
អគ្គិភ័យបានឆាបឆេះរោងចក្រគ្រឿងសង្ហារឹមដ៏ធំមួយដែលមានឈ្មោះថា Siam House and Home ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ Lad Krabang ក្រុងបាងកក កាលពីថ្ងៃអាទិត្យ។
អគ្គិភ័យនេះបានឆាបឆេះ នៅវេលាម៉ោងប្រហែល ៤ រសៀលដោយចាប់ផ្តើមឆាបឆេះ ចេញពីឃ្លាំងស្តុកទំនិញក្រោមដីចំនួន២ ហើយបានរាលដាលឆាបឆេះយ៉ាងលឿន ដោយបង្កជាផ្សែងពុលយ៉ាងក្រាស់ ដែលបានប៉ះពាល់ដល់ប្រជាជនក្បែរនោះ។
អ្នកពន្លត់អគ្គិភ័យជាង ១០០នាក់ រួមជាមួយនឹងរថយន្តពន្លត់អគ្គិភ័យ រាប់រយគ្រឿង ត្រូវបានដាក់ពង្រាយដើម្បីពន្លត់ និងព្យាយាមទប់ស្កាត់កុំឲ្យអគ្គិភ័យនេះរីករាលដាល។
គិតត្រឹមម៉ោង ៧និង៥០នាទីយប់ថ្ងៃដដែល អគ្គិភ័យបានលេបត្របាក់ឃ្លាំងទាំងស្រុង ជាមួយនិងការដួលរលំឃ្លាំង ធ្វើឲ្យមន្ត្រីត្រូវជន្លៀសប្រជាជន និងបុគ្គលិកចេញពីកន្លែងកើតហេតុដើម្បីសុវត្តិភាព។
នៅវេលាម៉ោង ១០ និង ២០នាទីយប់ អភិបាលរងក្រុងបាងកក បានចុះទៅកន្លែងកើតហេតុ ដើម្បីតាមដានស្ថានភាពដោយក្នុងនោះដែរលោកស្រីបានលើកឡើងថា ការឆាបឆេះដ៏សន្ធោសន្ធៅនេះបានបង្ករឲ្យមានផ្សែងពុល ដែលប៉ះពាល់ដល់ប្រជាជនក្បែរនោះ ហើយបានបានណែនាំដល់ស្ថាប័នពាក់ព័ន្ធឲ្យផ្តល់ជំនួយសុខភាពជាបន្ទាន់ដល់ប្រជាពលរដ្ធ។
នៅក្នុងយប់កើតហេតុនោះដែរ ក្រុមមន្ត្រីបានរាយការណ៍ថាមាន ប្រជាពលរដ្ធរាប់រយគ្រួសារត្រូវបានជម្លៀសចេញពីតំបន់ឆាបឆេះ ដើម្បីជៀសវាយពីផ្សែងពុលចេញពីការឆេះ។
គិតមកដល់ថ្ងៃចន្ទ ត្រឹមម៉ោង១២និង៣០នាទីថ្ងៃត្រង់ អគ្គិភ័យនៅតែមិនទាន់រលត់ទាំងស្រុង ហើយប្រជាពលរដ្ឋត្រូវពាក់ម៉ាស់ ដើម្បីការពារពីផ្សែងពុលដែលកំពុងបន្តឆាបឆេះ។ ក្នុងនោះដែរ កន្លែងស្នាក់បណ្តោះអាសន្នចំនួន៤បានត្រូវបានបង្កើតឡើងដើម្បីទទួលប្រជាពលរដ្ធ ស្នាក់នៅបន្តោះអាសន្ត។
ក្នុងហេតុការណ៏នេះដែរ មិនមានរបាយណ៍ពីអ្នករងរបួស ឬស្លាប់នៅឡើយទេ៕