ក្រុង​ប៉េកាំង៖ ​តារា​សម្តែង​​ចិនកាដាណា​​ គ្រីស វូ (Kris Wu) កាលពី​ថ្ងៃ​ច័ន្ទ បាន​បដិសេធ​​ករណី​ណាត់​ជួប​រួច​ឆ្លៀត​ឱកាស​ល្បួង​រំលោភ​សិស្ស​វ័យ​ជំទង់ម្នាក់​ ខណៈ​ប្រ៊េន​ផលិតផល​ធំៗ​ ចាប់ផ្ដើម​​​​ផ្តាច់ទំនាក់ទំនងពី​តារា​ប្រុស​ម្នាក់នេះ​។

អតីត​តារាខេប៉ុប​រូបសង្ហា​ គ្រីស​ វូ​ បានផ្ទុះ​កេ្តរិ៍​ឈ្មោះ​ល្បីល្បាញ​​​ខ្លាំង​ពេល​រូប​លោកក្លា​យ​ជា​​សមាជិក​ក្រុម​ចម្រៀង​​កូរ៉េខាងត្បូង EXO។ លោក​បាន​រក​ប្រាក់​ចំណូល​យ៉ាង​ក្រាស់ក្រែល​ពីការ​​សម្តែង​ ម៉ូ​ដែល ​និង​ច្រៀង​​ នៅ​ប្រទេស​ចិន​ចាប់តាំងពី​លោក​ចាកចេញ​ពី​ក្រុម​​ខេប៉ុប​នេះ​នៅ​ឆ្នាំ ២០១៤ ។

នៅក្នុង​បទសម្ភាស​​កាលពី​ថ្ងៃអាទិត្យ​ជាមួយ​កាសែត​ចិន NetEase នាង​​ ឌូ ម៉ីជូ អាយុ ១៩ ឆ្នាំ ​បាន​ចោទ​ប្រកាន់​​តារា​ចម្រៀង​​វ័យ​ ៣០ ​ឆ្នាំ​រូបនេះ​ ពីបទ​រំលោភរូប​​នាង​ កាលពី ​២ ​ឆ្នាំ​មុន ​ពេល​នាង​មានវ័យ​ត្រឹមតែ​ ១៧ ឆ្នាំ​។

តារាចិនកាណាដាអាយុ ៣០​ឆ្នាំ លោក គ្រីស វូ អតីត​សមាជិក​ក្រុម​ចម្រៀង​ខេប៉ុប​ដ៏ល្បីល្បាញ EXO។

នាង​ក៏បាន​និយាយ​ផងដែរ​ថា​ លោក វូ​ បាន​រួម​ដំណេក​ជាមួយ​ក្មេងស្រី​យ៉ាងតិច ៧​នាក់​ផ្សេងទៀត ​ដែលមាន​អាយុ​ក្រោម ១៨​ ឆ្នាំ​ ដោយ​លួងលោម​ពួកនាង​តាម​រយៈ​ការ​​ប្រើ​​គ្រឿង​ស្រវឹង​ និង​ការសន្យា​ជា​ថ្នូរ​ជួយ​ឱ្យ​ពួក​នាង​​ល្បីល្បាញ។

ជន​រង​គ្រោះ​​ទាំងនោះ​​រួមមាន​មនុស្ស​ ២ ​នាក់ ​ដែល​សព្វ​ថ្ងៃ​នៅតែ​ជា​អនីតិជន​ ហើយ​ពួកនាង​​មិន​ចង់ឱ្យ​ជីវិត​​​របស់​ពួកនាង​រង​ការ​​រំខាន​ពី​មហាជន​​ ប៉ុន្តែ​ចង់ឃើញតារា​ប្រុស​រូបនេះ​ទទួល​ទោស​។

អាយុកាល​ស្របច្បាប់​នៃ​ការ​យល់​ព្រម​ព្រៀង​​រួម​ភេទ​នៅ​ប្រទេស​ចិន​គឺ​ ១៤​ឆ្នាំ។

លោក​ វូ​ ដែល​កាន់​សញ្ជាតិ​កាណាដា ​និង​ធំធាត់​​ឆ្លង​ប្រទេស​នៅ​​ក្រុង​វេនឃូវើ កាណាដា និង​​​ខេត្ត​ក្វាង​ចូ​វ​ ប្រទេស​ចិន ​បាន​បដិសេធ​ការចោទប្រកាន់​នេះ​លើ​បណ្តាញ​សង្គម។

តារាចិនកាណាដាអាយុ ៣០​ឆ្នាំ លោក គ្រីស វូ និង​តារា​ហូលីវូដ ជេគី ចាន់។

កំពូល​តារា​ចម្រៀង វូ យីវ៉ាន ហៅ គ្រីស វូ បាន​សរសេរថា៖ «ខ្ញុំ​បាន​ជួប កញ្ញា ឌូ តែ​​ម្តង​គត់​ក្នុងពេល​ជួបជុំ​​​មិត្តភ័ក្តិ។ ខ្ញុំ​​មិន​បាន​បញ្ចុះបញ្ចូល​រូប​នាង​ឱ្យ​ផឹក​គ្រឿង​ស្រវឹង​ជាមួយ​ខ្ញុំ​ទេ»។

