកម្លាំង​មក​ជិត​ព្រំដែន​រុស្ស៊ី​។

លោក​ក៏​ប្រកាស​ដែរ​ថា បាន​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ឆ្លើយតប ដោយ​ការប្រើប្រាស់​កម្លាំងយោធា និង​អាវុធ​លឿន​ជាង​សំឡេង គឺជា​ជម្រើស​ ១ បើ​ចាំបាច់​៕

វីដេអូ៖