The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ធនាគារកណ្តាលអាមេរិក ដំឡើងអត្រាការ​ប្រាក់​ទប់​អតិផរណា

ធនាគារកណ្តាលអាមេរិក ដំឡើងអត្រាការ​ប្រាក់​ទប់​អតិផរណា

Content image - Phnom Penh Post
លោក Jerome Powell អគ្គទេសាភិបាលធនាគារកណ្តាលអាមេរិក។ AFP

ធនាគារកណ្តាលអាមេរិក ដំឡើងអត្រាការ​ប្រាក់​ទប់​អតិផរណា

ធនាគារ​កណ្តាល​អាមេរិក​កាលពីថ្ងៃពុធ ទី ២១ ខែកញ្ញា បាន​កំណត់​ដំឡើង​អត្រាការ​ប្រាក់​បន្ថែម និង​លើក​ឡើង​ថា ការ​​ដំឡើង​បែប​នេះអា​ច​នឹង​មាន​បន្តទៀត ដើម្បី​ប្រយុទ្ធ​នឹង​កំណើន​នៃ​តម្លៃ​ទំនិញ​លើ​ទីផ្សារ​។ ការ​ដំឡើង​អត្រាការ​ប្រាក់​នា​ពេល​នេះ បង្កើត​ក្តី​បារម្ភ​ថែម​ទៀត​ចំពោះ​ការ​ធ្លាក់​ចូល​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​។

លោក Jerome Powell អគ្គ​ទេសាភិបាល​ធនាគារ​កណ្តាល​អាមេរិ​កបានព្រមាន​ថា ​ដំណើរ​ការ​គ្រប់​គ្រង​លើអតិផរណាដែល​ឡើង​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល​ ៤០ ឆ្នាំ​ នឹង​មាន​ការ​ឈឺចា​ប់​មួយ​ចំនួន​។គណៈកម្មាធិការ​ទីផ្សារ​បើក​ចំហ​សហព័ន្ធ (FOMC) បាន​ដំឡើង​អត្រាការ​ប្រាក់​ជា​លើក​ទី៣ដែល​មាន​កម្រិត​ ០,៧៥ ពិន្ទុ។

ការ​ដំឡើង​នា​ពេល​នេះ​ បាន​ជំរុញ​អត្រាការ​ប្រាក់​គោល​កើន​ឡើង​ដល់ ៣% ទៅ ៣,២៥% ខណៈ​ដែល FOMC បាន​រំពឹង​ថា "ការ​កើន​ឡើង​ជា​បន្ត​បន្ទាប់​នេះ ... ​ជារឿង​ដ៏​សម​ស្រប"។ ភ្លាមៗ បន្ទាប់​ពី​ការ​ប្រកាស​ដំឡើង​ការ​ប្រាក់​នេះ ភាគ​ហ៊ុន​នៅ Wall Street បានដាំ​ក្បាល​ចុះ​ក្រោម ហើយ​ប្រាក់​ដុល្លារ​ បាន​កើន​ឡើង​ភ្លាមៗ​។

សេចក្តី​ថ្លែង​ការណ៍​របស់​ធនាគារ​កណ្តាលអា​មេរិក ​កាល​ពី​ថ្ងៃពុ​ធ ទី ២១ ខែកញ្ញា ​បាន​លើក​ឡើង​ពី​ការ​ព្យាករ អត្រាការ​ប្រាក់​សម្រាប់​ចុង​ឆ្នាំ​ ២០២៣ និង​ ២០២៤ ដែល​ខ្ពស់​ជាង​ការ​ព្យាករ​ពី​ពេល​កន្លង​ទៅ។​ នេះ​គឺ​ជា​សញ្ញាប​ញ្ជាក់​ថា ធនាគារ​កណ្តាល​អាមេរិក​នឹង​បន្ត​ការ​រឹត​បន្តឹង​ផ្នែក​រូបិយវត្ថុ​សម្រាប់​រយៈ​ពេល​វែង​ ដោយ​សារ​និន្នាការ​អតិផរណា។​

