
ប្រធានាធិបតី Yoon Suk Yeol និងភរិយាលោកស្រី Kim Keon Hee មើល អោក រដ្ឋា ទាត់បាល់ នៅការិយាល័យប្រធានាធិបតី ក្នុងទីក្រុងសេអ៊ូល កាលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។ Yonhap
ការិយាល័យរបស់លោកបានឱ្យដឹងថា លោកប្រធានាធិបតី Yoon Suk Yeol និងស្រ្តីទី១ លោកស្រី Kim Keon Hee កាលពីថ្ងៃអង្គារ បានជួបជាមួយកុមារកម្ពុជាម្នាក់ ដែលបានទទួលការវះកាត់បេះដូង នៅទីក្រុងសេអ៊ូល។
ស្ត្រីទី១ បានជួបក្មេងប្រុសអាយុ ១៤ ឆ្នាំ ឈ្មោះ អោក រដ្ឋា ក្នុងទីក្រុងភ្នំពេញ កាលពីខែវិច្ឆិកា ឆ្នាំ ២០២២ ខណៈដែលលោកស្រីអមដំណើរលោកប្រធានាធិបតី ពេលបំពេញទស្សនកិច្ចផ្លូវការមួយ។
ក្មេងប្រុសនេះ មានជំងឺបេះដូងតាំងពីកំណើត។ គេបានទទួលការវះកាត់នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Asan Medical Center ក្នុងទីក្រុងសេអ៊ូល ក្នុងខែធ្នូ។
លោក Yoon និងលោកស្រី Kim បានជូនពរដល់ក្មេងប្រុសរូបនេះឱ្យឆាប់ជាសះស្បើយពីក្នុងអំឡុងជំនួបនៅការិយា ល័យប្រធានាធិបតី ក្នុងសង្កាត់ Yongsan នៃទីក្រុងសេអ៊ូល។
ការិយាល័យប្រធានាធិបតីបាននិយាយថា លោក Yoon បានជូនរដ្ឋានូវបាល់ទាត់ ១ ជាកាដូ ដោយបានរំឭកថា រដ្ឋាមិនធ្លាប់លេងកីឡាទេ។
ជាថ្នូរនឹងកាដូនោះដែរ រដ្ឋាបានបង្ហាញប័ណ្ណថ្លែងអំណរគុណដែលមានការតុបតែងដោយផ្កា។
មន្ត្រីជាច្រើនរូបមកពីមន្ទីរពេទ្យនិងក្រុមហ៊ុនអាកាសចរណ៍ Korean Air ដែលបានគាំទ្រការធ្វើដំណើររបស់រដ្ឋាទៅកាន់ទីក្រុងសេអ៊ូល ក៏ត្រូវបានអញ្ជើញឱ្យចូលរួមព្រឹត្តិការណ៍នេះផងដែរ។
រដ្ឋាបានទទួលការវះកាត់បេះក្នុងឆ្នាំ ២០១៨ ប៉ុន្តែមិនមានលទ្ធភាពធ្វើការវះកាត់បន្តទៀត ដោយសារផលលំបាកសេដ្ឋកិច្ចគ្រួសារ។
ក្នុងអំឡុងដំណើរទស្សនកិច្ចនៅកម្ពុជា លោកស្រី Kim បានចុះទៅមើលមន្ទីរពេទ្យមួយ និងផ្ទះរបស់រដ្ឋា និងបានពិភាក្សារកមធ្យោបាយ ដើម្បីផ្តល់ការព្យាបាលដល់រូបគេ៕

