កាលពីដើមខែ មករា ទូក ១ គ្រឿងដឹក​​ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា ​១៨៥ ​នាក់​ បាន​អណ្តែត​តែល​តោនៅ​ឆ្នេរ​សមុទ្រ​នៃខេត្ត​ Aceh ​នៃ ប្រទេស​ឥណ្ឌូ​នេស៊ី​។ ពួកគេ​បាន​ចំណាយ​ពេល​ជាច្រើន​សប្តាហ៍​នៅ​ សមុទ្រ​ក្នុង​ស្ថានភាព​អស់សង្ឃឹម ​ដោយបាន​ភៀសខ្លួន​ចេញ​ពីជំរុំ​មា​នមនុស្ស​ច្រើន​កកកុញ​ និង​ចង្អៀត​ក្នុង​ប្រទេស​បង់ក្លាដែស ដើម្បី​ស្វែងរក​ជីវិត​មួយ​ប្រសើរ​ជាង​មុន​ ដែល​ជាង​ពាក់​កណ្តាល​នៃ​ពួកគេ គឺ​ជា​ស្ត្រី និង​កុមារ​។

គួរ​ឱ្យ​ស្តាយ​ណាស់​ ពួកគេ​នៅ​ឆ្ងាយក​ណ្តោច​កណ្តែង​។​ ចាប់តាំង​ពីខែ​វិច្ឆិកា​ ឆ្នាំមុន​មក​ មាន​ទូក​យ៉ាង​តិច ​៣​ គ្រឿង​ គ្រឿងទៀត​ បាន​ចូល​ចត​នៅ​ឆ្នេរ​សមុទ្រ​ខេ​ត្ត​ Aceh បន្ទាប់​ពីការ​ធ្វើ​ដំណើរ​ដ៏​គ្រោះថ្នាក់​ស្រដៀង​គ្នានេះ​ ដោយ​ដឹកជន​ភៀស​ខ្លួន​រាប់​រយនាក់ ហើយ មនុស្ស​យ៉ាង​តិច​ ២០​ នាក់ បាន​ស្លាប់​នៅ​សមុទ្រ​។ យោង​តាម​ឧត្តមស្នងការ​ UN ទទួល​បន្ទុក​ជន​ភៀសខ្លួន (UNHCR) ជន​ជាតិរ៉ូហ៊ីង​យ៉ា​រាប់ពាន់​នាក់​ ក្នុង​នោះ​មាន​ស្ត្រី និង​កុមារ​ បាន​បែរ​ទៅរក​ការ​ធ្វើដំណើរ​តាម​ទូកដ៏​គ្រោះថ្នាក់ នៅ​ឆ្នាំ ​២០២២​។

នៅទីក្រុង Aceh ជា​ញឹកញាប់​អ្នក​នេសាទ​ក្នុង​ស្រុក ​ត្រូវ​បាន​ជំរុញ​ដោយ​ការ​អាណិត​អាសូរ​ចំពោះ​​ជនភៀសខ្លួ​ន​ដែល​អស់សង្ឃឹម​ដែលបាន​យកវាមក​លើខ្លួន​ពួកគេ​ដើម្បី​ជួយ​សង្គ្រោះទូក​ដែល​ជាប់​តែល​តោល​ ​នៅ​ក្នុង​សមុទ្រ Andaman​។

ក្នុងនាមជា​ជនជា​តិរ៉ូ​ហ៊ីងយ៉ា​ម្នាក់​ដែលបា​ន​ធ្វើ​យុទ្ធនាការ ​ដើម្បី​បញ្ចប់​អំពើ​ប្រល័យ​ ពូជសាសន៍​ប្រឆាំង​នឹង​ប្រជាជន​របស់​យើង​ស្ទើរតែ​ពេញ ១ ជីវិត​របស់ខ្ញុំទៅ​ហើ​យ​។

នៅពេល​ជាមួយគ្នា​នោះ ​វាគឺ​ជា​រឿងគួ​រឱ្យស្តាយ​នណាស់ដែល​ប្រជាជន​សាមញ្ញ ​ត្រូវ​បោះ​ជំហាន​ចូល​ធ្វើ​អ្វីដែល​រដ្ឋាភិ បាល​ក្នុង​តំបន់​ ត្រូវ​​ធ្វើ​នោះ។ ចាប់​ពី​ប្រទេសឥ​ណ្ឌា ​រហូតដល់​ឥណ្ឌូនេស៊ី ​ប្រទេស​ជា​ច្រើននៅខាង​ត្បូង​ និងអា​ស៊ីអាគ្នេយ៍ជាច្រើ​ន​ឆ្នាំហើយ​ មិនអើពើចំ​ពោះ​​ជនជាតិ​រូហ៊ី​ងយ៉ាតាមទូ​ក​នោះ​ទេ ​​​ដោយ​បា​នបដិសេធមិន​ផ្តល់ឱកាស​​​ដើម្បីចូល​ច​ត​នៅ​​ឆ្នេរ​​របស់ពួកគេ​ទេ និង​បាន​ជំ​រុញ​ឱ្យ​​ទូកទាំង​នោះ​​ត្រឡប់​ទៅ​សមុទ្រ​វិញ។

​​​​

នេះ គឺខុសច្បាប់ ​ជា​ការរំលោភ​គោលការណ៍​មិន​ឱ្យ​ជន​ភៀសខ្លួន​វិល​ត្រឡប់​ដោយ​បង្ខំ​នៅ​ក្រោម​ច្បាប់​ហាម​ប្រទេស​នានា​ពី​ការ​បញ្ជូន​ប្រជាជន​ត្រឡប់​ទៅ​កន្លែង​ដែល​ប្រឈម​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស។ ​វា​គឺ​អាកប្បកិរិយា​ប្រាស់​ចាក​សីលធម៌​ ហើយ​បណ្តា​ប្រទេស​ក្នុងតំបន់​ត្រូវ​តែ​ប្តូរ​ទិសដៅ​ជា​បន្ទាន់ ​ដើម្បី​ទប់ស្កាត់​មនុស្ស​ពី​ស្លាប់​នៅ​សមុទ្រ។

ប្រជាជន​រ៉ូហ៊ីងយ៉ា​ ត្រូវ​បាន​ដឹក​តាម​ទូក​ពី​ប្រទេស​មីយ៉ាន់ម៉ា​ជា​ច្រើន​ឆ្នាំ​ហើយ​ ដើម្បី​គេច​ចេញ​ពី​អំពើ​ប្រល័យ​ពូជ​សាសន៍​ដែល​យើង​កំពុង​ប្រឈម​នៅ​ក្នុង​រដ្ឋ​កំណើត​របស់​យើង​ គឺ​រដ្ឋ​រ៉ាក់ឃីន។​ កាល​ពី​ប៉ុន្មាន​ឆ្នាំ​ថ្មីៗនេះ ​ជន​ភៀស​ខ្លួន​មក​ពី​​បង់ក្លាដែស​បាន​ប្រថុយ​ជីវិត​របស់​ពួក​គេ​នឹង​កា​រធ្វើ​ដំណើរ​តាម​សមុទ្រ​ប្រកប​ដោយ​គ្រោះ​ថ្នាក់។ ​ជន​ភៀស​ខ្លួន​រ៉ូហ៊ីង​យ៉ា​​ជិត ​១​ លាន​នាក់​ រស់នៅ​ក្នុង​ជំរំ​នានា ​ក្នុង​ប្រទេស​បង់ក្លា​ដែស៕ ​