
កុមារីរងគ្រោះដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារការខ្វះជីវជាតិ និងជាតិស្ករក្នុងឈាម។ snipshot from ST
សមត្ថកិច្ចជប៉ុនបានឃាត់់ខ្លួនម្តាយជនជាតិជប៉ុនដែលសង្ស័យថា ដកហូតរបបអាហារពីកូនស្រី ដើម្បីឱ្យនាងមានជំងឺ ហើយទៅសម្រាកនៅមន្ទីរពេទ្យញឹកញាប់ ជាថ្នូរនឹងការទទួលបានការទូទាត់ពីក្រុមហ៊ុនធានារ៉ាប់រង។
សារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា ប៉ូលីសខេត្តអូសាកាបានចាប់ខ្លួនស្ត្រីម្នាក់ឈ្មោះ Kasumi Nawata អាយុ៣៤ឆ្នាំម្នាក់កាលពីថ្ងៃអង្គារដោយសង្ស័យថានាងបានដកហូតអាហារពីកូនស្រីអាយុ៩ឆ្នាំរបស់នាងហើយបណ្តាលឱ្យក្មេងស្រីនេះមានជំងឺត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្នុងគោលបំណងបោកប្រាស់លុយជំនួយ។
Kasumi Nawata ដែលជាកម្មករក្រៅម៉ោងនៅ Daito ខេត្តអូសាកា ត្រូវបានសង្ស័យថាបានក្លែងបន្លំ ដោយចោទប្រកាន់ថានាងបានដកហូតអាហារពីកូនស្រីរបស់គាត់ដែលជាសិស្សសាលាបឋមសិក្សាថ្នាក់ទី៣ ដែលធ្វើឱ្យក្មេងស្រីរងគ្រោះពីជាតិស្ករក្នុងឈាមក្នុងឈាម។
កូនស្រីបានសម្រាកនៅមន្ទីរពេទ្យចំនួន ៤៣ដងចាប់តាំងពីឆ្នាំ ២០១៨ ហើយ Nawata បានទទួលប្រាក់សរុបប្រហែល ៥,៧លានយ៉េន (ជិត៥ម៉ឺនដុល្លារ)ក្នុងអំឡុងពេលដែលជាការទូទាត់ជំនួយទៅវិញទៅមក និងអត្ថប្រយោជន៍ធានារ៉ាប់រង។
រ៉យទ័របន្ថែមថា ប៉ូលីសកំពុងស៊ើបអង្កេតករណីនេះ ដោយមានការសង្ស័យថា Nawata មានចេតនាមិនឱ្យកូនស្រីគាត់ហូបគ្រប់គ្រាន់ ហើយបានឱ្យនាងចូលមន្ទីរពេទ្យម្តងហើយម្តងទៀតក្នុងគោលបំណងយកលុយ៕