The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កង្វល់កើនឡើង ជុំ​វិញ​​ការបង្ក្រាប​របស់​អ៊ី​រ៉ង់ទៅលើការតវ៉ា​បណ្តាល​ឱ្យមនុស្សស្លាប់

កង្វល់កើនឡើង ជុំ​វិញ​​ការបង្ក្រាប​របស់​អ៊ី​រ៉ង់ទៅលើការតវ៉ា​បណ្តាល​ឱ្យមនុស្សស្លាប់

Content image - Phnom Penh Post
ម្នាក់អ្នកតវ៉ាកាន់រូបថតរបស់នាង Mahsa Amini ក្នុងអំឡុងបាតុកម្មគាំទ្រនាង Amini ដែលបានស្លាប់ក្រោយចាប់ខ្លួននៅក្នុងទីក្រុងតេអេរ៉ង់ដោយប៉ូលិសសាធារណរដ្ឋអ៊ិស្លាម។ AFP

កង្វល់កើនឡើង ជុំ​វិញ​​ការបង្ក្រាប​របស់​អ៊ី​រ៉ង់ទៅលើការតវ៉ា​បណ្តាល​ឱ្យមនុស្សស្លាប់

កង្វល់​អន្តរជាតិ​ បាន​កើន​ឡើង​កាលពី​ថ្ងៃអង្គារ​ជុំញ​ការ​បង្ក្រាប​ប្រឆាំង​ការ​តវ៉ា​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​នៅ​អ៊ីរ៉ង់ ​ដែល​បាន​កើតឡើង​ ក្រោយ​ពី​ការ​ស្លាប់​របស់​ក្មេង​ស្រី​ជំទង់​ Mahsa Amini ​បន្ទាប់ពី​នាងត្រូវ​ប៉ូលិស​​​​ទីក្រុង​តេអេរ៉ង់​ចាប់ខ្លួន។

នាង​ Amini មានអាយុ​​ ២២ ​ឆ្នាំ ​បាន​ស្លាប់​កាល​ពី​ថ្ងៃ​សុក្រ ​រយៈពេល​ ៣ ថ្ងៃ​ ក្រោយ​ពី​នាង​ ត្រូវ​បានបញ្ជូន​ទៅមន្ទីរ​ពេទ្យ ​បន្ទាប់​ពី​​នាង​ត្រូវ​ចាប់​ខ្លួន​ដោយ​ប៉ូលិស​ ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​អនុវត្តកូដសម្លៀក​បំ​ពាក់យ៉ាង​តឹ​ងរឹុង​​​សម្រាប់​ស្ត្រី​​។ ​

ក្រុម​សកម្មជន​បាន​និយាយ​ថា ​នាង​បាន​ឈឺ​ចាប់ ​ដោយសារ​គេ​វាយ​ក្បា​លនា​​ង​ ​នៅ​ពេលនាង​ជាប់ឃុំ​ ប៉ុន្តែ​បញ្ហានេះ​ មិន​ត្រូវ​បាន​បញ្ជាក់​អះអាង​ដោយ​អាជ្ញាធរ​អ៊ីរ៉ង់ ​ដែល​បាន​បើក​ការ​ស៊ើបអង្កេត​នោះទេ​។

រូបភាព​ជាច្រើន​នៅលើ​បណ្តាញ​សង្គម ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ​ស្ត្រី​ និង​បុរស​អ៊ីរ៉ង់ជាច្រើ​ន​ ​បាន​ឡើង​ទៅ​តាមដឹង​ផ្លូវ​នានា​ក្នុង​ទីក្រុង​ និងទី​ប្រជុំជន​នៅ​ទូទាំង​ប្រទេស​ចំនួន​ ៤ ​យប់​ជាប់​គ្នា​ គិតត្រឹម​​ថ្ងៃអង្គារ ​ទោះ​បី​មាន​មនុស្សយ៉ាង​តិច​ ៣ នាក់​ស្លាប់ ​នៅ​ក្នុង​ការតវ៉ា ​កាល​ពី​ថ្ងៃ​ចន្ទ​ ដោយ​ស្រែក​បន្ទរ​ពាក្យ​ស្លោក​ប្រឆាំង​នឹង​ថ្នាក់​ដឹកនាំ​សាសនា​នៅក្នុង​ប្រទេ​សនេះ​។ ​​

ការតវ៉ា​ជា​ច្រើន​ស្ថិត​នៅក្នុង​ការ​បង្ក្រាប​ដ៏​ធ្ងន់ធ្ងរ​បំផុត​នៅក្នុង​ប្រទេស​អ៊ីរ៉ង់​ ចាប់​តាំង​ពី​ភាព​ចលាចល​នៅ​ខែ​​វិច្ឆិកា​ ឆ្នាំ​ ២០១៩ ​ជុំវិញ​ប្រេង​​ឡើង​ថ្លៃ​ប្រេង ​និង​ធ្វើ​ការតវ៉ា​នៅ​ពេល​ដោយ​មាន​វត្តមាន​ស្ត្រី​ជា​ច្រើន​ ដែល​ក្នុង​ឱ​កាស​នេះ​ បាន​យក​ក្រមា​រុំក្បាល​ចេញ​ ជា​ការ​ផ្គើន​នឹងច្បាប់​ដ៏​តឹងរុឹ​ង​របស់​សាធារណរដ្ឋ​អ៊ិស្លាម​នេះ។