អគ្គទេសាភិបាលធនាគារកណ្តាលអាមេរិក លោក Powell បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា រដ្ឋ​បាល​អាមេរិក​នឹង​ធ្វើ​សកម្មភាព​យ៉ាង​ខ្លាំង​ក្លាប​ន្តទៀត ដើម្បី​ទប់លំនឹង​សេដ្ឋកិច្ច និងចៀ​សវាង​ករណី​ដូច​ដែល​បាន​កើត​ឡើងកាល​ពី​ទសវត្សរ៍​ឆ្ នាំ​៧០ និង​ដើម​ទសវត្សរ៍​ឆ្ នាំ៨០។ កាល​ពេល​នោះអ​តិផរណារ​បស់​សហរដ្ឋ​អាមេរិក​បាន​កើន​ឡើង​រហូត​ដល់​លែង​អាច​គ្រប់​គ្រង​បាន​។

អាមេរិក​ពេល​នោះ​បាន​ឆ្លង​កាត់​វិធាន​ការ​ដ៏តឹង​តែងនិង​ការ​ធ្លាក់​ចុះសេ​ដ្ឋកិច្ច ដើម្បី​ធ្វើ​ឱ្យ​តម្លៃ​ទំនិញ​ថយ​ចុះនៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ ១​៩៨០​។

ទោះបី​ជា​មាន​ការរិះគន់​ថា ​ធនាគារ​កណ្តាល​អាមេរិក​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះ លោក ​Powell បាន​បញ្ជាក់​ថា ធនាគារ​កណ្តាល​របស់​សហរ​ដ្ឋអាមេរិ​កប្តេជ្ញា​បង្កើន​អត្រាកា​រ​ប្រាក់ និង​ដំឡើង​ឱ្យ​ខ្ពស់​រហូត​ទាល់​តែ​អតិផរណាធ្លា​ក់ចុះ។លោក​ក៏​បាន​ព្រមាន​ចំពោះ​គោល​ការណ៍​ណាមួ​យ ដែល​ចង់​ផ្អាកសកម្មភាព​នេះ ​ក្នុង​ពេល​ឆាប់ៗ​។

លោកPowell បាន​ទទួល​ស្គាល់​ថា ដើម្បី​ឱ្យ​អតិផរណា​ធ្លាក់​ចុះ ​គឺ​ត្រូវ​ការ​អត្រា​កំណើន​សេដ្ឋកិច្ច​យឺត​ក្នុង​រយៈពេ​ល​ណា​មួយ និង​អត្រាអ​ត់​ការ​ងារ​ធ្វើខ្ព​ស់។​ លោក Powell ថា "យើង​ត្រូវ​តែ​យក​អតិផរណា​ឱ្យ​​នៅ​ពីក្រោ​យយើង​។ ខ្ញុំ​ប្រាថ្នាថា​មាន​វិធី​ដែល​គ្មាន​ការឈឺចា​ប់ជាង​នេះដើម្បីដោះ​ស្រា​យ ប៉ុន្តែ​វា​មិន​មាន​ជម្រើស​ទេ​។”

ការ​ព្យាករ​ប្រចាំ​ត្រីមាស​របស់​ធនាគារ​កណ្តាល​អាមេរិ​កដែល​ចេញ​ផ្សាយជា​មួយ​នឹង​ការ​សម្រេច​ចិត្ត​បង្កើនអត្រាការ​ប្រាក់កាលពី​ថ្ងៃពុធ ទី ២១ ខែ​កញ្ញាបង្ហាញ​ថា ​អាមេរិក​មាន​កំណើន GDP យឺត​សម្រាប់​ឆ្នាំនេះ​ពោល​គឺ​មាន​ការ​កើន​ឡើង​ត្រឹម​តែ ០.២% ប៉ុណ្ណោះ។​ ប៉ុន្តែ​នៅ​ឆ្នាំ២​០២៣នឹង​មាន​កំណើន​ប្រចាំ​ឆ្នាំ ១,២%។

សេដ្ឋវិទូ​ជា​ច្រើន​ជឿថា​ សម្រាប់​រយៈ​ពេលខ្លី GDP​ របស់ស​ហរដ្ឋអាមេរិក​ថយ​ចុះ​ក្នុង​ឆមាស​ទី​១​ នៃ​ឆ្នាំ ២០២៣ គឺ​ជា​តម្រូវ​ការ​ចាំបាច់ ដើម្បី​ធ្វើ​ឱ្យ​​អតិផរណា​ធ្លាក់​ចុះ៕

អត្ថបទគួរចាប់អារម្មណ៍