រដ្ឋមន្ត្រី​ការបរទេស​ប៉ាគីស្ថាន​ ចង់ឱ្យ​ពិភពលោក​ចូលរួម​ជា​ក្រុម​តាលីបង់​ ដោយ​បាន​ព្រមាន​ពី​ផលវិបាក​ប្រកប​ដោយគ្រោះថ្នាក់ ​ប្រសិន​បើ​ក្រុម​មេដឹកនាំ​អាហ្វហ្គានី​ស្ថាន​ បែកបាក់​​ជាថ្មី​នោះ​។

នៅក្នុង​បទ​សម្ភាសន៍មួយ​ជា​មួយ​សារព័ត៌មាន AFP ​នៅពេល​ធ្វើ​ទស្សនកិច្ច​ទីក្រុង​វ៉ាស៊ីនតោន​លោក Bilawal Bhutto Zardari បាន​ព្រមាន​ប្រឆាំង​ការ​បង្កើត​អភិបាល​កិច្ច​ប្រហាក់​ប្រហែល​គ្នា ​ក្រោយ​ពី​អាមេរិក​ដែល​មិនទុកចិត្ត​ក្រុម​តាលីបង់​ បាន​ដាក់​ទ្រព្យសម្បតិ្ត​បង្កករបស់​អាហ្វហ្គានីស្ថាន​ ក្នុង​មូលនិធិ​អាជីព​នៅ​ប្រទេស​ស្វ៊ីស។​

លោក​ Bhutto Zardari ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា៖​ «យើង​បានដឹង​កាល​ពីមុន​ហើយ​ថា ​នៅ​ពេល​យើង​លាង​ដៃ​​ ហើយ​ត្រឡប់​ក្រោយ​ ​យើង​បញ្ចប់​ការ​បង្កើតផល​វិបាក​ប្រកបដោយ​គ្រោះថ្នាក់ ​និង​បញ្ហាផ្សេង​ៗ​ទៀត​សម្រាប់​ខ្លួនឯង»។

«ខ្ញុំ​ជឿថា​ កង្វល់របស់​យើង​អំពី​ការ​ដួលរលំ​សេដ្ឋកិច្ច ​ ការ​ជម្លៀស​ជន​ភៀស​ខ្លួន ​ការ​គំរាមកំហែង​ពី​ការ​ជ្រើសរើស​សមាជិក​សម្រាប់​អង្គការ​ផ្សេងៗ​ដូច​ជា​ ISIS-K និង​អ្នកដទៃទៀត ​ធ្វើឱ្យ​កាន់​តែធ្ងន់ធ្ងរ​សម្រាប់​ស្ថានប័ន​ហិរញ្ញវត្ថុ​របស់​ពួកគេ»។​

ក្រុមយតាលីបង់ ​បានវិល​ត្រឡប់​មក​កាន់អំណាច​កាល​ពី​ឆ្នាំ​ ២០២១​ ក្រោយ​ពី​អាមេរិក ​បាន​បញ្ចប់​សង្គ្រាម​ ២​ ទសវត្សរ៍​។​ ទំនាក់ទំនង​មាន​ការរង្គោះ​រង្គើ​ជា​មួយ​ប្រទេស​ប៉ាគីស្ថាន​ ដែល​យោធា​មានឥទ្ធិពល​ និង​អង្គការ​ស៊ើបការណ៍​ ត្រូវ​បាន​គេចោទ​ប្រកាន់​នៅ​ក្នុង​ទី​ក្រុងវ៉ាស៊ីនតោន​ថា​ បាន​គាំទ្រ​ដល់​ក្រុម​សកម្ម​ប្រយុទ្ធ​អ៊ិស្លាម ​ថ្វីបើ​ផ្តល់​លទ្ធភាព​ត្រឹមត្រូវ​ដល់​កង​កម្លាំង​អាមេរិក​ក្តី។ ​

ជាការផ្ទុយ​ទៅ​នឹង​មន្ត្រី​ប៉ាគីស្ថាន​មុនៗ ​រដ្ឋមន្ត្រីការបរទេស​រូប​នេះ ​ដែល​ម្តាយ​របស់​គាត់ ​គឺ​អតីត​នាយករ​ដ្ឋមន្ត្រី​ Benazir Bhutto ដែល​ត្រូវ​គេធ្វើ​ឃាត​នៅ​ក្នុង​ឆ្នាំ​ ២០០៧ ​មិន​បាន​ផ្តល់​ពាក្យ​សម្តី​កក់ក្តៅ​ដល់​ក្រុម​តាលីបង់​ទេ។

ប៉ុ​ន្តែលោក​បាន​ថ្លែង​ថា ​ជន​សកម្មប្រយុទ្ធ​ត្រូវការ​ផ្នែក​នយោបាយ​អំពី​កង្វល់​ជាច្រើន​ដូច​ជា​សិទ្ធិ​ស្ត្រី​ដែល​ត្រូវ​កាត់​បន្ថយ​យ៉ាង​ខ្លាំង។

