មន្ត្រី​ប៉ាឡេស្ទីន​ និង​កងទ័ព​អ៊ីស្រាអែល​ បាន​និយាយ​ថា ​កងកម្លាំង​អ៊ីស្រាអែល ​បាន​បាញ់សម្លាប់​ពលរដ្ឋប៉ាឡេស្ទីន​ ២ នាក់​នៅថ្ងៃ​ព្រហស្បតិ៍​នេះ ​ក្នុង​នោះ​មាន​មេដឹកនាំ​សកម្ម​ប្រយុទ្ធ​ម្នាក់​ ក្នុង​ការ​វាយឆ្មក់​ចាប់​ខ្លួន​នៅ​តំបន់​វេសបែង​ដែល​បាន​បង្ក​ឱ្យ​មាន​ការ​ប្រយុទ្ធ​គ្នា​ដោយ​កាំភ្លើង​។ ​

សេចក្តីថ្លែង​ការណ៍​របស់​ក្រសួង​សុខាភិបាល​ប៉ាឡេស្ទីន​ បាន​ឱ្យដឹង​ថា ​ Muhammad Ayman Al-Saadi មានអាយុ​២៦​ឆ្នាំ ​និង​ Naim Jamal Zubaidi ​អាយុ​២៧​ឆ្នាំ​ បាន​ស្លាប់​ដោយសារ​ត្រូវ​គ្រាប់​កាំភ្លើង​នៅ​ព្រឹក​ថ្ងៃនេះ ក្នុង​អំឡុង​ការ​ឈ្លាន​ពាន​ទៅ​លើ​ជំរំ Jenin​។

ប្រភពជា​ច្រើន​ដែល​ស្និទ្ធ​នឹង​ក្រុមសកម្ម​ប្រយុទ្ធ​ប៉ាឡេស្ទីន ​បាន​ប្រាប់​សារ​ព័ត៌មាន​ AFP​ ក្នុង​លក្ខ​ខណ្ឌ​អនាមិក​ថា Al-Saadi​ គឺ​ជា​មេ​ដឹកនាំ​ជីហាដ​អ៊ុស្លាម​។

កងទ័ព​ បាន​និយាយ​ថា ខ្លួន​បាន​ចូល​ទៅដល់​ទីក្រុង​ Wadi Bruqin​ ជា​ទី​ដែល​បុគ្គល​ជា​ច្រើន​នាក់តាម​​ចាប់​ខ្លួន​មនុស្ស​៣នាក់​​ដែល​គេ​សង្ស័យ​ថា​មាន​ការ​ទាក់ទិន​ក្នុង​សកម្មភាព​ភេរវកម្ម​ ត្រូវ​ចាប់​បាន។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ ​កងទ័ព​បាន​និយាយ​ថា ​ក្នុងអំឡុង​កិច្ច​ប្រតិបត្តិការនោះ ​ជន​សង្ស័យ​ប្រដាប់​អាវុធ បាន​បាញ់​ទៅ​លើ​កង​សន្តិសុខ ដែល​ឆ្លើយ​តប​ជា​មួយ​នឹង​គ្រាប់​ពិត។

Al-Saadi ជា​ភ្នាក់​ងារ​ជាន់ខ្ពស់​នៅ​ក្នុង​អង្គការ​ភេរវកម្ម​ជីហាដ​អ៊ិស្លាម​ ត្រូវ​បាន​គេ​សម្លាប់៕