The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - មន្ត្រី​៖ ការវាយប្រហារផ្លូវ​អាកាស​ បណ្តាល​ឱ្យ​មនុស្ស ២០ នាក់​រងរបួស នៅក្នុង​តំបន់​លំនៅ​ឋាន​នៃទី​ក្រុង​អ៊ុយ

មន្ត្រី​៖ ការវាយប្រហារផ្លូវ​អាកាស​ បណ្តាល​ឱ្យ​មនុស្ស ២០ នាក់​រងរបួស នៅក្នុង​តំបន់​លំនៅ​ឋាន​នៃទី​ក្រុង​អ៊ុយ

Content image - Phnom Penh Post
ក្រុមអ្នកជួយសង្គ្រោះដែលកំពុងធ្វើការលើគំនរបាក់បែកនៃអគារលំនៅឋាន​ដែលរងការខូចខាតពី​ការវាយប្រហារដោយមីស៊ីល​នៅជាយក្រុង Dnipro​កាលពី​ថ្ងៃទី​៣ ខែមិថុនា​។ AFP

មន្ត្រី​៖ ការវាយប្រហារផ្លូវ​អាកាស​ បណ្តាល​ឱ្យ​មនុស្ស ២០ នាក់​រងរបួស នៅក្នុង​តំបន់​លំនៅ​ឋាន​នៃទី​ក្រុង​អ៊ុយ

ការ​វាយប្រហារ​ផ្លូវ​អាកាស បាន​ត្រូវ​ចំ​សង្កាត់​លំនៅឋាន​មួយ​ក្នុង​ទី​ក្រុង Dnipro ភាគ​កណ្តាល​នៃ​ប្រទេស​អ៊ុយក្រែន កាល​ពីយប់​ថ្ងៃសៅរ៍ ដោយ​បាន​បណ្តាល​ឱ្យ​មនុស្ស​ចំនួន ២០​នាក់ រងរបួស ​និង​ក្មេង​៣នាក់ ​ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់ធ្ងរ​។

លោក​ប្រធានា​ធិបតី ​វ៉ុល​ឌីមៀរ​ ហ្សេ​លេន​ស្គី បាន​ស្តីបន្ទោស​រុស្ស៊ី​ចំពោះ​ការវាយ​ប្រហារ​ ដោយ​និយាយ​ថា មនុស្ស​កាន់​តែច្រើន បាន​ជាប់​នៅ​ក្រោម​បំណែក​យន្តហោះ​។​

ការ​វាយប្រ​ហារ​ផ្លូវ​អាកាស​របស់​រុស្សី​លើ​អ៊ុយក្រែន បាន​ផ្ទុះឡើងក្នុង​ប៉ុន្មាន​សប្តាហ៍ថ្មីៗ​នេះ ដូចជា​មាន​ការ​ញុះញង់​ក្នុង​ទិស​ដៅផ្ទុយ​។

ទីក្រុងកៀវ​ បាន​និយាយ​ជាច្រើន​ខែហើយ​ថា​ ខ្លួន​កំពុងរៀប​ចំ​សម្រាប់​ការ​វាយលុក​ទ្រង់ទ្រាយ​ ធំមួយ​ប្រឆាំង​នឹង​កងកម្លាំង​កាន់កាប់​របស់​ទីក្រុងម៉ូស្គូ ខណៈ​ដែល​ខ្លួន​មាន​ផែនការ​ ទាមទារ​យក​មកវិញនូ​វ​ទឹក​ដី​ដែល​បាត់បង់​ចាប់តាំង​ពី​ប្រទេស​រុស្ស៊ី​ បាន​លុកលុយ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០២២។

លោក​ប្រធានា​ធិបតី បាន​និយាយថា ​ការ​វាយប្រហារ​កាល​ពី​ថ្ងៃ​សៅរ៍ បាន​ប៉ះពាល់​ដល់​អគារ​លំនៅឋាន​ ចំនួន​២​។

លោក​ហ្សេលេនស្គី បាន​បង្ហោះនៅ​លើ​ហ្វេសប៊ុក​កាល​ពីថ្ងៃសៅរ៍​ថា៖«​ជនជាតិ​រុស្ស៊ី បាន​វាយ​ប្រហារ​ទីក្រុង​»។ «ការ​វាយប្រហារ​នោះ បាន​ត្រូវ​ចំ​ចន្លោះ​អគារ​លំនៅ​ឋាន​២​ជាន់។ ជា​អកុសល មាន​មនុស្ស​នៅ​ក្រោម​គំនរ​បាក់បែក»។

វីដេអូដែល​បង្ហោះ​ដោយ​ហ្សេ​លេន​ស្គី បាន​បង្ហាញពី​អ្នកជួយ​សង្គ្រោះ​ដែល​កំពុង​ស្វែងរក​អគារ​ដែល​ត្រូវ​បាន​បំផ្លាញ​។

លោក Serhiy Lysak អភិបាល​នៃ​តំបន់ Dnipropetrovsk បាន​និយាយថា៖«ក្មេង​ ៥​នាក់ ត្រូវ​បាន​រងរបួស​ដោយ​សត្រូវ​នៅក្នុង​សហគមន៍​ Pidhorodnenska។

ស្ថានភាព​ក្មេងប្រុស​ទាំង​៣ ​នាក់​ឥឡូវ ​ត្រូវបាន​គ្រូពេទ្យ​វាយ​តម្លៃ​ថា ​ធ្ងន់ធ្ងរ។​ពួកគេ​កំពុង​ស្ថិត​ក្នុង​បន្ទប់​វះកាត់»។

លោក​បាន​បន្ថែម​ថា​៖«​ចំនួន​អ្នក​រង​របួស​សរុប ​បាន​កើន​ឡើង​ដល់​ ២០​នាក់​ហើយ​ក្នុង​នោះ ១៧​នាក់ ​កំពុង​សម្រាក​ព្យាបាល ​នៅ​មន្ទីរ​ពេទ្យ​»។

នៅក្រោម​គំនរបាក់​បែក​នៃ​ផ្ទះ​មួយខ្នង អ្នក​ជួយ​សង្គ្រោះ​នៅតែ​បន្ត​ស្វែង​រក​មនុស្ស ប្រហែល​ជា​មាន​ក្មេង​នៅទីនោះ​។

អភិបាល​តំបន់ បាន​និយាយ​កាលពី​ថ្ងៃសៅរ៍​ផងដែរថា​ ការ​បាញ់ផ្លោង​របស់​អ៊ុយក្រែន​បាន​បណ្តាល​ឱ្យ​ ​មនុស្ស​២​ នាក់ស្លាប់​នៅក្នុ​ងតំ​បន់ Belgorod របស់​ប្រទេស​រុស្ស៊ី ​ជា​តំបន់​ព្រំដែន​ដែល​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​ការ​វាយ ប្រហារ​ម្តង​ហើយម្តង​ទៀត​ក្នុង​សប្តាហ៍នេះ​។

ភូមិ​នៅ​តាម​ព្រំដែន Belgorod ត្រូវ​រងការ​វាយ​ប្រហារ​ដោយ​ការបាញ់​ផ្លោង​មិនធ្លាប់​មាន​ពី​មុនមក ហើយ​ការ​ស្លាប់​ចុង​ក្រោយនេះ បាន​ធ្វើឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​កើន​ឡើង​ដល់​ ៧នាក់ ក្នុង​សប្តាហ៍​នេះ៕

អត្ថបទគួរចាប់អារម្មណ៍