
រូបក្នុង៖ ទីតាំងឃ្លីនិកដែលត្រូវបានវាយប្រហារដោយគ្រាប់បែក។ Getty Image
អាជ្ញាធរបាននិយាយកាលពីថ្ងៃអាទិត្យថា បុរសអាយុ ២៥ឆ្នាំម្នាក់ដែល FBI ជឿថាជាអ្នកទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកដែលបានបំផ្លាញគ្លីនិកសម្ភពនៅរដ្ឋកាលីហ្វ័រញ៉ា បានបន្សល់ទុកនៅការសរសេរថា «ប្រឆាំងនឹងការបន្តពូជ»។
ឈ្មោះ Guy Edward Bartkus មកពីទីក្រុង Twentynine Palms រដ្ឋកាលីហ្វ័រញ៉ា ត្រូវបានកំណត់អត្តសញ្ញាណដោយ FBI ថាជាជនសង្ស័យនៅក្នុងការបំផ្ទុះគ្រាប់បែកក្នុងរថយន្តកាលពីថ្ងៃសៅរ៍ ដែលបានធ្វើឱ្យខូចខាតដល់គ្លីនិកសម្ភពនៅទីក្រុង Palm Springs ភាគខាងកើតនៃទីក្រុង Los Angeles។
អាជ្ញាធរបាននិយាយថា សារដែលជនសង្ស័យបានសរសេរមានអត្ថន័យបង្ហាញពីទស្សនៈប្រឆាំងការបន្តពូជ (anti-natalist) ដែលជឿថាមនុស្សមិនគួរបន្តបង្កើតកូនទៀតឡើយ។
ការបំផ្ទុះនេះបានបំផ្លាញគ្លីនិកសម្ភពនៃមជ្ឈមណ្ឌលបន្តពូជរបស់អាមេរិក ហើយបានបំបែកបង្អួចនៃអគារនៅក្បែរនោះ។ សាក្សីបានពិពណ៌នាថា មានសំឡេងផ្ទុះយ៉ាងខ្លាំង បន្ទាប់មកមានភាពចលាចល ដោយមានមនុស្សស្រែកដោយការភ័យខ្លាច និងមានកញ្ចក់ខ្ទាតពាសពេញចិញ្ចើមផ្លូវ និងនៅលើផ្លូវ។
ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា Barktus បានស្លាប់នៅក្នុងការបំផ្ទុះដែលមន្ត្រី FBI ជាន់ខ្ពស់ម្នាក់បានហៅថាអាចជា «កន្លែងបំផ្ទុះគ្រាប់បែកដ៏ធំបំផុតដែលយើងមិនធ្លាប់មាននៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា»។ សាកសពមួយត្រូវបានគេប្រទះឃើញនៅក្បែររថយន្តដែលឆេះនៅខាងក្រៅគ្លីនិក។
លោក Akil Davis ជំនួយការនាយកទទួលបន្ទុកការិយាល័យ FBI នៃទីក្រុង Los Angeles បាននិយាយថា ឈ្មោះ Bartkus បានព្យាយាមផ្សាយបន្តផ្ទាល់ការបំផ្ទុះនេះ ហើយបានបន្សល់ទុកនូវសំណេរដែលទាក់ទងទៅនឹងការបំផុសគំនិតដែលជឿថា ជីវិតគ្មានន័យ។ សំណេរនេះត្រូវបានពិនិត្យដើម្បីកំណត់ស្ថានភាពផ្លូវចិត្តរបស់គាត់។
លោក Davis បាននិយាយកាលពីថ្ងៃអាទិត្យថា៖ «នេះគឺជាការវាយប្រហារគោលដៅប្រឆាំងនឹងកន្លែង និងការបង្កើតកូនក្រៅសរីរាង្គ» ដូចដែលខ្ញុំបាននិយាយកាលពីម្សិលមិញថាជាអំពើភេរវកម្មដោយចេតនា»។
ការបំផ្ទុះគ្រាប់បែកនោះបានធ្វើឲ្យមនុស្សបួននាក់ផ្សេងទៀតរងរបួស។ ប៉ុន្តែ លោក Davis បាននិយាយថា អំប្រ៊ីយ៉ុងទាំងអស់នៅកន្លែងនោះត្រូវបានសង្គ្រោះក៏ដោយ៕