ក្រុង​ឡូសអេនជឺលេស៖ គោ​មួយ​ហ្វូង​បាន​នាំ​គ្នា​រត់​ចេញ​ពី​រោងចក្រ​វេច​ខ្ចប់​សាច់​ និង​បង្ក​ការ​លំបាក​ដល់​លទ្ធភាព​​តាម​ប្រមាញ់​របស់​ប៉ូលិស​នៅ​តំបន់​លំនៅឋាន​ប្រជាពលរដ្ឋ។

គោ​ប្រមាណ ៤០​ ក្បាល ​បាន​រត់​ប្រសាយ​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ នៅតាម​ដង​ផ្លូវ ​Pico Rivera និង​លុកលុយ​តាម​សួន​ស្មៅ​ផ្ទះ​ពលរដ្ឋ​ថែមទៀត។

តម្រួត​តំបន់​ដែល​ទទួល​ជំនួយ​ពី​សំណាក់​ប៉ូលិស​ជិះ​សេះ​ចំណាយ​ពេល​រាប់​ម៉ោង​ក្នុង​ការ​កៀង​សត្វ​ និង​ប្រមែ​ប្រមូល​គោ​ទាំង​នោះ​ត្រឡប់​ទៅកាន់​ទីសត្ដឃាត​វិញ។

មុន​ដល់​ទីសត្ដឃាត ប៉ូលិស​ខិត​ខំ​កៀង​ពួកវា​ឱ្យ​ដើរ​តាម​គ្នា តែ​ពួកវា​នៅតែ​បំបែក​គ្នា​ពេល​ក្រុម​មន្ដ្រី​ព្យាយាម​ប្រមូល​ផ្ដុំ​ពួកវា។ ពួកវា​បាន​រត់​ចែក​ជើង​គ្នា​ចេញ​ពី​រោង​ចក្រ​វេច​ខ្ចប់​សាច់​តាម​របង​ដែល​បើក​ចំហ។

គោ​មួយ​ក្បាល​ត្រូវបាន​បាញ់​ស្លាប់​ដោយ​ប៉ូលិស ក្រោយ​វា​ធាក់​មនុស្ស​ឈរ​មើល​ម្នាក់។ គោ​មួយ​ក្បាល​ទៀត នៅ​រត់​បាត់​ស្រមោល​រហូត​ដល់​ព្រឹក​ថ្ងៃ​ពុធ​ទៅហើយ​៕ AFP/HR

ពួកវា​បាន​រត់​ចែក​ជើង​គ្នា​ចេញ​ពី​រោង​ចក្រ​វេច​ខ្ចប់​សាច់​តាម​របង​ដែល​បើក​ចំហ។