​ក្រោយ​ពីការ​ផ្លាស់ប្តូរ​ទីតាំង​ឃុំ​ខ្លួន​​ពីពន្ធនាគារ​​​ទៅកាន់​​ទីតាំងក្នុងផ្ទះ​គ្រប់គ្រង​ដោយរដ្ឋ​ ដែល​កាល​នោះ​​​មាន​ការសង្ស័យ​ថា របបយោធាមីយ៉ាន់ម៉ា​នឹង​ដោះលែង​លោកស្រី​ អ៊ុងសាន​ ស៊ូជី​ នៅក្នុង​ទីវា​ជាតិ។​

​យោង​តាម​ការ​​ផ្សាយ​របស់រ៉យទ័រ ដោយ​យោង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ និង​ប្រភពព័ត៌មាន​មួយ​ ដែល​បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គា​រថា អតីត​មេដឹកនាំ​មី​យ៉ាន់​ម៉ា​លោកស្រី អ៊ុង​សាន ស៊ូ​ជី ត្រូវបាន​លើកលែងទោស​ពីបទ​ល្មើស​ចំនួន​៥​ក្នុងចំណោម​បទល្មើស​ចំនួន ១៩​ដែល​លោកស្រី​ត្រូវបាន​កាត់ទោស និង​ជាប់ពន្ធនាគារ​សរុប​ចំនួន ៣៣ ​ឆ្នាំ ។

រ៉យទ័របានដក​ស្រង់​សម្តី​អ្នកនាំពាក្យ​របប​យោធា​លោក Zaw Min Tun ដែល​បាន​ប្រាប់ សារព័ត៌មាន Eleven Media Group ថា ការលើកលែងទោស​នឹង​មានន័យថា​កាត់បន្ថយ​ការជាប់​ពន្ធនាគារ​រយៈ​ពេល​ប្រាំមួយ​ឆ្នាំ​របស់​​លោកស្រី អ៊ុងសាន ស៊ូជី​។

លោកស្រិ អ៊ុងសាន ស៊ូជី ដែល​ជា​ម្ចាស់​ជ័យលាភី​ណូបែល​សន្តិភាព ​កាលពី​សប្តាហ៍​មុន ត្រូវ​​​បាន​ផ្លាស់ប្តូរ​ពី​ពន្ធនាគារ​ទៅ​ការឃុំខ្លួន​ក្នុងផ្ទះ​ក្នុង​រដ្ឋធានីណៃពីដោរ​​​ជាលើក​ដំបូង ចាប់​តាំងពី​ការ​ឃុំខ្លួន​ចាប់តាំងពី​យោធា​បាន​ដណ្តើម​អំណាច​ក្នុង​រដ្ឋប្រហារ​ កាល​ពីថ្ងៃទី​ ១ ខែ​កុម្ភៈ ​ឆ្នាំ ២០២១៕​