The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុង​ម៉ូស្គូ​ព្រមាន​បញ្ចប់​ទំនាក់ទំនង​រុស្ស៊ី​-​អាមេរិក បើ​ទ្រព្យសម្បត្តិ​របស់ខ្លួនត្រូវបាន​រឹបអូស​

ក្រុង​ម៉ូស្គូ​ព្រមាន​បញ្ចប់​ទំនាក់ទំនង​រុស្ស៊ី​-​អាមេរិក បើ​ទ្រព្យសម្បត្តិ​របស់ខ្លួនត្រូវបាន​រឹបអូស​

Content image - Phnom Penh Post
នាវាកម្សាន្ត Lena ដែលជាកម្មសិទ្ធិរបស់លោក Gennady Timchenko ដែលជាមនុស្សជិតស្និទ្ធនឹងលោក ពូទីន ត្រូវបានរឹបអូសនៅប្រទេសអ៊ីតាលី កាលពីថ្ងៃទី ៥ ខែ មីនា ឆ្នាំ ២០២២។ រូបថត AFP

ក្រុង​ម៉ូស្គូ​ព្រមាន​បញ្ចប់​ទំនាក់ទំនង​រុស្ស៊ី​-​អាមេរិក បើ​ទ្រព្យសម្បត្តិ​របស់ខ្លួនត្រូវបាន​រឹបអូស​

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​រុស្ស៊ី TASS បាន​ដកស្រង់​សម្តី​ប្រធាន​នាយកដ្ឋាន​អាមេរិក​ខាងជើង​នៅ​ក្រសួងការបរទេស​រុស្ស៊ី លោក Alexander Darchiev ដែល​និយាយ កាលពី​ថ្ងៃ​សៅរ៍​ថា ការ​រឹបអូស​ទ្រព្យសម្បត្តិ​រុស្ស៊ី​ណា​ ១ ដែល​អាច​កើតឡើង​ពី​សហរដ្ឋអាមេរិក នឹង​បំផ្លាញ​ទំនាក់ទំនង​ទ្វេភាគី​នៃ​ប្រទេស​ទាំង ​២​។​

​ការព្រមាន​នេះ ធ្វើឡើង ខណៈ​មន្ត្រី​​កំពូល​លោកខាងលិចរួមទាំង​ប្រធាន​គោលនយោបាយ​ការបរទេស​សហភាព​​អឺរ៉ុប លោក ​Josep Borrell ស្នើឱ្យ​រឹបអូស​យកប្រាក់​បម្រុង​បរទេស​រុស្ស៊ី ដែល​ត្រូវបាន​បង្កក ដើម្បី​ផ្តល់​មូលនិធិ​កសាង​អ៊ុយ​ក្រែ​ន​វិញ នាពេល​អនាគត​។​

​លោក Darchiev និយាយថា​៖ «​យើង​ព្រមាន​អាមេរិក អំពី​ផលវិបាក​ដ៏​អាក្រក់​នៃ​សកម្មភាព​បែបនេះ ដែល​នឹង​ធ្វើឱ្យ​ខូច​ទំនាក់ទំនង​ទ្វេភាគី​ជា​អចិន្ត្រៃ​យ៍ ពោលគឺ​មិន​ចំណេញ​សម្រាប់​ផលប្រយោជន៍​របស់គេ ឬក៏​របស់​យើង​»​។​

​គេ​មិនទាន់​ច្បាស់​ទេ​ថា តើ​ទ្រព្យសម្បត្តិ​បែបណា ដែល​មន្ត្រី​រុស្ស៊ី​រូបនេះ​សំដៅលើ​។ ទំនាក់ទំនង​របស់​រុស្ស៊ី ជាមួយ​លោកខាងលិច ជាពិសេស​អាមេរិក កាន់តែ​យ៉ាប់យ៉ឺន តាំងពី​រុស្ស៊ី​ឈ្លានពាន​អ៊ុយ​ក្រែ​ននៅ​ចុងខែ​កុម្ភៈ​។ ទង្វើ​របស់​រុស្ស៊ី រង​ការឆ្លើយតប​យ៉ាង​ចាស់ដៃ​ពី​លោក​​ខាងលិច តាមរយៈ​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​ការទូត ដែល​មិន​ធ្លាប់មាន រួមទាំង​ការបង្ក​ក​ប្រហែល​ពាក់​-​កណ្តាល​នៃ​មាស និង​ទុនបម្រុង​ទុក​រុស្សី នៅ​បរទេស ដែលមាន​ជិត $៦៤០​ប៊ី​លាន មុន​ការឈ្លានពាន​។​

​តាម​រដ្ឋបាល​លោក បៃ​ដិ​ន អាមេរិក និង​សម្ព័ន្ធមិត្ត​អឺរ៉ុប ក៏​បង្កក​ទ្រព្យសម្បត្តិ $៣០ ​ប៊ី​លាន​ របស់​មហាសេដ្ឋី ដែល​ជាប់ទាក់ទង​នឹង​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន រួមទាំង​ទូក​ដំណើរ​កម្សាន្ត ឧទ្ធម្ភាគចក្រ និង​អចលនទ្រព្យ​។​

​ក្រសួងយុត្តិធម៌​អាមេរិក ក៏​កំពុង​ស្វែងរក​សិទ្ធិអំណាច​ពីស​ភា ដើម្បី​រឹបអូស​ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​រុស្ស៊ី ដើម្បី​ដាក់​សម្ពាធ​ក្រុង​ម៉ូស្គូ ជុំវិញ​សង្គ្រា​ម​នៅ​អ៊ុយ​ក្រែ​ន​។ នេះ​បើតាម​ការនិយាយ​របស់​រដ្ឋអាជ្ញា​ម្នាក់ កាលពី​ខែកក្កដា​៕

​ហួន ឌី​ណា​

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