នៅថ្ងៃទី​ ២៧ ខែ​កញ្ញា ឆ្នាំ ២០២២ ​ដែល​ជា​ថ្ងៃ​នៃ​ពិធីបុណ្យសព​ថ្នាក់​ជាតិ​របស់​អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោកស៊ីនហ្សូ​អាបេ។ ក្នុងឱកាសនេះ ​មេដឹកនាំ​ជុំវិញ​ពិភពលោក​បាន​ធ្វើ​ដំណើរទៅ​ដល់​ទីក្រុង តូក្យូ​ដើម្បី​ចូលរួម​គោរពគារវកិច្ច​វិញ្ញាណក្ខន្ធ​អតីតនាយក​រដ្ឋមន្ត្រី​ជប៉ុន​រូប​នេះ ស្របពេល​ដែលមាន​បាតុ កម្មត​វ៉ាជំទាស់​នឹង​ការ​រៀបចំ​ពិធី​បុណ្យសព​។

ការ​រៀបចំ​ពិធីបុណ្យ​សពថ្នាក់ជាតិ​របស់​អតីតនាយក​រដ្ឋមន្ត្រី ​លោក ស៊ីនហ្សូ ​អាបេ ​ដែលត្រូវ​បានគេ ធ្វើឃាត​កាលពីខែ​កក្កដា​កន្លងទៅ ​កំពុងធ្វើ​ឡើងនៅអគារ ​Nippon Budokan ​ក្រោម​ការ​រឹត​បន្តឹង​ផ្នែក សន្តិសុខ។ ពិធីបុណ្យសព​ថ្នាក់ជាតិ​របស់លោក ​អាបេ ​ត្រូវបាន​គេរំពឹងថា​នឹងមាន​អ្នកចូលរួម​ប្រមាណ​ ៤ ៣០០ នាក់ ​ក្នុងនោះ​រួមទាំង​ឥស្សរជន​ជាន់ខ្ពស់​របស់​បណ្តាប្រទេស​នៅលើ​ពិភពលោក​ដូចជា​អនុប្រធា នាធិបតី​អាមេរិក​ Kamala Harris ​និង​នាយក​រដ្ឋ​មន្ត្រីឥណ្ឌា ​Narendra Modi ជាដើម​។

ជាការរឹត​បន្តឹងសន្តិសុខ​សម្រាប់​អ្នកចូលរួមផង ​និងជា​ការ​បញ្ចៀស​ហេតុការណ៍​ប៉ះទង្គិច​របស់បាតុករ​នៅ​ខាងក្រៅ​កន្លែង​បុណ្យសព​ផង ប៉ូលិស​ប្រមាណ ​២ ម៉ឺននាក់ ត្រូវ​បាន​ដាក់ពង្រាយ​គ្រប់​ច្រកល្ហក តាំងតែពី​មុនពិធី​បុណ្យសព​ចាប់ផ្តើម​។​ នេះបើតាម​ការ​ឱ្យដឹង​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ជប៉ុន ​NHK​។

តាំងតែពី​ព្រឹកថ្ងៃ​ចាប់ផ្តើម​ពិធី​បុណ្យសព​មកម៉្លេះ ​ប្រជាជន​នាំគ្នា​តម្រង់​ជួរនៅខាង​ក្រៅកន្លែង​គោរព​វិញ្ញាណក្ខន្ធ​ដែលជា​កន្លែង​កំណត់​ ដើម្បីដាក់​កម្រងផ្កា និ​ងជា​គោរពគាវរ​កិច្ច​លើក​ចុងក្រោយ​របស់ពួក​គេ ចំពោះលោក ​អាបេ ​ប្រធានាធិបតី​យូរជាង​គេបង្អស់​របស់​ជប៉ុន​។

ទន្ទឹមនេះដែរ ​ហ្វូងបាតុករ​ប្រមាណ​ ១ ពាន់នាក់​ផ្សេង​ទៀត​ ក៏​ឡើង​តាម​ដងផ្លូវ​តវ៉ា​ប្រឆាំង​នឹងការ​រៀប ចំពីធី​បុណ្យដែល​ត្រូវ​រ៉ាប់រង​ទាំងស្រុង​ ដោយថវិកា​របស់រដ្ឋ។​ការរៀបចំ​ពិធីបុណ្យ​សពថ្នា​ក់ជាតិនេះ ​ត្រូវ​ចំណាយប្រាក់​អស់ជិត​១២លានដុល្លារ ​បាន​និងកំពុង​បង្កភាព​ចម្រូងចម្រាស​និង​ការ​មិនពេញចិត្ត​ពី សំណាក់​ក្រុម​អ្នកជំទាស់​។

សូមរំឭកថា ​អតីតនាយក​រដ្ឋមន្ត្រី​ជប៉ុន​ស៊ីនហ្សូ ​អាបេ ​ជាអតីត​នាយករដ្ឋមន្រ្តី​ជប៉ុន​ដែល​បាន​កាន់តំ ណែង​យូរជាងគេ ពោល​គឺលោក​បានកាន់​តំណែងកាល​ពីឆ្នាំ ២០០៦ ​ដល់​ឆ្នាំ ២០០៧ និង​ម្តងទៀត គឺនៅឆ្នាំ២០១២ ​រហូត​ដល់ឆ្នាំ​ ២០២០​ ខណៈនៅ​ឆ្នាំ ២០២០ ​លោក​បាន​លាលែង​ចេញពី​តំណែង ដោយសារតែ​ជំងឺ​ប្រចាំកាយ។ ​ក្នុង​វ័យ ៦៧ ឆ្នាំ ​លោកអាបេ​ ត្រូវបានខ្មាន់​កាំភ្លើងបាញ់​ឱ្យ​រងរបួសធ្ងន់​រហូត ដល់​បាត់បង់​ជីវិត​អំឡុងពេល​ដែលលោក ​កំពុងថ្លែង​សុន្ទរកថា​មួយនាទី​ក្រុងណារ៉ា ​ភាគខាងលិច​ប្រទេស ជប៉ុនកាល​ពីខែសីហា ​ឆ្នាំ ២០២២​៕