ទីក្រុង​ឡុង​ដ៍៖ ការតាំងពិព័រណ៍​ថត​រូប​ដ៏​ប្លែក​មួយ​នៅ​ទីក្រុង​ឡុង​បានប្រែក្លាយ​ការបំពុល​បរិស្ថាន​ទៅជារូបភាព​​សិល្បៈ ​ដើម្បី​​បង្កើន​ការយល់ដឹង​អំពី​បញ្ហា​គុណភាព​ខ្យល់នៅ​រាជធានី​​អង់គ្លេស។

សិល្បករ​ និង​អ្នកវិទ្យាសាស្ត្រ​ ​បាន​សហការគ្នា​សម្រាប់​ការតាំងពិព័រណ៍​ក្រោមចំណងជើងថា​ What On Earth ដែល​​រំលេច​នូវស្នាដៃ​សិល្បៈ ២៦​ផ្ទាំង​អំពី​​​វិបត្តិបរិយាកាស​។

ស្នាដៃ​តាំងពិព័រណ៍​​រួមមាន​រូបភាព​សារធាតុ​អេតាណុល​នៅលើ​ក្រដាស​ខៀវ​ស្រអាប់​ ដែលមាន​ពណ៌​ស​លាយឡំ​នឹង​​ពណ៌​មហាសមុទ្រ​ ​ប៉ុន្តែ​តាមពិត​វា​បង្ហាញ​ពី​​ខ្យល់កខ្វក់​ផ្ទុក​​មេរោគ​​នៅ​ទីក្រុង​ឡុង។

ពិព័រណ៍​ក្រោមចំណងជើងថា​ What On Earth ដែល​​រំលេច​នូវស្នាដៃ​សិល្បៈ ២៦​ផ្ទាំង​អំពី​​​វិបត្តិបរិយាកាស​។

រូបភាព​ត្រូវបាន​ផលិត​ដោយ​ប្រើ​គម្រូ​ខ្យល់​ពី​​អ្នកវិទ្យាសាស្ត្រ​នៃ​​សាលា​ Imperial College London ។

បន្ទាប់មក​គម្រូ​ខ្យល់​​ទាំងនោះ​ត្រូវបានទាញ​យកទៅ​បោះពុម្ព​ដោយ​ប្រើបច្ចេកទេស​ cyanotype ដែលជា​វិធីសាស្ត្រ​ប្រពៃណី​​ក្នុង​ការផលិត​រូបភាព​ពី​ពន្លឺ​ ក្នុងការ​​បង្ហាញ​​អង្គធាតុ​ល្អិត​នៃ​ជាតិពុល​លើ​ក្រដាស​។

​​អ្នកគ្រប់គ្រងពិព័រណ៍ អេឡិន ថេល័រ បាន​និយាយ​ថា៖ «ខ្ញុំ​សង្ឃឹមថា​ការបង្ហាញ​នេះ​អាច​បង្ហាញ​ពី​របៀប​ដែល​ធម្មជាតិ​​អាចជា​ប្រធានបទ​នៃ​ការថតរូប​ដោយ​ប្រើការ​បំពុល​ខ្យល់​ និង​សំឡេង​ ដើម្បី​ចងក្រង​ឯកសារ​ពី​ដំណើរការ​ប្រែប្រួល​នៃ​បរិស្ថាន​បរិស្ថានយើង​រស់នៅ»។

ប្រើបច្ចេកទេស​ cyanotype ដែលជា​វិធីសាស្ត្រ​ប្រពៃណី​​ក្នុង​ការផលិត​រូបភាព​ពី​ពន្លឺ​ ក្នុងការ​​បង្ហាញ​​អង្គធាតុ​ល្អិត​នៃ​ជាតិពុល​លើ​ក្រដាស​។

ថ្វី​ត្បិត​តែ​កម្រិត​នៃ​ការបំពុលបរិស្ថាន​​បាន​ធ្លាក់ចុះ​ទូទាំង​ពិភពលោក​កាលពី​ឆ្នាំមុន​នៅពេលដែល​មនុស្ស​នាំគ្នា​នៅ​ផ្ទះ អំឡុងពេល​ការ​បិទ​ខ្ទប់​ ការ​បំពុល​​បាន​កើនឡើង​វិញ​ដោយសារ​ម​នុស្ស​កាន់តែច្រើន​លែង​ប្រើប្រាស់​មធ្យោបាយ​​​​ធ្វើដំណើរ​​សាធារណៈ។

ការបំពុល​ខ្យល់​អាចបង្កើន​ហានិភ័​យ​ជំងឺ​សរសៃឈាម​បេះដូង​ និង​ជំងឺផ្លូវ​ដង្ហើម​កាន់តែ​ធ្ងន់ធ្ងរ ហើយ​វា​ក៏​ត្រូវ​បាន​សង្ស័យ​ថា​​​រួមចំណែក​បង្កើន​អត្រា​​​ជំងឺ​វង្វេងវង្វាន់​នៅមជ្ឈិមវ័យ​ផង​ដែរ​។

អង្គការ​សុខភាព​ពិភពលោក​ប៉ាន់​ប្រមាណ​ថា ការ​ខ្យល់​កខ្វក់​គឺ​ជា​ដើម​ចម​រួម​ចំណែកធ្វើ​ឱ្យ​មនុស្ស​​​ប្រមាណ ៧ លាន​​នាក់​ស្លាប់​មុន​អាយុ​នៅ​​ទូទាំង​ពិភពលោក៕ AFP/HR

ក្រោយ​ការ​បិទ​ខ្ទប់តឹងរឹង ការ​បំពុល​​បាន​កើនឡើង​វិញ​ដោយសារ​ម​នុស្ស​កាន់តែច្រើន​លែង​ប្រើប្រាស់​មធ្យោបាយ​​​​ធ្វើដំណើរ​​សាធារណៈ។ AFP

យន្តហោះ​អាកាសចរអង់គ្លេស​ ហោះហើរ​នៅ​លើ​អាកាស​នៃក្រុង​ឡុងដ៍។ AFP