មេដឹកនាំ​ហុងកុង​លោក ​John Lee ​បានលើក​ឡើងពី​ទំនាក់ទំនង​របស់​ទីក្រុង​ជា​មួយ​ប្រទេសចិន ​នៅក្នុង​សុន្ទរកថា​ទៅកាន់​នាយក​ប្រតិបត្តិ​ហិរញ្ញវត្ថុ​កំពូល​មួយចំនួន​របស់​ពិភពលោក​ ខណៈ​ដែល​លោក​ជំរុញ​ឱ្យ​កសាង​ឡើងវិញ​នូវមុខ​មាត់ទី​ក្រុងហុង​កុង​ដែល​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ​ដ៏​សំខាន់​ឡើងវិញ។​ ខណៈ​ដែល​សេដ្ឋកិច្ច​ទីក្រុងនេះ​ត្រូវ​រាំងស្ទះ ​ព្រោះតែ​យុទ្ធនាការ​ទប់ស្កាត់​ដ៏​តឹងរ៉ឹង​ប្រឆាំង​ជំងឺ​ COVID-19​។

នាយក​ប្រតិបត្តិ​ហុងកុង ​លោក ​Lee បាន​ប្រាប់​កិច្ច​ប្រជុំ​កំពូល​វិនិយោគ​របស់​មេដឹកនាំ​ហិរញ្ញវត្ថុ​សកល​របស់​អាជ្ញាធរ​រូបិយវត្ថុ​ហុងកុង​នៅថ្ងៃពុធ​ថា ​ហុងកុង​នឹងបន្ត​ធ្វើ​ការឆ្ពោះ​ទៅរក​ការ​ដកហូត​បម្រាម​ ស្ដីពី​ការ​រឹតបន្តឹង​វិធានការ​ប្រឆាំង​ជំងឺ​កូវីដ ១៩​។

មហា​សេដ្ឋី​ធនាគារ​ធំៗ​មួយ​ចំនួន​របស់​ពិភព​លោក ​រួមទាំង​លោក ​David Solomon ​របស់​ Goldman ​Sachs ​និង ​James​ Gorman ​របស់ ​Morgan​ Stanley​ក៏ស្ថិត​នៅក្នុង​ទីក្រុង​ហុងកុង​ជាលើក​ដំបូងដែរ ​ក្នុងរយៈ​ពេល​ជិត ​៣ ​ឆ្នាំចុង​ក្រោយនេះ​។

លោក Lee ​បាន​និយាយថា៖ «ហុងកុង​នៅក្នុង​ទីក្រុង​តែ ១ និងនៅ​តែជា​កន្លែង​តែ ១ គត់​នៅ​ក្នុង​ពិភពលោក​ដែលផល​ប្រយោជន៍​សកល​និង​អត្ថប្រយោជន៍​របស់ចិន​នៅជា​មួយគ្នា»។

លោក​ Lee ​បាន​បន្ថែម​ថា​៖ «ការ​រួបរួមគ្នា​តែ ១ គត់នេះ​ធ្វើឱ្យ​ហុងកុង​មាន​ទំនាក់ទំនង​ដែលមិន​អាច​ជំនួស​បាន​រវាង​ដីគោក ​និង​ពិភព​លោក​ទាំងមូល​»។

គាត់​ក៏បាន​និយាយ​ផងដែរ​ថា​ហុងកុង​កំពុង​ធ្វើការ​ដើម្បី​ទាក់ទាញ​អ្នក​ដែល​មាន​ទេព​កោសល្យ​កំពូលៗ ​ជុំវិញ​ពិភព​លោក ​ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ឈាន​ទៅ​រក​ការ​អភិវឌ្ឍថ្មី​ ខណៈដែល​អ្នកជំនាញៗ​ជា​ច្រើន​នាក់នោះ​បាន​ចាកចេញ​ពី​ហុងកុង​ក្នុង​រយៈពេល​ ៣ ឆ្នាំ​ចុង​ក្រោយ ព្រោះ​តែវិធាន​ការ​ដ៏​តឹង​រ៉ឹង​ប្រឆាំង​ជំងឺ​កូវីដ ​១៩​ ក្នុង​រយៈ​ពេល ៣ ឆ្នាំចុង​ក្រោយ​។

