
បាតុករប៉ះទង្គិចជាមួយប៉ូលិសនៅរោងចក្រផលិតឧបករណ៍ប្រឆាំង COVID-19 ក្នុងប្រទេសចិន កាលពីថ្ងៃសៅរ៍ ទី ៧ មករា។
ក្រុមអ្នកតវ៉ាបានប៉ះទង្គិចជាមួយប៉ូលិសនៅភាគកណ្តាលប្រទេសចិន អំឡុងពេលមនុស្សរាប់រយនាក់នៅរោងចក្រផលិតឧបករណ៍ប្រឆាំងមេរោគ COVID-19 បានចេញធ្វើបាតុកម្មកាលពីថ្ងៃសៅរ៍ ទី ៧ មករា។
ប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញវីដេអូជាច្រើនពីបាតុកម្មមួយនេះ។
អ្នកប្រើប្រាស់បណ្ដាញសង្គមបាននិយាយថា ការតវ៉ានេះទាក់ទងនឹងបញ្ហាប្រាក់ឈ្នួល និងប្រឆាំងជំទាស់ករណីបញ្ឈប់បុគ្គលិកជាច្រើននាក់ដោយក្រុមហ៊ុនផលិតZybioនៅកណ្តាលក្រុង Chongqing ។
ស្ថាប័នព័ត៌មានរ៉យទ័រមិនអាចទទួលបានការអត្ថាធិប្បាយភ្លាមៗពី Zybio បានទេ ប៉ុន្តែពួកគេអះអាងថាបានផ្ទៀងផ្ទាត់តាមរយៈទីតាំងភូមិសាស្ត្ររកឃើញថា វីដេអូមួយចំនួនត្រូវបានថតនៅរោងចក្ររបស់ក្រុមហ៊ុនក្នុងទីក្រុង Chongqing ។
វីដេអូមួយបានបង្ហាញពីយកផ្លាកសញ្ញាចរាចរណ៍ទៅគប់ដាក់ប៉ូលិ សខណៈដែលប៉ូលិសដែលកាន់ខែលការពារកុប
កម្ម។
វីដេអូផ្សេងទៀតដែលត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Twitter និង Douyin បានបង្ហាញអ្នកតវ៉ារាប់សិបនាក់បានស្រែកថា «សងប្រាក់យើងវិញ»។
មនុស្សម្នាក់ដែលបានឆ្លើយការហៅទូរស័ព្ទនៅទីស្នាក់ការកណ្តាលរបស់ Zybio បានបដិសេធមិនធ្វើអត្ថាធិប្បាយកាលពីថ្ងៃអាទិត្យ។
ការតវ៉ានេះមិនមែនជារឿងកម្រទេនៅក្នុងប្រទេសចិនទេ ខណៈដែលបាតុកម្មផ្សេងធ្លាប់បានកើតឡើងជាញឹកញាប់ណាស់ដែរ ដូចជាករណីបាតុកម្មជុំវិញបញ្ហាដូចជាការឆបោកផ្នែកហិរញ្ញវត្ថុ ឬវិវាទការងារជាដើម។
ទោះជាយ៉ាងណាក្ដីអាជ្ញាធរចិន មានការប្រុងប្រយ័ត្នខ្ពស់បន្ទាប់ពីការតវ៉ាជាបន្តបន្ទាប់បានផ្ទុះឡើងកាលពីចុងឆ្នាំមុន រួមទាំងភាពចលាចលដ៏ធំរបស់កម្មករនៅរោងរបស់ក្រុមហ៊ុន Foxconn ដែលជាអ្នកផ្គត់ផ្គង់ Apple នៅប្រទេសចិន និងការតវ៉ានៅក្នុងទីក្រុងនានានិងសាកលវិទ្យាល័យធំៗនៅតំបន់មួយចំនួននៃប្រទេសចិនប្រឆាំងនឹងវិធានការរឹតបន្តឹងដើម្បីការពារជំងឺកូវី ១៩ នោះ៕