លោក​រដ្ឋមន្ត្រីការ​បរទេស​អាមេរិក​ អង់តូនី ​ប្ល៊ីនកែន ​បាន​ដំណើរ​ទស្សន​កិច្ច​នៅបណ្តា​ប្រទេស​អាមេរិក​ឡាទីន​កាលពីថ្ងៃ​ចន្ទ​នៅក្នុង​ប្រទេស​កូឡុំប៊ី​ ជាទីដែល​ការ​ប្រយុទ្ធប្រឆាំង​ការ​ជួញ​ដូរគ្រឿង​ញៀន​ នឹង​ស្ថិត​នៅ​លើ​របៀប​វារៈ​កំពូល។​

លោ​ក​ ប៊ី្លន​កែន​ បាន​ជួប​ពិភាក្សា​ជាមួយ​លោក​ Gustavo Petro ​ប្រធានាធិបតី​ឆ្វេង​និយម​ដំបូង​របស់​ប្រទេស​កូឡុំប៊ី​ កាល​ពី​ល្ងាច​ថ្ងៃចន្ទ។

បន្ទាប់​​ពី​ប្រទេសកូឡុំប៊ី ​ លោក​បាន​ធ្វើដំណើរ​ទៅ​ប្រទេស​ស៊ីលី​ និង​ប៉េរូ ​ដែល​កាលពី​ពេល​ថ្មីៗនេះ​បាន​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ឆ្វេងនិយម​។ ​

ប៉ុន្តែ​នៅប្រទេសកូឡុំប៊ី​​មានគោល​នយោបាយ​ផ្តល់​ដើមអូលីវ​ឱ្យ​ទ័ពព្រៃ​ឆ្វេងនិយម ​និង​អ្នកជួញដូរ​គ្រឿង​ញៀន​​ នៅពេល​ពួកគេ​ទម្លាក់​អាវុធ​ និង​កាត់​បន្ថយ​សកម្ម​ភាព​ខុសច្បាប់​ គឺ​ផ្ទុយស្រឡះ​ពី​អ្នកកាន់​តំណែង​មុន​អភិរក្ស​និយម​លោក Ivan Duque ដែល​​មាន​ទំនាក់ទំនង​ល្អជា​មួយ​អាមេរិក។

មន្ត្រីជាន់​ខ្ពស់​ក្រសួងការបរទេស​ម្នាក់ បាន​និយាយ​ថា៖ «យើង​មាន​វិធីសាស្ត្រ​រួម​លើ​បញ្ហា​នេះ។ ​ខណៈ​ការ​អនុវត្ត​​ច្បាប់​​និង​សន្តិសុខ​របស់​យើង​រៀងៗខ្លួន​ គឺ​ជា​ធាតុ​ផ្សំ​សំខាន់​ចំាបាច់​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​គ្រឿង​ញៀននោះ វិធី​សាស្ត្រ​ទាំង​នោះ ​មិន​ទាន់​គ្រប់គ្រាន់​ទេ»។ ​​

«​យើង​ត្រូវ​ដោះស្រាយ​មូលហេតុ​ឫសគល់​នៃ​បញ្ហា​នេះ​»។

លោក​បាន​និយាយ​ថា ​លោក​ប្ល៊ីនកែន ​នៅទីនោះ​ដើ​ម្បី​ស្តាប់​យ៉ាង​យកចិត្ត​ទុកដាក់​ ហើយ​ថា ​ប្រសិន​បើ​មានការ​ខ្វែង​គំនិតគ្នា យើង​ចាំ​បាច់​ត្រូវ​ដោះ​ស្រាយ។​​

ដំណើរ​ទស្សនកិច្ច​របស់​អ្នក​ការទូត​កំពូល​អាមេរិក​រូបនេះ​ដែល​ប្រទេស​របស់​លោក​នា​ពេល​ថ្មី​នេះ​ បាន​ផ្តោត​ទៅលើ​អាស៊ី​ និង​សង្គ្រាម​នៅ​អ៊ុយក្រែន ​ទំនង​ជា​មាន​គោលបំណង​ដោះស្រាយ​កង្វល់​នៃ​ការ​មិន​យក​ចិត្តទុក​ដាក់​របស់​អាមេរិក​ចំពោះ​សម្ព័ន្ធ​មិត្ត​ជិត ​១ ​ចំណៀង​ពិភព​លោក​របស់​ខ្លួន។

ទស្សនកិច្ច​របស់​លោក​បានចាប់​ផ្តើម​ ១ ថ្ងៃ​ ក្រោយពី​ការ​បោះឆ្នោត​ជុំទី១​ នៅ​ប្រទេស​ប្រេស៊ីល ជាទីដែល​អ្នក​បោះឆ្នោត ​ប្រឈមនឹង​​ភាព​ចម្រោងចម្រាស​រវាង​លោក​ប្រធានាធិបតី​ស្តាំ​និយ​ម​​ Jair Bolsonaro និង​អ្នក​ប្រជែង​​តំណែង​​ឆ្វេ​ងនិយម ​និង​អតីត​ប្រធានាធិបតី លោក​ Luiz Inacio Lula da Silva។