លោក​បន្ថែមថា​៖ «ដូច​ទី​ក្រុងធំៗ​ជា​ច្រើនផ្សេង​ទៀត​នៅ​ទូទាំង​ពិភព​លោក​ ហុងកុង​បាន​ឆ្លងកាត់​សម័យកាល​រុងរឿង​និង​ធ្លាក់ចុះ ​ក្នុង​ប៉ុន្មាន​ឆ្នាំមកនេះ ​ប៉ុន្តែ​ហុងកុង​នៅតែមាន​ជំហរ​រឹងមាំ​»។

នៅក្នុង​សម័យ​ប្រជុំទី១ ​នៃ​កិច្ច​ប្រជុំនេះ ​អនុ​ប្រធាន​គណៈកម្មការ​និយតកម្ម​មូលបត្រ​ចិន​ (CSRC)​ បាន​និយាយថា ​ហុងកុង​គឺជា​មជ្ឈ​មណ្ឌល​ហិរញ្ញវត្ថុ​ "មានសារៈ​សំខាន់​ខ្លាំង​ណាស់"​ សម្រាប់​ប្រទេស​ចិន។​លោក​ថា​ អាជ្ញាធរ​មាន​បំណង​ចង់ឱ្យ​ក្រុមហ៊ុន​អន្តរជាតិ​ជា​ច្រើនចុះ​បញ្ជីក្នុង​ទី​ក្រុង​ហុងកុង ​ដើម្បី​ពង្រីក​សកម្មភាព​ទីផ្សារ​មូលធន​របស់​ទីក្រុង​។

ភាគហ៊ុន​ហុង​កុង​មាន​តម្លៃ ១០,៨​ ពាន់​លានដុល្លារ​គិតត្រឹម​ខែ​ដើម​ខែ​វិច្ឆកា ​ក្នុង​ឆ្នាំ ២០២២ ដែលជា​កម្រិត​ទាប​បំផុត​ចាប់​តាំង​ពីឆ្នាំ ​២០១៧ ​មក​។ ខណៈ​ដែលឆ្នាំ​មុខ​តម្លៃ​ភាគហ៊ុន​មាន​តម្លៃ ៣៧,៧ ​ពាន់​លាន​ដុល្លារ​អាមេរិក​។

វិនិយោគិន​សកល​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ប្រឈម​ជាច្រើន​នៅឆ្នាំនេះ​រួមមាន​សង្រ្គាម​អ៊ុយក្រែន​ការកើន​ឡើង​អតិផរណា ​ការ​កើនឡើង​តម្លៃ​ថាមពល​និង​ការ​រឹតបន្តឹង​អត្រា​ការប្រាក់ ​ដែលជា​សញ្ញា​បង្ហាញ​ពី​ស្ថានភាព​សេដ្ឋកិច្ច​ដែលមាន​ហានិភ័យ​ខ្ពស់​។

នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ​Goldman ​Sachs​ លោក​ Solomon ​បាន​ប្រាប់​និយាយ​ថា​ វាអាច​ចំណាយ​ពេលដល់​ទៅ ៦ ​ត្រីមាស​សម្រាប់​ពិភពលោក​ដើម្បី​ "ធ្វើឱ្យ​មាន​តុល្យភាព​ឡើងវិញ" ។​ លោក​បាន​បន្ត​ថា​៖ «​នៅ​តែ​មាន​ភាព​មិន​ប្រាកដ​ប្រជា​មួយ​ចំនួន​ដែល​យើង​ឈាន​ដល់​ឆ្នាំ ២០២៣»។​ លោបន្ត​ថា ៖«យើងនឹង​ចាប់ផ្តើម​យល់កាន់​តែច្បាស់​អំពី​គន្លង​នៃ​ទីផ្សារ​មូលធន.​. ខ្ញុំ​រំពឹងថា​ សេដ្ឋកិច្ច​អាចមាន​លំនឹងនៅ​ក្នុង​ត្រីមាស​ខាង​មុខនេះ​»៕