ការតវ៉ា​បាន​ផ្ទុះឡើង​ដំបូង​នៅក្នុង​ខេត្ត​ឃើដ​ភាគ​ខាងជើង​អ៊ីរ៉ង់​ ជាទី​ដែល​នាង​ Amini​ បានចាក​ចេញ​ ប៉ុន្តែ​បច្ចុ ប្បន្ននេះ ​បានរាល​ដាល​ទូទាំង​ប្រទេស​រហូត​ដល់​ទីក្រុង​តេអេរ៉ង់ ​និង​ទីក្រុង​ធំៗ​ផ្សេងទៀត​ដូចជា​នៅក្នុង​ទីក្រុង​​ Rasht នៅ​ខាងជើង​ និង​ទីក្រុង​ Abbas នៅ​ខាងត្បូង​ និង​ទីក្រុង​ពិសិដ្ឋ​ Mashhad ​នៅភាគ​ខាងកើត​។

លោក​អភិបាលខេ​ត្តឃើដ​ឌី​ស្តង់​ Ismail Zarei Koosha ​​បញ្ជាក់​ថា ​មនុស្ស​ ៣​នាក់ ​បាន​ស្លាប់​ ដោយ​លើក​ឡើង​ថា ​តាម​ការ​ស​ង្ស័យ ​ពួកគេ​ត្រូវ​គេស​ម្លាប់ «ជា​ផ្នែក​នៃ​ផែនការ​របស់​សត្រូវ​»។ នេះ​បើ​តាម​ការឱ្យ​ដឹង​ពី​ទីភ្នាក់​ងារ​សារ​ព័ត៌មាន​ Fars។

ទោះបីជា​យ៉ាងណា​​ក៏​ដោយ ​ក្រុម​សកម្មជន​និយាយថា ​មនុស្ស​រាប់សិប​នាក់​ ក៏​បាន​រងរបួស​ដែរ ​និង​បាន​ចោទប្រកាន់​កង​សន្តិសុខ​ថា​ បាន​បាញ់​គ្រាប់​ពិត ​ដែល​បាន​បណ្តាល​ឱ្យមាន​អ្នកស្លាប់​ និង​របួស​។

ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស (HRW)​ មាន​មូលដ្ឋាន​នៅទីក្រុង​ញូវយ៉កបាន​និយាយ​ថា ​សេចក្តីអធិប្បាយ​ និង​វី​ដេ​​អូជាច្រើន​ដែលចែក​រំលែក​លើ​បណ្តាញ​សង្គម​ បានប​ង្ហាញឱ្យ​ឃើញ​ថា ​អាជ្ញាធរកំពុង​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ ដើម្បី​បំបែកហ្វូង​អ្នក​តវ៉ា​ ហើយ​ជា​ការ​ច្បាស់​ណាស់ ​បាន​ប្រើ​កម្លាំង​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​នៅ​ក្នុង​ខេត្ត​ឃើដ​ឌីស្តង់។

នៅ​ទីក្រុ​ងហ្សឺណែវ​ UN ​បាន​និយាយ​ថា ​ឧត្តមស្នង​ស្តី​ទី​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ លោក​ស្រី​ Nada Al-Nashif​ បាន​សម្តែង​កង្វល់​ចំពោះ​ការ​ស្លាប់​របស់នាង ​Amini និង​ការឆ្លើយតប​ដោយ​ហិង្សា​របស់​កង​សន្តិសុខ​ទៅនឹង​ការតវ៉ា​ដែល​កំពុង​បន្តនេះ​។

លោកស្រី​បាន​បញ្ជាក់​ថា ​វា​ចាំបាច់​ណាស់​ត្រូវ​មាន​ការ​ស៊ើបអង្កេត​ឯករាជ្យ​ទៅលើ​ការ​ស្លាប់​គួរ​ឱ្យខ្លោច​ផ្សា​របស់​នាង​ Mahsa Amini និង​ការ​ចោទប្រកាន់​ជុំ​វិញ​អំពើ​ទារុណកម្ម​ និង​ការ​ព្យបាល​មិន​បានល្អ​។

ក្រុមសិទ្ធិ​មនុស្ស​ឃើដ​ Hengaw ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ន័រវែស​ បាន​និយាយ​ថា ខ្លួន​បាន​បញ្ជាក់​ថា ​មនុស្ស​ ៣នាក់​ស្លាប់​នៅក្នុង​ខេត្ត​ឃើដឌីស្តង់ ​ម្នាក់​នៅ​ក្នុង​ទីក្រុង Divandareh ​ម្នាក់​ក្នុង​ទីក្រុង​ Saqqez និង​ម្នាក់​ទៀត​ទៅ​ក្នុង​ទីក្រុង​ Dehglan។

Hengaw បានបន្ថែម​ថា​ មនុស្ស​ ២២១ នាក់ ​បាន​រងរបួស ​និង ​២៥០​ នាក់​ផ្សេង​ទៀត​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​តំបន់​ឃើដ​ឌីស្តង់​ ជា​ទី​ដែល​មាន​កូដ​កម្ម​ទូទៅ​មួយ​កាល​ពី​ថ្ងៃចន្ទ​៕

អត្ថបទគួរចាប់អារម្មណ៍