លោក​បានបន្ត​ថា៖ «តាម​រយៈ​ប្រវត្តិសាស្ត្រ​ របប​ផ្តាច់​ការ​ទ្រឹ​ស្តីនិយម ​ពិតជា​មិនទំនងជា​ពង្រឹក​សិទ្ធិ​ នៅ​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​នោះទេ​»។

«​ជា​ការពិត​ណាស់ ​ពួកគេ​ទំនងជា​ប្រកាន់ភ្ជាប់​បញ្ហា​វប្បធម៌ ​និង​បញ្ហា​ដទៃទៀត​ទាក់ទង​នឹង​ប្រជាជន​​របស់​ពួកគេ​»។

ចំណែក​អាមេរិក បាន​ចេញមក​កិច្ចចរចា​ជា​បន្តបន្ទាប់​ជា​មួយក្រុម​តាលីបង់ ហើយ​នៅក្នុង​ខែសីហា​ បាន​និយាយថា​ ក្រុម​សកម្មប្រយុទ្ធ​បាន​រំលោភ​លើ​កិច្ច​សន្យា​ជា​ច្រើន​ដែល​ស្វាគមន៍​ដោយ​មេដឹកនាំ​អាល់កៃដា Ayman al-Zawahiri ​ដែលត្រូវ​បានគេ​រកឃើញ​នៅផ្ទះ​មួយក្នុងទី​ក្រុងកាប៊ុល​ និងបានស្លាប់ ​នៅ​ក្នុងការវាយ​ប្រហារ​របស់​អាមេរិក​។

Bhutto Zardari ​ជាកូនចៅ​នៃ​ខ្សែ​រាជវង្សា​នយោបាយ​ដ៏​ឆ្នើម ​មាន​វ័យ​៣៤​ឆ្នាំ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ Oxford ​បាន​ឡើង​កាន់​តំណែង​កាល​ពី​៥ខែ​កន្លងទៅ ​ស្របពេល​មាន​ភាព​វឹកវរ​នយោបាយ​ នៅ​ប្រទេស​ប៉ាគី​ស្ថាន​ ក្រោយ​ពី​បោះឆ្នោត​សម្តែង​ការ​មិនទុកចិត្ត​លើ​អតីត​នាយក​រដ្ឋមន្ត្រី​ អ៊ីម​រ៉ាន​ ខាន់។

ជម្លោះ​បាន​កើតឡើង​ ខណៈ​ដែល​ប្រទេស​ប៉ាគីស្ថាន​ ត្រូវ​បាន​ញាំញី​ដោយ​ទឹក​ជំនន់​ដែល​បាន​ជន់លិច​១​ភាគ​៣ នៃ​​ប្រទេសនេះ ​ដោយ​បាន​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​លាននាក់​រត់ភៀស​ពី​ផ្ទះ​សំបែង​របស់​ពួកគេ។

នៅជំនួប​មួយកាលពី​ថ្ងៃ​ចន្ទ ​លោក​រដ្ឋមន្ត្រីការ​បរទេស​អាមេរិក ​អានតូនី ​ប្ល៊ីនកែន ​បាន​សន្យា​គាំទ្រ​រយៈពេល​វែង​។ នៅក្នុង​សារ​មួយ​ស្វាគមន៍​តិចតួច​ដោយ​ប៉ាគីស្ថាន ​អ្នកការទូត​ជាន់ខ្ពស់​អាមេរិក​រូបនេះ​ បាន​អំពាវនាវ​ដល់​ទីក្រុងអ៊ីស្លាម៉ា​បាដ​ស្នើ​ឱ្យ​ប្រទេស​ចិន​រៀបចំ​រចនា​សម្ព័ន្ធ​បំណុល​ឡើង​វិញ ​ខណៈ​ទីក្រុង​ប៉េកាំង​សាង​​សង់​​ហេដ្ឋា​រចនាសម្ព័ន្ធ​រាប់​ពាន់លាន​ដុល្លារ​ដើម្បី​លទ្ធភាព​ចេញចូល​កំពង់​ផែ​មហា​សមុទ្រ​ឥណ្ឌា។

ដោយ​ត្រូវ​បាន​គេសួ​រ​អំពី​សម្តី​របស់​លោក​ប៊ី្លនកែន ​លោក​ Bhutto Zardari​ បាន​និយាយ​ថា ​គាត់​មាន​ការ​សន្ទនា​ប្រកប​ដោយ​ផ្លែផ្កា​ជា​ប្រទេស​ចិន​ ហើយ​បាន​បន្តថា ​ជំនួយ​ក្រោយ​ទឹក​ជំនន់​ជា​ប្រវត្តិសាស្ត្រ​នេះ មិនមែន​ជាគោលដៅ​សម្រាប់​គូប្រជែង​ថាមពល​ធំទាំងនេះ ​និង​បញ្ហា​យុទ្ធសាស្ត្រ​ភូមិ​សាស្ត្រ​នោះទេ​»​៕​