ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោក Josep Borrell បាននិយាយកាលពីថ្ងៃអាទិត្យថា ទីក្រុងប្រ៊ុច​សែល បានត្រៀមខ្លួនជាស្រេចក្នុងការដាក់ទណ្ឌកម្មថ្មីលើបេឡារុស​ ប្រសិនបើទីក្រុងមី​ស្កិ៍ទទួលយក​ ​អាវុធនុយក្លេអ៊ែររបស់រុស្ស៊ី។

លោក​បាន​សរសេរ​នៅលើ​ធ្វីធើរ​ថា៖«បេឡារុស​ដែល​ទទួល​យក​អាវុធ​នុយក្លេអ៊ែរ​របស់​រុស្ស៊ី​ នឹង​មាន​ន័យថា​ ការ​កើនឡើង និង​ការ​គម្រាម​កំហែង​ដោយ​គ្មាន​ការ​ទទួលខុស​ត្រូវ​ចំពោះ​សន្តិសុខ​អឺរ៉ុប។ ​បេឡារុស ​នៅតែ​អាច​បញ្ឈប់​វា​បាន ​វាគឺជា​ជម្រើស​របស់​ពួកគេ។​ EU ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការឆ្លើយ​តប​ជា​មួយ​នឹង​ការ​ដាក់​ទណ្ឌកម្ម​បន្ថែមទៀត​។

លោក​ប្រធានា​ធិបតី​រុស្ស៊ី ​វ្ល៉ាឌីមៀរ ​ពូទីន​ បាន​ប្រកាស​កាលពី​ថ្ងៃ​សៅរ៍​ថា ប្រទេស​របស់​លោក​ នឹង​ដាក់ទីតាំង​អាវុធ​នុយ​ក្លេអ៊ែរ​យុទ្ធសាស្ត្រ​ នៅក្នុង​ប្រទេស​បេឡារុស។

លោក ពូទីន បាន​និយាយថា ការ​ដាក់​ពង្រាយនេះ​ គឺ​ស្រដៀង​ទៅនឹង​ការផ្លាស់ប្តូរ​របស់​​អាមេរិក​ដែល​រក្សា​ទុក​អាវុធ​បែបនេះ​នៅ​ក្នុង​មូលដ្ឋាន​នៅទូទាំង​ប្រទេស​បែល​ហ្ស៊ិក អាល្លឺម៉ង់ អុីតាលី ​ហូឡង់ និង​តួកគី ដែល​ជា​សម្ព័ន្ធមិត្ត​លោក​ខាងលិច​ដែល​ស្រដៀង​គ្នា​ហៅថា «ការ​បំភាន់​ភ្នែក​»។

ដោយ​មាន​ការ​ភ័យខ្លាច​សង្គ្រាម​នុយក្លេអ៊ែរ​កើនឡើង ចាប់តាំង​ពី​ការ​លុកលុយ​មក អ្នក​ជំនាញជឿថា ការ​វាយ ប្រហារ​ណាមួយ​របស់រុស្ស៊ីទំនង​ជា​ពាក់ព័ន្ធ​នឹង​អាវុធ​សមរភូមិ​ខ្នាតតូច ដែល​ហៅថា «យុទ្ធសាស្ត្រ»​ផ្ទុយពី «យុទ្ធ សាស្ត្រ»​អាវុធ​នុយ​ក្លេអ៊ែរ​រយៈចម្ងាយ​ឆ្ងាយ​ដែល​មាន​ថាមពល​ខ្លាំង។

ក្រសួង​ការបរទេស​អ៊ុយក្រែន​ បាន​ចោទ​រុស្ស៊ី​ថា​ បាន​បំពាន​កាតព្វកិច្ច​របស់​ខ្លួន ​និង​បាន​បំផ្លាញ«ស្ថាបត្យកម្ម​រំសាយ​អាវុធ​នុយក្លេអ៊ែរ និង​ប្រព័ន្ធ​សន្តិសុខ​អន្តរជាតិ​ជា​ទូទៅ​»។

ក្រសួង​នេះ បានអំពាវនាវ​ឱ្យ​សមាជិក​ទាំងអស់​នៃ​សហគមន៍​អន្តរជាតិ​បង្ហាញ​ដល់​របបពូទីន​នូវ​ភាព​មិន​អាច​ទទួល​យក​បាន​យ៉ាង​ជាក់លាក់​នៃ​ការ​បង្កហេតុ​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់ខ្លួន​។

នៅក្នុង​បទសម្ភាសន៍​ដែល​បាន​ចាក់ផ្សាយ​កាលពី​ថ្ងៃ​សៅរ៍ លោក ពូទីន បាន​និយាយថា ការ​ផ្លាស់ប្តូរ​ដើម្បី​ដាក់ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​ទៅកាន់​ប្រទេស​បេឡារុស​ គឺ«គ្មាន​អ្វី​ចម្លែក​នោះ​ទេ​»៕