
លោក Joseph George Sutherland។ ហ្វេសប៊ុក
បុរសជនជាតិកាណាដាអាយុ ៦១ ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួនពីបទជាប់ពាក់ព័ន្ធករណីឧក្រិដ្ឋកម្មសម្លាប់មនុស្សស្រីចំនួន ២ នាក់ នៅក្នុងផ្ទះរបស់ពួកគេ ក្នុងរដ្ឋតូរ៉ន់តូ កាលពីឆ្នាំ ១៩៨៣។
យោងតាមគេហទំព័រសារព័ត៌មាន «The Guardian» បានបង្ហាញឱ្យដឹងថា ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមស៊ើបអង្កេតប្រើប្រាស់ប្រព័ន្ធពិនិត្យ DNA ដោយរកឃើញថា បុរសម្នាក់ឈ្មោះ Joseph George Sutherland ជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មទៅលើស្ត្រី ២ នាក់ ដែលមានឈ្មោះ Erin Gilmour និង Susan Tice។
ជនរងគ្រោះទី១ Erin Gilmour វ័យ ២២ ឆ្នាំ មានអាជីពជាអ្នកឆ្នៃម៉ូដ និងជនរងគ្រោះទី២ Susan Tice វ័យ ៤៥ ឆ្នាំ មានមុខរបរជាបុគ្គលិកសង្គមកិច្ច ដោយធ្វើការងារជាមួយកុមារ ដែលជួបការលំបាក។ តាមការធ្វើកោសល្យវិច្ច័យបង្ហាញ ថា ជនរងគ្រោះទាំង ២ នាក់ ត្រូវបានគេរំលោភបំពានលើរូបរាងកាយ និងចាក់រហូតដល់ស្លាប់។
ប៉ូលិសស៊ើបអង្កេតលោក Steve Smith និយាយថា នៅឆ្នាំ ២០១៩ គេបានយកសំណាកហ្ស៊ែនរបស់ជនរងគ្រោះ និង DNA ដែលបានរកឃើញពីកន្លែងកើតហេតុ បញ្ជូនទៅមន្ទីរពិសោធន៍ ក្នុងរដ្ឋតិចសាស់ ជាលទ្ធផលហ្សែនត្រូវគ្នានឹងជនសង្ស័យ។
ប៉ូលិសបាននិយាយថា ករណីឃាតកម្មនេះ ប៉ូលិសតំបន់ធ្លាប់ចាប់ខ្លូនបុរសម្នាក់ ដែលគេសង្ស័យថា ជាឃាតករបុរសរូបនោះ ត្រូវបានតុលាការចោទប្រកាន់ និងដាក់គុកអស់ជាច្រើនឆ្នាំ ខណៈដែលចេញពីគុកមកវិញរូបគាត់ បានស្លាប់ដោយសារធ្វើអត្តឃាត។
ទើបតែនៅខែវិច្ឆិកា ឆ្នាំ ២០២២ នេះ សំណុំរឿងនេះត្រូវបានសើរ៉ើឡើងវិញ។ តាមរយៈការធ្វើតេស្ត DNA ដែលជាភ័ស្តុ តាងសំខាន់មន្ត្រីប៉ូលិសខេត្ត Ontario នៃប្រទេសកាណាដា បានចាប់ខ្លួនជនសង្ស័យឈ្មោះ Sutherland កាលពីសប្ដាហ៍មុននៅ ខេត្ត Moosone។ ជនសង្ស័យនេះ នឹងត្រៀមបង្ហាញខ្លួន ចំពោះមុខតុលារការ នៅថ្ងៃទី ៩ ខែធ្នូ៕