ការិយាល័យ​របស់​លោក​បានឱ្យដឹង​ថា ​លោក​ឧត្តម​សេនីយ៍ ​Kim Seung-kyum ​នាយ​អគ្គសេ​នាធិការ​ចម្រុះ​កូរ៉េ​ខាងត្បូង (JCS) បាន​ជួបជា​មួយ​ឧត្តមសេនីយ៍​កំពូល​អាល្លឺម៉ង់​នៅទី​ក្រុងសេ​អ៊ូល នៅ​ពី​ថ្ងៃ​ចន្ទ​នេះ​ ដើម្បី​ពិភាក្សា​អំពី​សន្តិសុខ​ក្នុង​តំបន់ សង្គ្រាម​នៅ​អ៊ុយក្រែន និង​កិច្ច​សហ​ប្រតិបត្តិ​ការទ្វេភាគី​។

ក្នុង​អំឡុង​ពេល​នៃ​កិច្ចប្រជុំ​នៅ​ទីស្នាក់ការ​កណ្តាល​JCS លោក Kim និង​អគ្គអធិការ​អាល្លឺម៉ង់​នៃ​កងកម្លាំង​ប្រដាប់​អាវុធ លោក​ឧត្តមសេនីយ៍ ​​Carsten Breuer​ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​សង្គ្រាម​ដែល​អូស​បន្លាយ​ក្នុង​ប្រទេស​អ៊ុយក្រែន ហើយ​បាន​យល់​ព្រមចូល​រួម​កិច្ចខិត​ខំប្រឹងប្រែង ​ដើម្បី​ស្ថិរភាព​នៅ​អឺរ៉ុប​ និង​សន្តិភាព​ពិភព​លោក។​នេះ​បើ​យោង​តាម JCS​។

ពួកគេ​ក៏បាន​ឯកភាព​ថា ប្រទេស​ទាំង២​ គួរតែ​ពង្រីក​វិសាលភាព​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែម​ទៀត ដើម្បី​ស្ថិរភាពនៅ​ក្នុង​តំបន់​ឥណ្ឌូ-​ប៉ាស៊ីហ្វិក។

លោក Kim បានថ្លែង​អំណរគុណ​ចំពោះ​ប្រទេស​អាល្លឺម៉ង់ និង​សហគមន៍​អន្តរជាតិ ដោយ​និយាយថា ការ​អនុវត្ត «ការតាំងចិត្ត» របស់​ពួកគេ​លើការ​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង ​បាន​រួមចំណែក​ដល់​សន្តិភាព និងស្ថិរភាព​នៅលើ​ឧបទ្វីបកូរ៉េ។​ លោក​ក៏​បាន​ស្នើ​សុំ​បន្ត​គាំទ្រ​គោល​នយោបាយ​ក្រុង​សេអ៊ូល​ ដើម្បី​សន្តិភាព​។

JCS បាន​និយាយ​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ថា៖​«កិច្ចប្រជុំនេះ ​ត្រូវបានគេរំពឹង​ថា នឹង​ធ្វើឱ្យស៊ី​ជម្រៅ និង​ពង្រីក​ការផ្លាស់ប្តូរ និង​កិច្ចសហ​ប្រតិបត្តិការ​ផ្នែក​យោធា​រវាង​ ROK JCS និង​បុគ្គលិក​ការពារជាតិ​អាល្លឺម៉ង់»៕