ប្រជាជន​ស្រីប្រុស​ជប៉ុន អាយុ​ចន្លោះ​ពី ១៨ ទៅ ៣៤ ឆ្នាំ មាន​ទំនោរ​មិន​ចង់​រៀបការ​ច្រើនជាង​មុន ខណៈ​ក្រុម​អ្នកជំនាញ​បាន​ទាញ​សញ្ញា​អាសន្ន​ថា និន្នាការ​នេះ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិច្ចប្រឹងប្រែង​របស់​រដ្ឋាភិបាល​ជប៉ុន ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ប្រជាសាស្ត្រ។

យោង​តាម​ការស្ទង់មតិ ១៧,៣% នៃ​បុរស និង ១៤,៦% នៃ​ស្ត្រី​ជប៉ុន អាយុ​ចន្លោះ​ពី ១៨ ទៅ ៣៤ ឆ្នាំ ប្រាប់​ថា ពួក​គេ​គ្មាន​បំណង​ចង់​រៀបការ​សាង​ជីវិត​គូ​នោះ​ទេ។ នេះ​ជា​តួលេខ​ខ្ពស់​បំផុត ចាប់តាំងពី​ការស្ទង់មតិ​លើកដំបូង នា​ឆ្នាំ ១៩៨២ ។

ទំនោរ​លែង​ចង់​រៀបការ​កាន់តែ​ច្រើន​នេះ បណ្តាល​មក​ពីក​ត្តា​មួយចំនួន រួមមាន​បំណងប្រាថ្នា​របស់​ស្ត្រី​ធ្វើការ​វ័យក្មេង ដែល​រីករាយ​នឹង​សេរីភាព ក្នុង​ជីវិត​នៅ​លីវ និង​ការ​មាន​អាជីព។ រី​ឯបុរស​ជប៉ុន​វិញ និយាយ​ដែរ​ថា ពួក​គេ​រីករាយ​នឹង​ការ​នៅ​លីវ។ ពួក​គេ​ក៏បាន​ប្រាប់​ពី​ក្តី​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ការងារ និង​សមត្ថភាព​ផ្គត់ផ្គង់​គ្រួសារ​ដែរ​៕