ក្រោយពី​ជុំទី​១ ​ដ៏តឹ​ងតែង​ដែល​លោក​ Bolsonaro ​ទទួល​បាន​លទ្ធផល​ល្អ​ ជុំ​ផ្តាច់​ព្រាត់​នឹង​ធ្វើ​នៅ​ថ្ងៃទី​ ៣០ តុលា ​ដោយ​ប្រេស៊ីល​ទំនង​ជា​អាច​ប្តូរ​ទៅ​ខាង​ឆ្វេង​វិញ​ក៏​ថា​បាន​។ ​

ទោះបីជា​មាន​ការ​​ប៉ាន់​ប្រមាណ​ថា លោក​ Bolsonaro ប្រហែល​ជា​មិនអាច​ទទួល​យក​ការ​បរាជ័យ​បោះឆ្នោត​ក្តី ក៏លោក ​​ប្ល៊ីនកែន​ បាន​ថ្លែ​ង​កា​លពី​ថ្ងៃ​អាទិត្យ​ថា ​​​អាមេ​រិក ​​​មានទំ​នុក​ចិត្ត​ដូ​ចប្រេស៊ីល​ថា បោះ​ឆ្នោត​ជុំទី​២ ​នឹង​ត្រូវ​បាន​ធ្វើ​​ឡើងក្នុង​ស្មារតី​​នៃ​សន្តិ​ភាព ​និងកិច្ច​ការពលរដ្ឋ»។ ​

ការធ្វើ​ដំណើរ​របស់​លោក ប្ល៊ីនកែន​ បាន​កើតឡើង​បន្ទាប់​ពី​ការ​ផ្លាស់ប្តូរ​អ្នកទោស​រវាង​អាមេរិក ​និង​វ៉េណេស៊ុយ​អេ​ឡា​​​ ដោយ​បានបង្ហា​ញពី​ភាព​កក់ក្តៅរវាង​​​ប្រទេស​ទាំង​២ ​​ទោះបីជា​​ទីក្រុង​វ៉ា​ស៊ីន​តោន ​មិនដែល​ទទួល​ស្គាល់​​ការ​ឆាប់​ឆ្នោត​​ជា​ថ្មី​របស់​លោក​នីកូ​ឡាស ម៉ាឌូ​រ៉ូ ជា​ប្រធានា​ធិបតី​ក្នុង​ឆ្នាំ​ ២០០៨ ​ក្តី។

លោក Brian Nichols ឧបការី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ទទួលបន្ទុក​កិច្ចការ​អឌ្ឍគោល​ខាងលិច ​បាន​និយាយថា ៖​«​​យើង​មិន​ធ្លាប់មាន​ទំនាក់​ទំនង​រឹងមាំ​ជា​មួយ​ជា​មួយ​នឹង​អឌ្ឍគោល​នេះទេ។

លោក​បាន​បញ្ជាក់​ថា៖ ​«​យើង​មិ​ន​វាយតម្លៃ​ប្រទេស​ទាំងអស់​ដោយ​ផ្អែក​ទៅលើ​ទីដែល​ពួកគេ​ធ្លាក់ទៅ​លើវិស័យ​នយោបាយ​ទេ ប៉ុន្តែ​ផ្អែក​ទៅ​លើ​ការ​​ប្តេជ្ញា​ចំពោះ​លទ្ធិប្រជាធិបតេយ្យ ​នីតិរដ្ឋ​ និង​សិទ្ធិមនុស្ស»។

នៅក្នុងទីក្រុង​បូហ្គោតាកាលពីថ្ងៃ​​ថ្ងៃ​ចន្ទ​ និង​ថ្ងៃ​អង្គារ លោក​ប្ល៊ីនកែន​ដែល​ធ្វើ​ទស្ស​កិច្ចលើក​ទី​២ ទៅកា​ន់​ប្រទេស​កូឡុំ​ប៊ី ក្នុង​នាម​ជា​រ​ដ្ឋមន្ត្រីកា​រប​រ​ទេស ​និង​ប្រទេសប៉េរូ ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ពិភាក្សា​អំពី​​ការ​ជួញដូ​រគ្រឿ​ងញៀន​ និង​ផល​​ប៉ះពាល់​របស់​វា​ទៅលើ​សនិ្តសុខ ​សុខភាព ​បរិស្ថាន​ និង​ចំណាក​ស្រុក​ជា​ដើម។

​មន្ត្រីអាមេ​រិក​​ បាន​លុបចោល​ការពារ​ជនចំណាក​ស្រុក​កូឡុំប៊ី​ដែល​ភៀសខ្លួន ​និង​ភាព​ចលាចល​នៅ​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេឡា ​ជា​គំរូ​សម្រាប់​តំបន់​នេះ​៕ ​