
លោកប្រធានាធិបតី រ៉េសិបតៃយីប អេរដូហ្គែន ថ្លែងក្នុងជំនួបនៅទីក្រុងអង់ការ៉ា កាលពីថ្ងៃទី១៨ មករា ឆ្នាំ២០២៣។ AFP
ទីក្រុងអង់ការ៉ា កាលពីថ្ងៃសៅរ៍ បានចេញការព្រមានធ្វើដំណើរសម្រាប់អាមេរិក និងអឺរ៉ុប ជាការបង្ហាញការសងសឹកចំពោះការព្រមានប្រហាក់ប្រហែលគ្នារបស់បណ្តាប្រទេសលោកខាងលិចសម្រាប់ប្រទេសតួកគី។
អាមេរិក និងប្រទេសអឺរ៉ុបធំៗ បានណែនាំពលរដ្ឋរបស់ពួកគេ មិនឱ្យចូលរួមព្រឹត្តិការណ៍ជួបជុំធំៗ និងចៀសវាងទៅកាន់កន្លែងទេសចរណ៍នានា នៅក្នុងប្រទេសតួកគី។
ការព្រមានរបស់ពួកគេ បានកើតឡើងក្នុងអំឡុងមានការកើនឡើងភាពតានតឹងការទូតទាក់ទងនឹងការបដិសេធរបស់តួកគីមិនអនុញ្ញាតស៊ុយអែត និងហ្វាំងឡង់ ចូលរួមប្លុកការពាររបស់ណាតូដឹកនាំដោយអាមេរិក។
ទីក្រុងអង់ការ៉ាកាលពីពេលថ្មីៗនេះ បានផ្ទុះកំហឹងដោយសារការតវ៉ាប្រឆាំងនឹងអ៊ិស្លាមដោយជនជ្រុលនិយមស្តាំនិ យមដែលត្រូវបានអនុញ្ញាតដុតគម្ពីរកូរ៉ាននៅខាងក្រៅស្ថានទូតតួកគី ក្នុងទីក្រុង Stockholm និង Copenhagen។
ទីប្រឹក្សាសម្រាប់ការធ្វើដំណើរទី១របស់ក្រសួងការបរទេសតួកគី បានព្រមានអំពីកម្រិតគ្រោះថ្នាក់នៃការមិនអត់ឱនឱ្យ និងការស្អប់នៅអឺរ៉ុប។
សេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយទៀត បានឱ្យដឹងថា កាលពីពេលថ្មីនេះ មានការវាយប្រហារដោយពាក្យសម្តី និងចិត្តសាស្ត្រប្រឆាំងនឹងជនបរទេស និងសកម្មភាពនៃការរើសអើងពូជសាសន៍ ត្រូវបានធ្វើឡើង នៅទូទាំងអាមេរិក។
ប្រទេសហ្វាំងឡង់ និងស៊ុយអែត បានផ្តាច់សម្ព័ន្ធភាពយោធាជាច្រើនទសវត្សរ៍ និងបានដាក់ពាក្យសុំចូលជាសមាជិកណាតូ ជាការឆ្លើយតបនិងការលុកលុយរបស់រុស្ស៊ី នៅប្រទេសអ៊ុយក្រែន។
កិច្ចប្រឹងប្រែង ដើម្បីចូលជាសមាជិកណាតូ ត្រូវតែត្រូវបានអនុម័តដោយសមាជិកទាំង៣០នៃសម្ព័ន្ធមិត្តនេះ។
ប្រទេសតួកគី និងហុងគ្រី គឺជាសមាជិកដែលមិនបានផ្តល់សច្ចាប័នពាក្យស្នើសុំចំនួន២ដោយការបោះឆ្នោតនៅក្នុងសភានោះទេ។
សភាហុងគ្រី ត្រូវបានរំពឹងថា នឹងអនុម័តពាក្យស្នើសុំចំនួន២ នៅខែក្រោយនេះ។
ប៉ុន្តែលោកប្រធានាធិបតីតួកគី រ៉េសិប តៃយីប អេរដូហ្គែន នឹងចូលរួមការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី១៤ ខែ ឧសភា ដោយលោកកំពុងខិតខំប្រឹងប្រែងធ្វើឱ្យមូលដ្ឋានអ្នកជាតិនិយមកាន់តែរឹងមាំឡើង៕
វីដេអូ៖