គណបក្ស​ចលនា​ឆ្ពោះទៅមុខ (MFP) និង​គណបក្ស​​ភឿ​ថៃ នឹង​បង្ហាញ​ការខ្វែង​​គំនិត​របស់​ពួកគេ​លើ​តំណែងប្រធានសភា ជា​មុខតំណែង​ដែល​គណបក្ស​ទាំង​ ២​ មាន​គោលបំណង​បំពេញ​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ដៃគូ​អនាគត​ទាំង​​ ៨ នៅ​ថ្ងៃ​អង្គារ​។​

​ជម្លោះ​ទៅលើ​អ្នក​ដែល​គួរ​ទទួលបាន​តំណែង​ប្រធាន​សភា បាន​ផ្ទុះឡើង​ជាច្រើន​ថ្ងៃ​នៅក្នុង​ការសម្ភាស និង​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដែល​ជំរុញ​ឱ្យ​មេដឹកនាំ MFP និង​បេក្ខជន​នាយករដ្ឋមន្ត្រី លោក Pita Limjaroenrat ចេញមក​អំពាវនាវ​កាលពី​ថ្ងៃ​សុក្រ ឱ្យ​ដៃគូ​ចម្រុះ​រក្សា​ការ​រួបរួម និង​ដោះស្រាយ​បញ្ហា​នៅក្នុងការ​ពិភាក្សា​។​

​លោក Chaithawat Tulaton អគ្គលេខាធិការ​បក្ស MFP ក្នុង​សមត្ថភាព​របស់គាត់​ជា អ្នកសម្របសម្រួល​គណ​បក្ស​ដែល​ធ្វើការ​លើ​ការបង្កើត​រដ្ឋា​ភិ​បាល​ចម្រុះ​ដែល​ដឹកនាំ​ដោយ MFP កាលពី​ថ្ងៃ​សៅរ៍ បាន​និយាយថា ការពិភាក្សា​នេះ ត្រូវបាន​គេ​រំពឹងថា នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​ ២ និង ​៣០​ រសៀល នៅក្នុង​កិច្ចប្រជុំ​នេះ​ដំបូង ក្នុង​គោលបំណង​ធ្វើជា​វេទិកា​សម្រាប់ភាគី​។ លោក​បាន​និយាយថា ដើម្បី​ពិភាក្សាថា​​ តើ​អ្នកណា​នឹង​អនុវត្ត​ផ្នែក​ខ្លះ​នៃ​អនុស្សរណៈ​នៃ​ការយោគយល់​ (MoU)​ ដែល​ត្រូវបាន​ចុះហត្ថលេខា​រួមគ្នា កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍ មុន​នោះ​។​

MoU ដែល​ត្រូវបាន​ចុះ​ហត្ថលេខា​ដោយ MFP និង​ដៃគូ​ចម្រុះ​របស់ខ្លួនកំណត់​នូវ​គោលនយោបាយ​ដែល​ពួកគេបាន​ព្រមព្រៀងគ្នា ដូច្នេះ​រដ្ឋា​ភិ​បាលអាចបង្កើត​បាន​។​

​លោក Chaithawat Tulaton បាន​និយាយថា ការ​​ពិភាក្សា​អំពី​ការបែងចែក​តំ​ណែ​ង​រដ្ឋមន្ត្រី​នៅ​គណៈ​រដ្ឋ​មន្ត្រី នឹង​ធ្វើតាម​កិច្ចប្រជុំ​នៅ​ថ្ងៃ​អង្គារ ដោយ​បន្ថែមថា រដ្ឋមន្ត្រី​មួយចំនួន​នៅក្នុង​កូតា MFP ក៏​នឹង​រួមបញ្ចូល​ផងដែរ​នូវ​អ្នក​ខាងក្រៅ​ដែល​ត្រូវបាន​គេ​ចាត់ទុកថា សមរម្យ​៕