សេតវិមាន​កាលពី​ថ្ងៃអង្គារ​ បានជំរុញឱ្យ​ប្រេស៊ីលរៀ​បចំការ​បោះ​ឆ្នោត​ដោយសេ​រី និងយុត្តិធម៌​​​ នៅខែ​ក្រោយនេះ ​​ដោយ​ព្រមា​នប្រឆាំង​នឹង​អំពើហិង្សា​​ និង​​និយាយ​ថា អា​​មេ​​រិកនឹង​​​តាម​ដាន​​ការបោះ​ឆ្នោត​​​​​​​នោះ​​ឱ្យ​បា​ន​ដិតដល់។

លេខាព័ត៌មាន​លោកស្រី Karine Jean-Pierre​ បាន​ថ្លែង​បាប់​អ្នកកាសែត​ថា៖​ «​យើង​នឹង​តាមដាន​ពួកគេ​យ៉ាង​យក​ចិត្តទុក​ដាក់​បំផុត ​និង​មាន​ជំនឿទុក​ចិត្ត​លើ​កម្លាំង​នៃ​បណ្តា​ស្ថាប័ន ឬ ប្រជាធិបតេយ្យ​ប្រេស៊ីល»។

ប្រជាជនប្រេស៊ីល​ នឹ​ងបោះឆ្នោត​​​នៅថ្ងៃទី ២ ខែតុលា ​​នៅក្នុង​​ការ​​​ប្រជែង​តំណែង​ប្រ​​ធានាធិបតី​ជុំទី១ ដែល​​ការស្ទង់ មតិ ​​​បាន​​បង្ហាញ​​អ​តីតប្រធានាធិបតី​ឆ្វេងនិយម​​ លោក ​Luiz Inacio Lula da Silva ដែល​ដឹកនាំ​​​ប្រឆាំង​នឹង​ប្រធា នាធិបតី​ស្តាំនិយម​​​​ដែលកំពុងកាន់តំណែង​លោក Jair Bolsonaro។ អ្នកបោះ​ឆ្នោត​ នឹង​​បោះឆ្នោត​​​​ឱ្យ​សភានិង​មន្ត្រីតំបន់​។ ​​

ភាពតាន​តឹង​ កំពុង​កើន​ឡើង​ ស្របពេល​មាន​អំពើ​ហិង្សា​ និង​ភ័យខ្លាច​ថា ​លោក ​Bolsonaro​ អាច​អនុវត្ត​តាម​កិច្ច​​ប្រឹងប្រែង​របស់​អតីត​សម្ព័ន្ធមិត្ត​របស់​លោក ​គឺ​លោក​ ដូណាល់ ​ត្រាំ ​ដែល​ទាត់ចោល​ការ​ចាញ់​លោក​ ចូ បៃ​ដិន ​ក្នុង​ការ​បោះឆ្នោត​ប្រធានា​ធិបតី​អាមេរិក​ឆ្នាំ​ ២០២០​។

លោកស្រី​ Jean-Pierre ​បាន​និយាយ​ថា ​យើង​បាន​ឃើញ​របាយការណ៍​អំពី​អំពើ​ហិង្សា ហើយ​ទោះបីជាមាន​ភាព​ត្រឹម​ត្រូវ​ចំពោះ​ការ​តវ៉ា​ គឺជា​មូលដ្ឋាន​ក្នុង​លទ្ធិ​ប្រជាធិបតេយ្យ​អាមេរិក ​ថ្កោលទោស​ចំពោះ​អំពើ​ហិង្សា​ណាមួយ​ដែល​កើត​ឡើង ​និង​ជំរុញ​ប្រជាជន​ប្រេស៊ីល​ធ្វើ​ឱ្យ​សំឡេង​របស់ពួកគេ​ត្រូវ​បាន​ឮ​ក្នុង​លក្ខណៈ​សន្តិវិធី។​

លោក​ស្រីបាន​លើកឡើងថា៖​ «ក្នុង​នាម​ជា​ដៃគូ ​ដៃគូ​លទ្ធិប្រជា​ធិបតេយ្យ​ចំពោះ​ប្រេស៊ីល ​យើង​នឹង​បន្ត​តាម​ដាន​ការ​បោះ​ឆ្នោត​នានា​ ដោយ​មាន​ការ​រំពឹងទុក​យ៉ាង​ពេញលេញ​ថា ​ការ​បោះឆ្នោត​ទាំង​នោះ ​នឹង​ត្រូវ​ធ្វើ​ឡើង​ដោយសេរី​ យុត្តិធម៌​ តម្លាភាព​ និង​គួរឱ្យ​ទុកចិត្ត​បាន​ ដោយមាន​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​ប្រតិបត្តិការ​ដោយ​អនុលោម​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​៕