សារព័ត៌មានរ៉​យ​ទ័​របាន​រាយការណ៍​ថា សមាជិកសភា​អឺរ៉ុប​មកពី​ក្រុម​នយោបាយ​ខ្លះ បាន​ព្រាង​នូវ​សេចក្តីស្នើច្បាប់​ដើម្បី​ព្យាយាម​សម្រេច​ឱ្យបាន​នូវ​អត្ថបទ​ច្បាប់​ដ៏​សំខាន់​មួយ​សម្រាប់់​សហភាព​អឺរ៉ុប​ដើម្បី​ការពារ​ធម្មជាតិ​ដែល សមាជិកសភា​អឺរ៉ុប​ភាគច្រើន​ព្យាយាម​រារាំង​។

​នៅ​ឆ្នាំ​​ ២០២២ សហភាព​អឺរ៉ុប​បានស្នើ​នូវ​វិធានការ​ដើម្បី​ដោះស្រាយ​ការធ្លាក់ចុះ​យ៉ាង​ឆាប់រហ័ស​នៃ​ប្រភេទ​សត្វ និង​សុខភាព​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​របស់​អឺរ៉ុប ប៉ុន្តែ​បាន​ប្រឈម​មុខ​នឹង​ការ​រុញច្រាន​ថយក្រោយ ផ្នែក​នយោបាយ រួមទាំង​ពី​ក្រុម​សមាជិកសភា​មកពី​គណបក្ស​ប្រជាជន​អឺរ៉ុប (EPP) ដែល​ប្រឆាំងនឹង​ច្បាប់​នេះ​។​

​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​សង្គ្រោះ​សំណើ​នេះ​មុន​ការបោះឆ្នោត​របស់​គណៈកម្មាធិកា​រ​សភា​នៅ​ថ្ងៃទី​ ១៥ ខែមិថុនា ខាងមុខនេះ ក្រុម​សមាជិកសភា​ផ្សេងទៀត រួមទាំង​អ្នក​សង្គមនិយម និង​អ្នក​ប្រជា​ធិបតេយ្យ និង​ក្រុម​បៃតង (Greens) បានរៀបចំ​ការ​សម្រុះសម្រួល ដើម្បី​ធានាថា​ច្បាប់​នេះ​ទទួល​ការគាំទ្រ​៕​