
លោក រ៉េសិបតៃយីប អេរដូហ្គែន ថ្លែងក្នុងជំនួប១នាពេលកន្លងទៅ។ AFP
សម្ព័ន្ធមិត្តនៃគណបក្សប្រឆាំងនៅប្រទេសតួកគី បានសន្យាកាត់បន្ថយអំណាចរបស់ប្រធានាធិបតី ប្រសិនបើខ្លួនដណ្តើមការគ្រប់គ្រងពីលោកប្រធានាធិបតី រ៉េសិប តៃយីប អេរដូហ្គែន និងគណបក្ស AK របស់គាត់ក្នុងការបោះ ឆ្នោតប្រធានាធិបតី និងសភា កាលពីខែឧសភា ដែលត្រូវបានគេមើលឃើញជាទូទៅថា ជាការបោះឆ្នោតដ៏សំខាន់នៅក្នុងប្រទេសនេះ ជាច្រើនទសវត្សរ៍។
នៅក្នុងពិធីមួយក្នុងទីក្រុងអង់ការ៉ាកាលពីថ្ងៃចន្ទ គណបក្សចំនួន ៦ បានបង្ហាញកម្មវិធិមាន ២៤០ ទំព័រ ២ ៣០០ ចំណុចសម្រាប់អនាគត ក្រោយការបោះឆ្នោតនៅតួកគី ដោយបានសន្យាថា នឹងតែងតាំងបេក្ខជនរួមម្នាក់ឱ្យប្រកួតប្រជែងជាមួយលោកអេរដូហ្គែនត្រឹមថ្ងៃទី ១៣ ខែកុម្ភៈ។
សម្ព័ន្ធជាតិ ដែលត្រូវបានគេស្គាល់ផងដែរថាជា ក្រុមគណបក្សចំនួន ៦ បានសន្យាថា នឹងផ្លាស់ប្តូរ វិធានការដែលអនុវត្តដោយលោកអេរដូហ្គែន និងសម្ព័ន្ធមិត្តរបស់គាត់ ដែលខ្លួនបាននិយាយថា បាននាំប្រទេសឆ្ពោះទៅរក «ការគ្រប់គ្រងដោយមនុស្សម្នាក់»។ ពួកគេបាន ដាក់បញ្ចូលប្រព័ន្ធប្រធានាធិបតីនៅក្នុងការបោះឆ្នោតប្រជាមតិឆ្នាំ ២០១៧ ដែលបានលុបចោលការិយាល័យនាយករដ្ឋមន្ត្រី ដោយប្រមូលផ្តុំអំណាចកាន់តែច្រើននៅក្នុងដៃរបស់ប្រធានាធិបតី និងការបង្ក្រាបលើការមិនពេញចិត្ត បន្ទាប់ពីរដ្ឋប្រហារឆ្នាំ ២០១៦ បរាជ័យ។
ការសន្យាការកែទម្រង់ រាប់បញ្ចូលការកំណត់ការកាន់តំណែងរបស់ប្រធានាធិបតី ១ អាណត្តិ ៧ ឆ្នាំ ដោយធ្វើឱ្យនាយករដ្ឋ មន្ត្រីថ្មីទទួលខុសត្រូវចំពោះសមាជិកសភា។
ការកែប្រែរដ្ឋធម្មនុញ្ញ ត្រូវតែអនុម័តដោយសំឡេងឆ្នោត ៤០០ សំឡេង នៅក្នុងសភាមាន ៦០០ អាសនៈ ឬ ដាក់ឱ្យមានការបោះឆ្នោតជាតិ ប្រសិនបើគណបក្សប្រឆាំងអាចទទួលបានសំឡេងគាំទ្រ ៣៦០សំឡេង។
កម្មវិធីនោះបានឱ្យដឹងថា៖ «យើងនឹងផ្លាស់ប្តូរទៅរកប្រព័ន្ធសភារឹងមាំ»។ «យើងនឹងបញ្ចប់អំណាចប្រធានាធិបតី ដើម្បីចេញក្រិត្យ»។
កម្មវិធីនេះ ត្រូវបានប្រកាសក្រោយពីកិច្ចប្រជុំជាច្រើនខែរបស់ក្រុមបក្សប្រឆាំង មានគណបក្សប្រជាជនសាធារណរដ្ឋ (CHP) គណបក្សល្អ គណបក្សផាសុខភាព គណបក្សប្រជាធិបតេយ្យ គណបក្សប្រជាធិបតេយ្យ និងជឿនលឿន និងគណបក្សអនាគត។
គណបក្សប្រជាធិបតេ្យរបស់ប្រជាជនគាំទ្រឃើដ ដែលជាគណបក្សប្រឆាំងធំបំផុតទី២ បន្ទាប់ពីគណបក្ស CHP ត្រូវបានដកចេញ ពីសម្ព័ន្ធភាព។ គណបក្សនោះប្រឈមនឹងការបិទ ក្រោយពីការបង្ក្រាបរបស់រដ្ឋាភិបាលចំពោះការទាក់ទងនឹងក្រុមប្រដាប់អាវុធឃើដនៅក្រៅច្បាប់។
ការស្ទង់មតិដំបូងបានចង្អុលបង្ហាញពីការបោះឆ្នោតដ៏តឹងតែងនៅថ្ងៃទី ១៤ ខែឧសភា ទោះបីជាអ្នកគាំទ្រគណបក្ស ប្រឆាំងមួយចំនួន មិនពេញចិត្ត នឹងការបដិសេធរបស់សម្ព័ន្ធភាព ក្នុងការតែងតាំងបេក្ខជនម្នាក់ ឱ្យប្រជែងជាមួយលោក អេរដូហ្គែន ដែលគ្រប់គ្រងអស់រយៈពេល ២០ ឆ្នាំដំបូង ជានាយករដ្ឋមន្ត្រី បន្ទាប់មកជាប្រធានាធិបតី ចាប់ផ្តើមនៅក្នុងឆ្នាំ ២០១៤។
ក្រុមអ្នកប្រឆាំងបានព្យាយាមធ្វើឱ្យមានភាពច្របូកច្របល់ជាមួយអ្នកបោះឆ្នោត នៅពេលដែលប្រទេសតួកគី គីឆ្លងកាត់អស្ថិរភាពសេដ្ឋកិច្ច និងអតិផរណាដែលកំពុងកើនឡើង។ ផ្ទុយទៅវិញ លោកប្រធានាធិបតី បានស្វែងរកការបោះឆ្នោតតាមរយៈការបង្កើនការចំណាយ រួមទាំងការដំឡើងប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍ចូលនិវត្តន៍។
គណបក្សប្រឆាំងសន្យាថា នឹងបង្រ្កាបអំពើពុករលួយ និងស្ដារឡើងវិញនូវភាពរឹងមាំនៃស្ថាប័នប្រពៃណីរបស់ប្រទេស តួកគី រួមទាំងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ខ្លួន បានទទួលនូវការអបអរសាទរដ៏ខ្លាំងបំផុតមួយចំនួនពីហ្វូងមនុស្សដែលបានប្រមូលផ្តុំសម្រាប់ពិធីកាលពីថ្ងៃចន្ទ។
គពបក្សទាំង ៦ បានសន្យាថា នឹងធ្វើឱ្យទូរទស្សន៍ជាតិ TRT របស់ប្រទេសតួកគី និងទីភ្នាក់ងារព័ត៌មានរដ្ឋ Anadolu គោរពតាម គោលការណ៍ឯករាជ្យ និងភាពមិនលម្អៀង៕