
រដ្ឋមន្រ្តីប្រចាំនាយកដ្ឋានច្បាប់ និងកំណែទម្រង់ស្ថាប័ននៃប្រទេសម៉ាឡេស៊ី លោកស្រី Azalina Othman Said កាលពីថ្ងៃទី២៧ ខែមីនា បានដាក់ចេញនូវសេចក្តីព្រាងច្បាប់មួយទៅកាន់សភាជាន់ទាប ដើម្បីលុបបំបាត់ទោសប្រហារជីវិតជាចាំបាច់ ឱ្យកែប្រែទៅជាការដាក់ពន្ធនាគារអស់មួយជីវិតវិញ។
រដ្ឋមន្រ្តីប្រចាំនាយកដ្ឋានច្បាប់ និងកំណែទម្រង់ស្ថាប័ននៃប្រទេសម៉ាឡេស៊ី លោកស្រី Azalina Othman Said កាលពីថ្ងៃទី២៧ ខែមីនា បានដាក់ចេញនូវសេចក្តីព្រាងច្បាប់មួយទៅកាន់សភាជាន់ទាប ដើម្បីលុបបំបាត់ទោសប្រហារជីវិតជាចាំបាច់ ឱ្យកែប្រែទៅជាការដាក់ពន្ធនាគារអស់មួយជីវិតវិញ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់លោកស្រី Azalina បានឱ្យដឹងថា ការលុបបំបាត់ច្បាប់កាត់ទោសនេះ គឺជាការផ្តួចផ្តើមមួយដែលត្រូវបានស្រាវជ្រាវ សិក្សា និងពិចារណាដោយរដ្ឋាភិបាលចាប់តាំងពីឆ្នាំ ២០១២។
លោកស្រីបានលើកឡើងថា ការលុបបំបាត់នេះ មានគោលបំណងឱ្យតម្លៃ និងគោរពអាយុជីវិតរបស់បុគ្គលគ្រប់រូប ខណៈពេលដែលធានាបាននូវយុត្តិធម៌ និងយុត្តិធម៌សម្រាប់ភាគីទាំងអស់ រួមទាំងជនរងគ្រោះដោយឃាតកម្មជនរងគ្រោះនៃការជួញដូរគ្រឿងញៀនក៏ដូចជាក្រុមគ្រួសារនៃជនរងគ្រោះទាំងនេះ»។
លោកស្រីបានបន្តទៀតថា ៖ «គោលនយោបាយដែលបានស្នើឡើងនេះគឺជាផ្លូវកណ្តាលមួយដើម្បីធានាថាយុត្តិធម៌ត្រូវបានរក្សាសម្រាប់ទាំងអស់គ្នា"។
យោងសេចក្តីព្រាងច្បាប់ដែលបានដាក់ចេញនោះ គឺចង់ជំនួសការកាត់ទោសប្រហារជីវិតជាកាតព្វកិច្ចដោយប្តូរមកជាប់ពន្ធនាគារពី ៣០ ទៅ ៤០ ឆ្នាំក៏ដូចជាការកាត់ទោសពី ៦ ទៅ ១២ ដងអាស្រ័យលើបទល្មើស។
លោក Bernama អតីតនាយករដ្ឋមន្ត្រី Ismail Sabri Yaakob បាននិយាយថា ៖«មនុស្សគ្រប់គ្នាសមនឹងទទួលបានឱកាសទីពីរ»។ ទោះជាយ៉ាងណាក្តី ការកាត់ទោសប្រហារជីវិតនៅតែអាចបន្តដោយផ្អែកលើការសម្រេចចិត្តរបស់តុលាការ។
គួរបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ២០២២ រដ្ឋាភិបាលម៉ាឡេស៊ី ធ្លាប់បានប្រកាសថា ខ្លួនបានសម្រេចចិត្តលុបចោលការកាត់ទោសប្រហារជីវិតជាកាតព្វកិច្ច ដែលជាផ្នែកមួយនៃការសន្យារបស់ខ្លួនក្នុងការលុបចោលពីការប្រើប្រាស់ទោសប្រហារជីវិតជាអន្តរជាតិ។
សព្វថ្ងៃនេះនៅប្រទេសម៉ាឡេស៊ី ឧក្រិដ្ឋកម្មចំនួន ១១ ដែលបានចារនៅក្នុងប្រព័ន្ធតុលាការ រួមមានឃាតកម្ម ការជួញដូរគ្រឿងញៀន អំពើភេរវកម្ម ការចាប់ជំរិត និងការកាន់កាប់កាំភ្លើង ត្រូវបានអនុវត្តដោយការផ្តន្ទាទោសប្រហារជីវិត៕