
លោក ត្រាំ ថ្លែងនៅថ្ងៃទី៤ ខែមិថុនា។ AP
ប្រធានាធិបតី ដូណាល់ ត្រាំ ដាក់ឲ្យអនុវត្តឡើងវិញនូវគោលនយោបាយហាមឃាត់ការធ្វើដំណើរពីអាណត្តិទីមួយរបស់គាត់ ដោយបានចុះហត្ថលេខាលើសេចក្តីប្រកាសមួយនៅយប់ថ្ងៃពុធ ដែលរារាំងប្រជាជនមកពីប្រទេស ១៣ បូករួមទាំងមីយ៉ាន់ម៉ាផង មិនឱ្យចូលសហរដ្ឋអាមេរិក។
ប្រទេសទាំងនោះរួមមាន អាហ្វហ្គានីស្ថាន មីយ៉ាន់ម៉ា ឆាដ សាធារណរដ្ឋកុងហ្គោ ហ្គីណេអេក្វាទ័រ អេរីទ្រា ហៃទី អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និងយេម៉ែន។ បន្ថែមលើការហាមឃាត់នេះ នឹងមានការរឹតបន្តឹងខ្ពស់លើអ្នកដំណើរមកពីប្រទេស ប៊ូរុនឌី គុយបា ឡាវ សេរ៉ាឡេអូន តូហ្គោ តួកម៉េនីស្ថាន និង វ៉េណេហ្ស៊ុយអេឡា។ ការហាមឃាត់និងការរឹតបន្តឹងនេះនឹងធរមាននៅម៉ោង ១២:០១ ព្រឹកថ្ងៃចន្ទសប្ដាហ៍ក្រោយ។
លោក ត្រាំ បាននិយាយនៅក្នុងសេចក្តីប្រកាសរបស់លោកថា៖ «ខ្ញុំត្រូវតែធ្វើសកម្មភាពដើម្បីការពារសន្តិសុខជាតិ និងផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិក និងប្រជាជនរបស់យើង»។
បញ្ជីប្រទេសទាំងនេះបានមកពីបទបញ្ជាប្រតិបត្តិនៅថ្ងៃទី២០ ខែមករា ដែលលោក ត្រាំ បានចេញផ្សាយ ដោយតម្រូវឱ្យក្រសួងការបរទេស ក្រសួសន្តិសុខមាតុភូមិ និងនាយកនៃការិយាល័យចារកម្មជាតិ រៀបចំរបាយការណ៍ស្តីពី «អាកប្បកិរិយាអរិភាព» ចំពោះសហរដ្ឋអាមេរិក និងថាតើការចូលមកពីប្រទេសមួយចំនួនបង្កហានិភ័យសន្តិសុខជាតិដែរឬទេ។
វាជាពេលវេលាដ៏ច្របូកច្របល់ និងភាន់ច្រឡំបំផុតមួយនៃអាណត្តិប្រធានាធិបតីដែលមានអាយុកាលជាង ៥ខែ។ អ្នកធ្វើដំណើរមកពីប្រទេសទាំងនោះត្រូវបានហាមឃាត់មិនឱ្យឡើងជើងហោះហើរទៅសហរដ្ឋអាមេរិក ឬត្រូវបានឃុំខ្លួននៅអាកាសយានដ្ឋានសហរដ្ឋអាមេរិក បន្ទាប់ពីពួកគេបានចុះចត។ បទបញ្ជានេះមិនលើកលែងថាពួកគេជានិស្សិត សាស្ត្រាចារ្យ អ្នកជំនួញ ភ្ញៀវទេសចរ ឬអ្នកដែលមកសួរសុខទុក្ខមិត្តភក្តិ និងក្រុមគ្រួសារនោះទេ៕