
រូបតំណាង។ រូបថត AFP
ទីភ្នាក់ងារស៊ើបអង្កេតសហ ព័ន្ធ (FBI) បាននិយាយ កាលពីថ្ងៃទី ២៣ ខែមករា ថា ក្រុមហ៊ែកឃើរ ២ ក្រុម ដែលមានទំនាក់ទំនងជាមួយកូរ៉េ ខាងជើង គឺជាអ្នកនៅពីក្រោយការលួចប្រាក់ចំនួន ១០០ លានដុល្លារពីក្រុមហ៊ុនគ្រីបតូអាមេរិក Harmony កាលពីខែមិថុនា ឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
FBI បានអះអាងក្នុងសេចក្ដី ថ្លែងការណ៍ថា នៅថ្ងៃទី ១៣ ខែមករា ក្រុមទាំង ២ ដែលរួមមាន Lazarus Group និង APT38 បានប្រើប្រាស់ប្រព័ន្ធឯកជនភាពមួយឈ្មោះ Railgun ក្នុងប្រព័ន្ធគ្រីបតូ Ether eum ដើម្បីលាងប្រាក់ប្រមាណ ជាង ៦០ លានដុល្លារ ដែលត្រូវលួចយកទៅក្នុងអំឡុងប្រតិបត្តិការលួចនៅខែមិថុនា។ ទីភ្នាក់ងារដដែលបានបន្ថែមថា ក្រុមហ៊ែកឃើរបានបង្កកប្រាក់មួយចំនួនដែលបានលួចដោយមានការសម្របសម្រួលជាមួយអ្នកផ្តល់សេវាទ្រព្យសកម្មនិម្មិតមួយចំនួន ហើយបំប្លែងទៅជាប្រាក់ប៊ីតខញ។
FBI បានគូសបញ្ជាក់ផងដែរថា សកម្មភាពនៃការលួច និងការលាងលុយរបស់កូរ៉េ ខាងជើង ធ្វើឡើងដើម្បីបម្រើឱ្យកម្មវិធីមីស៊ីលផ្លោង និងអាវុធប្រល័យលោករបស់ខ្លួន។
គួររំឭកថា កាលពីខែមិថុនាឆ្នាំមុនក្រុមហ៊ុន Harmony ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រនីញ៉ា បានអះអាងថា ការវាយប្រហារតាមអ៊ីនធឺណិត បានធ្វើឡើងលើប្រព័ន្ធផ្ទេរប្រាក់គ្រីបតូ Horizon Bridge របស់ខ្លួន។ រ៉យទ័រធ្លាប់បានរាយការណ៍ពីខែមិថុនា ដោយស្រង់សម្ដីប្រភពពីក្រុមហ៊ុនស៊ើបអង្កេតថា ការវាយប្រហារនេះមានប្រភពពីអ្នកហែ៊កឃើរកូរ៉េខាងជើង។
គួរបញ្ជាក់ផងដែរថា Lazarus គឺជាក្រុមធ្វើប្រតិបត្តិការហ៊ែកដ៏ល្បីមួយ ដែលត្រូវបានគេរាយការណ៍ថា មានទំនាក់ទំនងក្នុងការកេងប្រវ័ញ្ចសំ ខាន់ៗជាច្រើន នៅក្នុងឧស្សា ហកម្មគ្រីបតូ ហើយត្រូវបានគេចោទប្រកាន់ថា បាននៅពី ក្រោយការលួចយកប្រាក់ ៦០០ លានដុល្លារ ក្នុងប្រព័ន្ធផ្ទេរប្រាក់គ្រីបតូ Ronin Bridge កាលពីខែមីនា ឆ្នាំមុន៕
វីដេអូ៖