បន្ទាប់​ពី​​រដ្ឋាភិបាល​រុស្ស៊ី​​​សម្រេចដាក់​ចេញ​​វិធានការ​​កេណ្ឌទ័ព​​​​​​ចំនួន​ ៣០ ​ម៉ឺន​នាក់ ដើម្បី​ធ្វើសង្គ្រាម​នៅ​ប្រទេសអ៊ុយក្រែន​កាល​ពី​ចុង​ខែ​កញ្ញា ក្រុមហ៊ុន​​​​នៅ​រុស្ស៊ី​​​បង្ហាញ​​​​​ខ្វះ​ខាត​​​កម្លាំងពល​កម្ម​​​យ៉ាង​ខ្លាំង​ក្នុង​វិស័យ​ឧស្សាហកម្ម​​ដែល​មាន​ការ​លំបាក​ស្រាប់​​ទៅហើយ​នោះ​​។

​យោង​តាម​ការ​ផ្សាយ​របស់ Bloomberg ​ក្នុង​រយៈពេល​ពីរ​ខែ​បន្ទាប់​ពី​វិមាន​ក្រឹម​ឡាំង ​បាន​ប្រកាស​ពី​ការ​កៀរគរ​នៅ​ចុង​ខែ​កញ្ញា ការ​ថយចុះ​ដ៏​ច្រើន​​​​​​ជា​ប្រវត្តិសាស្ត្រ​​នៃ​កម្មករ​កំពុង​រីករាល​ដាល​យ៉ាង​ឆាប់​រហ័ស​នៅ​ទូទាំង​ប្រទេស​ដែល​ហក់​ឡើង​​ដោយ​ចំនួន​ប្រជាជន​វ័យ​ចំណាស់​ និង​ការ​ថយ​ចុះ​​អត្រា​​​ប្រជាជន​​ ហើយ​ជាមួយ​នឹង​ភាព​អត់​​ការងារ​​ធ្វើ​នៅ​ជិត​កម្រិត​ទាប​បំផុត​មិន​ធ្លាប់​មាន។

ការ​សិក្សា​មួយ​ដោយ​វិទ្យាស្ថាន ​Gaidar នៅ​ទីក្រុង​ម៉ូស្គូ​ក្នុង​ខែ​វិច្ឆិកា​បាន​រក​ឃើញ​ថា ​រហូត​ដល់​​មួយ​ភាគបី​នៃ​ឧស្សាហ​កម្ម​រុស្ស៊ី​អាច​ប្រឈម​មុខ​នឹង​ឱនភាព​បុគ្គលិក​ដោយសារ​តែ​សេចក្តី​ព្រាង​ច្បាប់​​នេះ​​ ដែល​​ជា​​វិ​បត្តិ​​ធ្ងន់ធ្ងរ​​បំផុត​​ចាប់​​តាំង​ពីឆ្នាំ១៩៩៣​។

Bloomberg ​បាន​ដក​ស្រង់ការ​អះអាងរបស់ អ្នកស្រី Irina Khmelevskaya ប្រធាន​​ផ្នែក​​ជ្រើស​​រើស​បុគ្គលិក​ដែល​​​និយាយ​ថា ក្រុមហ៊ុន Agrokomplex ​ដែល​​ជា​ក្រុមហ៊ុន​កសិកម្ម​ដ៏ធំ​មួយ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​រុស្ស៊ី​ ពេល​នេះ​កំពុង​ព្យាយាម​បំពេញ​​​ការ​ខ្វះខាត​​​​សម្រាប់​អ្នក​បើកបរ​ត្រាក់ទ័រ ​និង​កម្មករ​ផ្សេង​ទៀត បន្ថែម​ពី​លើ​អ្នក​ឯកទេស​ក្នុង​វិស័យ​កសិកម្ម​ដែល​ពិបាក​រក​យូរ​មក​ហើយ​នោះ។ ​

ប្រធាន​​​ផ្នែក​ជ្រើស​រើស​​​បុគ្គលិក​រូប​នេះ បន្ត​​​ថា ការ​​​​កេណ្ឌទ័ព​​​​នេះ​​ជា​​ផ្នែក​​មួយ​​ដែល​​ត្រូវ​ស្តី​​បន្ទោស។

