ចំនួន​មនុស្សស្លាប់​កើន​ឡើង​ដល់​ជិត​ ២០០​នាក់​ដោយសារ​ការ​ថប់ដង្ហើម​ក្នុង​ឧបទ្ទវហេតុ​រត់ជាន់គ្នា​​នៅ​ព្រឹត្តិការណ៍​​ប្រកួត​បាល់ទាត់​នៅ​ទីក្រុង Malaang ​ក្នុង​ខេត្ត​​ East Java​ ប្រទេស​ឥណ្ឌនេស៊ី​រវាង​​ក្រុម​បាល់​ទាត់​ Arema FC និង​ Persebaya Surabaya កាល​ពី​យប់ថ្ងៃ​សៅរ៍។

​យោង​​តាមការ​ផ្សាយ​របស់ BBC ​នៅរសៀល​ថ្ងៃ​អាទិត្យ​នេះ ​អ្នក​ស្លាប់​បាន​កើន​ដល់​ប្រហែល​១៧៤​​​នាក់ ខណៈពេល​ដែល​ការ​ប្រកាស​ពី​ដំបូង​ការ​ស្លាប់​មាន​ចំនួន​ ១៣០​នាក់​ រីឯ​អ្នករង​របួស​ប្រមាណ​ ១៨០​នាក់​។ ​

លោក Nico Afinta​ ស្នងការ​នគរបាល​ខេត្ត East Java បាន​និ​យាយ​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយថា​ ភាពច​លា ចល​នេះ​ បាន​ជំរុញ​ឱ្យប៉ូលិស​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ដែល​បណ្តាល​​​ឱ្យ​មាន​ការភ័យ​ស្លន់​ស្លោ​។ ​តួលេខ​អ្នក​ស្លាប់​ហាក់​មាន​​ការ​ភ័ន្ត​ច្រឡំ​ ដោយ​គណៈ​កម្មាធិការ​​សិទ្ធិ​មនុស្ស​ជាតិ​គាំទ្រ​ដោយ​រដ្ឋាភិបាល​ បាន​និយាយ​ថា ម​នុស្ស ១៥៣​នាក់​បាន​ស្លាប់​ ខណៈ​ដែល​ក្លិប​បាល់​ទាត់Arema បាន​ដាក់​ចំនួ​ន១៨២​នាក់​។ នេះ​បើ​យោង​តាមការ​ចេញផ្សាយ​របស់​ New York Times​។

ប្រធានាធិបតី​ឥណ្ឌូនេស៊ី ​លោក ចូកូ​ វីដូដូ (Joko Widodo) ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ ​បាន​បញ្ជា​ឱ្យបញ្ឈប់​ការ​ប្រកួត​​បាត់​ទាត់​ក្រមខ័ណ្ឌ​បាល់​ទាត់​កំពូល (​​ Liga 1) ​ដែល​ជា​ផ្នែក​បាល់ទាត់​អាជីព​​កំពូល​របស់​ប្រទេស​​ឥណ្ឌូនេស៊ី​ បន្ទាប់​ពី​ព្រឹត្តិ ការណ៍​រត់ជាន់​គ្នា​បណ្តាល​ឱ្យ​មនុស្ស​បាត់​បង់ជីវិត​ និង​រង​របួស​រហូត​​ដល់​ជាង ​៣០០​នាក់​ ​កាល​ថ្ងៃ​សៅរ៍ ដោយ​​លោក​​បាន​ហៅ​ព្រឹត្តិការណ៍​​នេះ​ជា ​«សោក​នាដកម្ម​​បាល់ទាត់​ចុង​ក្រោយ​នៅ​ក្នុង​ប្រទេស»។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​តាម​ទូរទស្សន៍​កាល​ពី​ថ្ងៃ​អាទិត្យ ​ប្រធានាធិបតី​ដែល​នឹង​អាណត្តិ​នៅ​ដើម​ឆ្នាំ​២០២៤​ លោក ចូកូ​ វីដូដូ ​បាន​​បញ្ជា​​ឱ្យ​អាជ្ញាធរវាយ​តម្លៃ​ឡើង​វិញ​យ៉ាង​ហ្មត់ចត់​នូវ​សុវត្ថិភាព​​ នៅ​​ក្នុង​​ការ​ប្រកួត​បាល់ទាត់ ​ខណៈពេល​ដែលមន្ត្រី​សន្តិសុខ​ឥណ្ឌូនេស៊ី​ បាន​អះអា​ង​ថា ​ចំនួន​មនុស្ស​ចូល​ទស្សនា ​បាន​លើស​សមត្ថភាព​ផ្ទុក​របស់​ទីលាន​កីឡដ្ឋាន​នោះ។

​លោក Mahfud MD ប្រធាន​​រដ្ឋមន្ត្រី​​សន្តិសុខ​របស់​ប្រទេស​ឥណ្ឌូនេស៊ី​ បាន​និយាយ​កាល​ពីថ្ងៃអាទិត្យ​ថា​​ ចំនួនអ្នក​ទស្សនាលើស​ពី​​សមត្ថភាព​របស់​​កីឡដ្ឋាន។ នៅ​ក្នុង​​ការ បង្ហោះ Instagram ​លោក​​បាន​និយាយ​ថា​សំបុត្រ​ចូល​រួម​ទស្សនា​ត្រូវ​បានលក់​អស់​​ចំ​នួន ​៤​២ ០០០ ​សម្រាប់​​កីឡដ្ឋាន​ដែល​មាន​សមត្ថភាព​ផ្ទុក​មនុស្ស​បាន​ ៣៨ ០០០​ប៉ុណ្ណោះ​។

​យោង​តាម​ New York Times តួលេខ​ស្លាប់​​ និង​របួស​នឹងធ្វើ​ឱ្យការ​ប្រកួតនៅ​ថ្ងៃ​សៅរ៍ ក្នុង​ចំណោមវគ្គ​ដែល​មាន​អ្នកស្លាប់​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់។

នៅឆ្នាំ​១៩៦៤​ មនុស្ស​យ៉ាងតិច​ ៣០០​នាក់​ បាន​ស្លាប់​នៅក្នុង​ប្រទេស​ប៉េរូ ​បន្ទាប់​ពីការ​សម្រេច​ចិត្ត​ដែល​មិនពេញ​និយម​ដោយ​អាជ្ញា​កណ្តាល​នៅ​ក្នុង​ការប្រកួត​បាល់ទាត់​មួយ​បានធ្វើឱ្យ​មាន​ការ​បះបោ​រនៅ​ពហុកីឡ​ដ្ឋាន​ជាតិ​របស់​ប្រទេសនេះ​៕