នៅ​ពេល​ចូលរួម​ប្រជុំ​ក្នុង​អង្គការ​សន្តិសុខ​ និង​កិច្ច​សហប្រតិបត្តិការ​នៅ​អឺរ៉ុប (OSCE) រដ្ឋ​មន្ត្រី​ការបរទេស​រុស្ស៊ី​លោក សឺហ្គេយ ឡាវរ៉ូវ (Sergei Lavrov) បាន​និយា​យកាល​ពីថ្ងៃ​ព្រហស្បតិ៍​​ថា ​​ហាក់សម្តែង​ការ​អន់​ចិត្ត​ចំពោះ​អង្គការ​មួយ​នេះ​ដែលបាត់​បង់​​គោ​ល​ការ​ណ៍​របស់ខ្លួន​​ក្នុង​ការធ្វើជាស្ពាន​​សម្រាប់​ការ​ដោះស្រាយ​បញ្ហា​​​​រវាង​ប្រទេសរុស្ស៊ី ​និង​អឺរ៉ុប​ក្រោយ​​សង្គ្រាម​ត្រជាក់។​

​សេចក្តី​រាយការណ៍​របស់​​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​មុន​នេះ​បន្តិច បាន​លើក​ឡើង​ថា លោក ឡាវរ៉ូវ បាន​អះ អាងថា បញ្ហា​ធំ​បាន​ប្រមូល​ផ្តុំ​នៅ​ក្នុង​អង្គការ​សន្តិសុខ​ និង​កិច្ច​សហប្រតិបត្តិការ​នៅ​អឺរ៉ុប (OSCE) ដោយ​ចោទ​​ប្រកាន់​លោក​ខាង​លិច​ថា​បាន​បង្វែរ​ឱកាស​ដើម្បី​ធ្វើ​​​ជា​​ស្ពាន​ពិត​ប្រាកដ​ជាមួយ​រុស្ស៊ី​បន្ទាប់​ពី​សង្គ្រាម​ត្រជាក់។

លោក​ ឡាវរ៉ូវ បាន​ធ្វើ​ការ​អត្ថាធិប្បាយ​នៅ​ពេល​ចាប់ផ្តើម​នៃ​​សន្និសីទ​សារព័ត៌មាន ក្នុង​អំឡុងពេល​ដែល​លោក​បានថ្លែង​សុន្ទរកថា​ដ៏វែង​អំពីការ​សោក​ស្ដាយ​ជា​ប្រវត្តិសាស្ត្រ​របស់​រុស្ស៊ី​ប្រឆាំង​នឹង​លោក​ខាង​លិច ដោយ​និ យាយ​ថា៖​«ការ​ពង្រីកខ្លួន​​ដោយ​ឥត​គិតគួរ​» របស់​ណាតូ​​ បាន​ធ្វើ​ឱ្យ​តម្លៃ​គោលការណ៍​ជា​មូលដ្ឋាន​នៃ ​OSCE​។

លោក ​ឡាវរ៉ូវ បាននិយាយថា៖​«​ការ​ទាញ​យក​ប្រយោជន៍​ពី​ឧត្តមភាព​លេខ​របស់​វា​នៅ​ក្នុង​អង្គការ​នេះ ប្រទេស​លោក​ខាងលិច​បាន​ព្យាយាម​អស់​ជា​ច្រើន​ឆ្នាំ​ដើម្បីធ្វើ​ឯកជន​​​អង្គការ​នេះ​ ។ ឬ​​ ប្រហែល​ វា​ត្រឹមត្រូវជាង​ក្នុង​ការនិយាយ​ថា ​វា​កំពុង​ព្យាយាម​អនុវត្ត​ការ​វាយ​ឆ្មក់​ចូល​កាន់កាប់ OSCE ​ដើម្បី​​ទាញ​មក​គ្រប់គ្រង​​​វេទិកា​ចុង​ក្រោយ​នេះ​សម្រាប់​កិច្ច​សន្ទនា​ក្នុង​តំបន់»៕

វីដេអូ៖