ការ​​កេណ្ឌ​​​មនុស្ស​ប្រុស​​ចំនួន​​៣០ម៉ឺន​នាក់​រួម​ជាមួយនឹង​រលក​នៃ​ការ​ធ្វើ​ចំណាក​ស្រុក​កាន់តែ​ធំ​ដែល​​វា​បាន​បង្ក​ឡើង នឹង​កាត់​បន្ថយ​ចំនួន​ពលកម្ម​បុរស​ចំនួន​២​ភាគរយ។ នោះ​​ហើយ​ជា​មូលហេតុ​ចម្បង​ដែល​ Bloomberg Economics បាន​ដាក់​អត្រា​កំណើន​សេដ្ឋកិច្ច​ដ៏មាន​សក្តានុពល​របស់​រុស្ស៊ី​ត្រឹម​តែ០,៥​ភាគរយ ឬ​ពាក់​កណ្តាល​នៃ​កម្រិត​មុន​សង្គ្រាម។

​យោង​តាមការផ្សាយ​ដដែល​ ​មាន​​ការ​​គម្រាម​​កំហែង​​ត្រង់​​​​ថា កង្វះ​​កម្លាំង​ពលកម្ម​នឹង​នាំមក​នូវ​សម្ពាធ​អតិ​ផរណា​បាន​​ជំរុញ​ឱ្យ​​ធនាគារ​នៃ​ប្រទេស​រុស្ស៊ី​ដាក់​ការ​ព្យួរ​អត្រាការ​ប្រាក់​រួច​ហើយ។

នៅ​ទីក្រុង Novosibirsk ដែលជាទីក្រុងដែលមានប្រជាជនរស់នៅ​ច្រើនជាងគេនៅ​តំបន់​ស៊ីបេរី ក្រុម​មន្ត្រី​​បាន​​និយាយ​​ថា ពួកគេ​អាច​បំពេញ​ការងារ​បាន​ត្រឹមតែ​ពាក់​កណ្តាល​នៃ​បុគ្គលិក​ដែល​ត្រូវការ​ដើម្បី​បោស​សម្អាត​ផ្លូវ​ដែល​មាន​ព្រិល​ធ្លាក់ ដោយ​មាន​កម្លាំង​ការងារ​តាម​រដូវកាល​ជា​ច្រើន​មក​ពី​ជន​បទ​ដែល​​ត្រូវ​ចាប់​​​នៅ​ក្នុង​​​​ការ​កេណ្ឌ​ទ័ព។​ អ្នកទោស​ជាង២០០​នាក់​នឹង​​ត្រូវ​​​ផ្តល់ការងារ​​នៅ​ក្រុមហ៊ុន​ផលិត​រថក្រោះ ​Uralvagonzavod ដែល​គ្រប់គ្រង​ដោយរដ្ឋ។

ការ​​ស្ទង់​​មតិ​​កាល​ពីខែ​វិច្ឆិកា​​បាន​​បង្ហាញ​ថា ១​ភាគ៣ ​​នៃ​​ក្រុមហ៊ុន​​បាន​​បាត់បង់​​បុគ្គលិក​​មួយ​ចំនួន​​​ដោយសារ​ការកេណ្ឌ​ទ័ព​នោះ​ ដោយ​ជិត​​១ ​​ភាគ៥​និយាយ​ថា ​ពួ​ក​គេមិនទាន់​អាច​​រក​បុគ្គលិកថ្មីជំនួស​​​​អ្នក​ដែលត្រូវកេណ្ឌ​នោះទេ​។

យោង​​តាម​​របាយការណ៍​​មួយ ក្នុង​​ចំណោម​​អ្នក​សាង​សង់​​ហេដ្ឋារចនា​​សម្ព័ន្ធ ភាគច្រើន​​កំពុង​ជួប​​ប្រទះ​​នឹង​ការកើន​ឡើង​នៃ​កង្វះ​កម្លាំង​ពលកម្ម​​ដែល​​មាន​​សមត្ថភាព ហើយ​​រំពឹង​​ថា ​កង្វះ​ខាត​​នឹង​​កាន់តែ​​អាក្រក់​​នៅក្នុង​ត្រីមាស​ខាង​មុខ​នេះ៕​