ក្នុង​សំណេរ​ពី​​​ថ្ងៃ​ច័ន្ទ​តារា​ចិន​កាដាណា​ដ៏​ល្បីល្បាញ​រូប​នេះ​បាន​បន្ថែមថា​ លោកមិន​ធ្លាប់​រួម​ដំណេក​​​ជាមួយ​ក្មេងស្រី​មិនទាន់​គ្រប់​អាយុ​នោះទេ។

ទីភ្នាក់ងារ​​របស់​តារា​ប្រុស​រូបនេះ​បាន​និយាយថា ពួកគេ​​​បានចាប់ផ្តើម​ចាត់វិ​ធានការ​តាមផ្លូវ​ច្បាប់​ប្រឆាំងនឹង​អ្នក​ចោទ​ប្រកាន់​ទាំង​ឡាយ។

តារាចិនកាណាដាអាយុ ៣០​ឆ្នាំ លោក គ្រីស វូ អតីត​សមាជិក​ក្រុម​ចម្រៀង​ខេប៉ុប​ដ៏ល្បីល្បាញ EXO។

យ៉ាងណាមិញ នាង ដូ​ បាន​និយាយថា​ អតីត​តារាខេ​ប៉ុប គ្រីស វូ​ បាន​ព្យាយាម​ទិញ​បិទ​មាត់​របស់​នាង ជាមួយ​ថ្នូរ​ជា​​ទឹកប្រាក់ ៥០ ម៉ឺន​យន់​ (៧៧ ​១០០ ដុល្លារ) ហើយ​នាង​បាន​ប្រាប់ NetEase ថា​ នាង​មាន​គម្រោង​បន្ត​នីតិវិធី​តាមច្បាប់។

នាង​បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Weibo ដែល​មាន​​មនុស្ស​ចុចគាំទ្រ​ជាង ៧,៣​ លាន​នាក់។

នាង ឌូ​ បាន​និយាយ​ថា ​នាង​ចង់បាន​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​ដទៃទៀត។

នាង​បានផ្តល់​ឱសានវាទ​ឱ្យ​ គ្រីស វូ​ ឈប់​ពី​ឧស្សាហកម្ម​កម្សាន្ត​ចិន​ក្នុង​រយៈពេល ២៤ ម៉ោង ​និង​សុំទោស​ជា​សាធារណៈ​ចំពោះ​នារី​ជនរងគ្រោះ​របស់គាត់។

តារាចិនកាណាដាអាយុ ៣០​ ឆ្នាំ លោក គ្រីស វូ អតីត​សមាជិក​ក្រុម​ចម្រៀង​ខេប៉ុប​ដ៏ល្បីល្បាញ EXO។

ការចោទប្រកាន់​នេះ​បាន​បណ្តាល​ឱ្យ​មាន​កម្លាំង​សាមគ្គីភាព​ពី​បណ្ដា​ស្ត្រី​ចិន​តាម​រយៈ​បណ្ដាញ​សង្គម​ Weibo ជាមួយ hashtag «នារី​​ជួយ​នារី​» ហើយ​ទទួលបាន​ការចូល​មើ​ល​ជាង ១៣០ ​លាន​ដង​គិត​ត្រឹម​ថ្ងៃ​ច័ន្ទ។

វីដេអូ​​ទាមទារ​ឱ្យ​លោក ​វូ​ ប្រកាស​​ឈប់​ពី​ឧស្សាហកម្ម​កម្សាន្ត ​ទទួលបាន​ការមើល ១,៨​ ពាន់​លាន ​និង ៤៤០​ លាន​ទៀត​​លើ​បណ្តាញ​សង្គម​ធ្វី​ត​ធឺ។

ប្រ៊េន​ផលិតផល​ថែរក្សា​ស្បែក​ក្នុងស្រុក Kans ​កម្មវិធី​​តន្ត្រី​ Yunting​ និង​ក្រុមហ៊ុន​សាប៊ូ​ Libai បាន​​ប្រកាស​ថា​ ពួកគេ​នឹង​ផ្តាច់ទំនាក់ទំនង​ទាំងអស់​ជាមួយ​តារា​ចម្រៀង គ្រីស ​វូ។

តារាចម្រៀង​រូបនេះ​ក៏​ជាប់កិច្ចសន្យា​​ផ្សព្វផ្សាយ​​ជាច្រើន​ជាមួយ​ម៉ាក​ប្រណីត​បរទេស​រួមមាន Lancome, Louis Vuitton, L''Oreal, Bulgari និង Kiehl៕ AFP/HR

តារាចិនកាណាដាអាយុ ៣០​ឆ្នាំ លោក គ្រីស វូ អតីត​សមាជិក​ក្រុម​ចម្រៀង​ខេប៉ុប​ដ៏ល្បីល្បាញ EXO។