ក្រុង​បុមបៃ៖ ប៉ូលីស​នៅ​ទីក្រុង​បុ​ម​បៃ​បាន​ចាប់ខ្លួន​ប្តី​របស់​តារា​បូលីវូដ​អ្នកនាង​ Shilpa Shetty លោក Raj Kundra ពីបទ​ផលិត ​និង​ចែកចាយ​វីដេអូ​​អាសអាភាស​តាម​អ៊ីនធើណិត ​​រយៈពេល ៦ ឆ្នាំ​ បន្ទាប់ពី​អ្នកជំនួញ​​រូបនេះ​ត្រូវបាន​ហាមឃាត់​មិន​ឱ្យធ្វើ​សកម្មភាព​ទាក់ទង​នឹង​កីឡា​គ្រី​កឃី​ត​​ព្រោះ​តែ​​ការ​រកស៊ី​​ផ្លូវ​ងងឹត​កំណត់​លទ្ធផល​ប្រកួត។

ប៉ូលីស​បានប្រកាស​ចាប់​ខ្លួន​លោក Kundra កាលពី​ល្ងាច​ថ្ងៃ​ច័ន្ទ​ ដោយ​ហៅ​បុរស​អាយុ ៤៥ ​ឆ្នាំនេះ​ថា​ ជា​អ្នក​ឃុបឃិត​ដ៏​សំខាន់​ក្នុងករណី​ ដែល​ពាក់ព័ន្ធ​នឹង​ការបង្កើត​មាតិកា និង​ផ្សព្វផ្សាយ​វីដេអូអាសអាភាស​តាម​អ៊ីនធើណិត។

ប៉ូលីស​បាន​និយាយ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា៖ «យើង​មាន​ភ័ស្តុតាង​គ្រប់គ្រាន់​ទាក់ទង​នឹង​បញ្ហា​នេះ ខណៈ​​​ការស៊ើបអង្កេត​កំពុង​បន្ត»។

តារាបូលីវូដ​អ្នកនាង​ Shilpa Shetty និងលោក Raj Kundra ជា​ស្វាមី។

ការចាប់ខ្លួន​នេះ ​គឺជា​រឿងអាស្រូវ​ចុងក្រោយបង្អស់​ដែល​បាន​វាយ​ប្រហារ​ទៅលើលោក Kundra ដែលមាន​តំណក់​ឈាម​ ២ ​នាក់ ​​​ជាមួយតារា​បូលីវូដ​ស្រី​ Shetty ជា​ម្ចាស់​ពាន​រង្វាន់​ពី​​កម្មវិធីអង់គ្លេស​ Real Big Brother កាលពី​​ឆ្នាំ ២០០៧។

ក្នុង​ឆ្នាំ ២០១៥ លោក Kundra ត្រូវបាន​ហាមឃាត់​មិនឱ្យពាក់ព័ន្ធ​រាល់​​សកម្មភាព​ដែល​ទាក់ទង​នឹង​កីឡា​គ្រី​កឃី​ត​ទាំងអស់​បន្ទាប់ពី​មានការ​ស៊ើបអង្កេត​លើ​ការប្រកួត​ក្នុងកំឡុងពេល​ ដែល​លោកធ្វើ​សហ​កម្មសិទ្ធិជាមួយ​ភរិយា​ក្នុង​ការ​ទិញ​សិទ្ធិ​ផ្ដាច់មុខ​រៀបចំ​ប្រកួត​ Rajasthan Royals ជា​​ពានរង្វាន់​លី​គ​កំពូល​ឥណ្ឌា។

ប្រទេស​ឥណ្ឌា​ មានច្បាប់​តឹងរឹង​ប្រឆាំងនឹង​ការផលិត​ និង​ចែកចាយ​មាតិកា​អាសអាភាស​ ប៉ុន្តែ​ការមើល​រូប​ភាព ឬ​វីដេអូ​អាសអាភាស​ជា​លក្ខណៈ​ឯកជនពុំ​មានអ្វី​ខុស​ច្បាប់​ទេ។

តារាបូលីវូដ​អ្នកនាង​ Shilpa Shetty និងលោក Raj Kundra ជា​ស្វាមី។

យោងតាម​ទិន្នន័យ​ឆ្នាំ ​២០១៨ គេហទំព័រ​សិច​ Pornhub បានឱ្យដឹងថា ​ឥណ្ឌាដែល​មាន​ប្រជាជន​សរុប​ ​១,៣ ពាន់​លាន​នាក់​ គឺ​ជា​ប្រភព​ចរាចរណ៍​ និង​ប្រើប្រាស់វិបសាយ​របស់​ខ្លួន​​​​​ឈរ​នៅ​លេខ​រៀង​ទី៣ ពី​ក្រោយ​​សហរដ្ឋអាមេរិក ​និង​អង់គ្លេស។

ក្នុង​ឆ្នាំ ២០១៥ ក្រុមប្រឹក្សា​ត្រួតពិនិត្យ​មាតិកា​កម្សាន្ត ដែល​តែងតាំង​ដោយ​រដ្ឋាភិបាល​បាន​រារាំង​ការចេញផ្សាយ​ខ្សែភាពយន្តរឿង​ ​«Fifty Shades of Grey» នៅ​តាមបណ្ដា​រោងកុន​។

ទោះបីជា​ភាពយន្ត​នោះ​​ត្រូវបាន​បន្ថយ​ពន្លឺខុស​ពី​រូបភាព​ដើម ​ក៏​​​ប៉ូលីស​នៅ​តែ​អះអាង​ថា​វា​ប្រាសចាក​​​សីលធម៌​នៃ​សង្គម​ឥណ្ឌា​៕ AFP/HR

តារាបូលីវូដ​អ្នកនាង​ Shilpa Shetty និងលោក Raj Kundra ជា​ស្វាមី។